Trending now
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសន្ទនា ជាមួយលោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

ភាគីទាំងពីរក៏បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រីកប្រសិទ្ធភាពនៃយន្តការ និងគំរូសហប្រតិបត្តិការផងដែរ

10:24 | 18/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនៅទីស្នាក់ការក្រសួងការពារប្រទេស នារសៀលថ្ងៃទី១៧ ខែតុលា លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសន្ទនា ជាមួយលោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

សម្រេច​បានជិត ​៥ ​ពាន់លាន​ដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែកន្លងទៅ សម្រេច​បានជិត ​៥ ​ពាន់លាន​ដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែកន្លងទៅ
សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងលោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បន្ទាប់ពីបញ្ចប់កិច្ចសន្ទនា
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងលោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បន្ទាប់ពីបញ្ចប់កិច្ចសន្ទនា

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងលោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងអង្គភាពនានានៃភាគីទាំងពីរ ចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong នៅកម្ពុជាក្នុងខែមីនា ឆ្នាំ២០២២។ នាពេលកន្លងមក កងកម្លាំងការពារព្រំដែន និងយោធភូមិភាគជាប់ព្រំដែននៃភាគីទាំងពីរ បានសហការយ៉ាងល្អក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ការងារអប់រំ និងផ្សព្វផ្សាយសម្រាប់ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយឲ្យយល់អំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ តាមសម័យកាលប្រវត្តិសាស្ត្រ ត្រូវបានយកចិត្តទុកដាក់។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងលោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានឯកភាពបង្កើនកិច្ចសហការ និងបន្តអនុវត្តសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជា។ តាមនោះ ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ និងអប់រំអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរជាយូរអង្វែងរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ជាពិសេសក្នុងឱកាសនៃព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសនីមួយៗ និងកងទ័ពនីមួយៗ។ ភាគីទាំងពីរនឹងកសាងទំនាក់ទំនងគួរឲ្យជឿទុកចិត្ត មានប្រសិទ្ធភាព និងជាក់ស្ដែង សហការនិងផ្តល់យោបល់បានទាន់ពេលវេលាជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ លើបញ្ហាយោធា និងការពារជាតិ តាមរយៈនោះ បន្តបញ្ជាក់ពីតួនាទីនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងការពារជាតិ ដែលជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។ ភាគីទាំងពីរក៏បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រីកប្រសិទ្ធភាពនៃយន្តការ និងគំរូសហប្រតិបត្តិការផងដែរ។

គណៈប្រតិភូទាំងពីរថតរូបបន្ទាប់ពីកិច្ចសន្ទនា
គណៈប្រតិភូទាំងពីរថតរូបបន្ទាប់ពីកិច្ចសន្ទនា

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានអះអាងថា ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគ្រស្មាញក្នុងពិភពលោក និងតំបន់ យន្តការដែលដឹកនាំដោយអាស៊ាន បន្តពង្រីកតួនាទីមជ្ឈភាពរបស់ខ្លួននៅក្នុងតំបន់ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងប្លុក ក៏ដូចជាជាមួយដៃគូខាងក្រៅ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)