Trending now

កងទ័ពជើងទឹកវៀតណាម-កម្ពុជា ធ្វើការយាមល្បាតរួមគ្នាលើកទី៧៦

13:19 | 28/09/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា នាវាលេខ ២៦៥ កងពលតូចលេខ ១៧៥ (តំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម) បានត្រឡប់មកដល់កំពង់ផែយោធានៃតំបន់លេខ ៥ (ខេត្ត Kien Giang) បញ្ចប់ដោយជោគជ័យនូវការយាមល្បាតរួមលើកទី ៧៦ ជាមួយនាវាលេខ ១១៤៤ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា។

កងទ័ពជើងទឹកវៀតណាម ពិនិត្យជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងជូនអំណោយដល់គ្រួសារទទួលរបបពីរដ្ឋ ខេត្ត Kien Giang (ប្រទេសវៀតណាម)៖ កងទ័ពជើងទឹកវៀតណាម និងកម្ពុជា ដកបទពិសោធន៍ការយាមល្បាតរួមគ្នា
ការបង្វឹកបង្ហាត់បក់ទង់ឲ្យសញ្ញាក្នុងអំឡុងពេលយាមល្បាតរួម
ការបង្វឹកបង្ហាត់បក់ទង់ឲ្យសញ្ញាក្នុងអំឡុងពេលយាមល្បាតរួម

ក្នុងដំណើរការយាមល្បាត ភាគីទាំងពីរបានអនុវត្តពិធីគោរពគ្នាទៅវិញទៅមករវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN) ការផ្លាស់ប្តូរព័ត៌មាន បង្វឹកបង្ហាត់បក់ទង់ឲ្យសញ្ញា និងការអនុវត្តក្រមប្រតិបត្តិស្តីពីការបង្ការការប៉ះទង្កិចជាយថាហេតុ (CUES)។

លោកវរសេនីយ៍ឯកបម្រុង Le Manh Cuong មេបញ្ជាការរងកងពលតូចលេខ ១៧៥ មេបញ្ជាការនាវាយាមល្បាតរបស់កងទ័ពជើងទឹកវៀតណាមបានឲ្យដឹងថា ទន្ទឹមនឹងការអនុវត្តខ្លឹមសារស្របតាមបទប្បញ្ញត្តិស្តីពីកិច្ចសហការរួមតាមបណ្តាញបញ្ជូនសារ កម្មាភិបាល និងយុទ្ធជននៃនាវាលេខ ២៦៥ និងនាវាលេខ១១៤៤ បានផ្សព្វផ្សាយ និងចលនាអ្នកនេសាទនៃប្រទេសទាំងពីរ ឲ្យគោរពតាមច្បាប់ និងបទប្បញ្ញត្តិនៅពេលធ្វើការនេសាទ ដោយមិនបំពានលើអធិបតេយ្យភាពរបស់ប្រទេសដទៃ។

ទន្ទឹមនឹងនោះ កងទ័ពជើងទឹកទាំងពីរបានរៀបចំសកម្មភាពផ្លាស់ប្តូរ និងផ្តល់អំណោយនៅសមុទ្រ។ តាមរយៈនោះ លើកកម្ពស់ការយល់ដឹង និងទំនុកចិត្ត រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា៕

នាវាលេខ ២៦៣ (កងទ័ពជើងទឹកវៀតណាម) ចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បញ្ចប់ដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យនៅកម្ពុជា នាវាលេខ ២៦៣ (កងទ័ពជើងទឹកវៀតណាម) ចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បញ្ចប់ដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យនៅកម្ពុជា

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា នាវាលេខ ២៦៣ និងក្រុមបេសកកម្មតំបន់លេខ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Trinh Xuan Tung មេបញ្ជាការរង នាយសេនាធិការតំបន់លេខ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បញ្ចប់ដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យជាមួយកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ ដោយជោគជ័យ។

កងទ័ពជើងទឹកវៀតណាម និងមូលដ្ឋានទ័ពជើងទឹកកម្ពុជា យាមល្បាតរួមគ្នាលើកទី៧១ កងទ័ពជើងទឹកវៀតណាម និងមូលដ្ឋានទ័ពជើងទឹកកម្ពុជា យាមល្បាតរួមគ្នាលើកទី៧១

នាព្រឹកថ្ងៃទី ២៧ ខែមិថុនា នាវាលេខ ២៥៣ កងពលតូចលេខ ១២៧ តំបន់លេខ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែតំបន់លេខ ៥ ដោយបានបញ្ចប់ការយាមល្បាតរួមជាមួយនឹងនាវាលេខ ១១៤១ នៃមូលដ្ឋានកងទ័ពជើងទឹកកម្ពុជា។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស