Trending now
ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អញ្ជើញទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

ការអនុវត្តយ៉ាងទូលំទូលាយនៃពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិទាំងពីរ

11:54 | 07/06/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៦ មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទួលជួបលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។

ភាគីទាំងពីរក៏បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រីកប្រសិទ្ធភាពនៃយន្តការ និងគំរូសហប្រតិបត្តិការផងដែរ ស្វែងយល់ពីលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃកោះ Tan Loc (វៀតណាម)
ការអនុវត្តយ៉ាងទូលំទូលាយនៃពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិទាំងពីរ
ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អញ្ជើញទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាង​ខ្លាំង និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងភាព​អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែងជាមួយកម្ពុជា។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក ជាពិសេសលើវិស័យដូចជា៖ ការអនុវត្តយ៉ាងទូលំទូលាយនៃពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិទាំងពីរ ការចែករំលែកទស្សនៈរួមលើបញ្ហាយុទ្ធសាស្ត្រ ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន ការជួយគាំទ្រប្រជាជននៅតាមតំបន់ព្រំដែនអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមទាំងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី។

លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសម្តែងនូវសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកងទ័ពនៃប្រទេសទាំងពីររីកចម្រើនល្អប្រសើរ។ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមផងដែរ។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារ និងសំដែងការគាំទ្រចំពោះខ្លឹមសារ និងទិសដៅនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងរវាងភាគីទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរគួរតែផ្តោតលើវិស័យដូចជា៖ ការសម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួងការពារជាតិ នៃប្រទេសទាំងពីរលើកិច្ចសហប្រតិបត្តិការយោធាការពារជាតិ ការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរនាយទាហានវ័យក្មេង ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន ការផ្សព្វផ្សាយនិងអប់រំអំពីប្រពៃណីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទដែលបានសម្របសម្រួល និងគាំទ្រប្រកបដោយប្រសិទ្ធភាពក្នុងការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា៕

ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា

លេខាធិការដ្ឋានសមាគមនិស្សិតនៃអនុមហាវិទ្យាល័យគមនាគមន៍និងដឹកជញ្ជូនសហការជាមួយលេខាធិការដ្ឋានសមាគមនិស្សិតនៃអនុមហាវិទ្យាល័យបច្ចេកទេស Cao Thang និងគណៈគ្រប់គ្រងអន្តេវាសិកដ្ឋាននិស្សិតឡាវនៅទីក្រុងហូជីមិញ ទើបរៀបចំការប្រកួតកីឡាមិត្ដភាពរវាងនិស្សិតរបស់សាលាជាមួយនិស្សិតឡាវ-កម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។

វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព

ប្រទេសវៀតណាមមានព្រំប្រទល់ដីគោកជាប់ជាមួយប្រទេសចំនួនបីគឺ ចិន ឡាវ និងកម្ពុជា។ នៅខ្សែព្រំដែនទាំងបី ប៉ុស្តិ៍ការពារព្រំដែន មូលដ្ឋាន និងប្រជាជននៅសងខាងព្រំដែន សុទ្ធតែមានទំនាក់ទំនងស្និទ្ធស្នាលជិតស្និទ្ធ។ ទំនាក់ទំនងល្អនោះបាន និងកំពុងត្រូវបានពូនជ្រំដើម្បីឱ្យភាគីទាំងពីររួមគ្នារក្សា លើកស្ទួយ និងកសាងជីវភាពរស់នៅដ៏ល្អប្រសើរ។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី