Trending now

នាវាលេខ ២៦៣ (កងទ័ពជើងទឹកវៀតណាម) ចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បញ្ចប់ដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យនៅកម្ពុជា

19:34 | 02/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា នាវាលេខ ២៦៣ និងក្រុមបេសកកម្មតំបន់លេខ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Trinh Xuan Tung មេបញ្ជាការរង នាយសេនាធិការតំបន់លេខ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បញ្ចប់ដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យជាមួយកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ ដោយជោគជ័យ។

កងទ័ពជើងទឹកវៀតណាម និងមូលដ្ឋានទ័ពជើងទឹកកម្ពុជា យាមល្បាតរួមគ្នាលើកទី៧១ កងទ័ពជើងទឹកវៀតណាម និងមូលដ្ឋានទ័ពជើងទឹកកម្ពុជា យាមល្បាតរួមគ្នាលើកទី៧១
នាវាលេខ ០១៥-Tran Hung Dao ធ្វើសមយុទ្ធនៅសមុទ្រជាមូយកងទ័ពជើងទឹកនៃប្រទេសអាស៊ាន នាវាលេខ ០១៥-Tran Hung Dao ធ្វើសមយុទ្ធនៅសមុទ្រជាមូយកងទ័ពជើងទឹកនៃប្រទេសអាស៊ាន
នាវាលេខ ២៦៣ (កងទ័ពជើងទឹកវៀតណាម) ចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បញ្ចប់ដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យនៅកម្ពុជា
នាវាលេខ ២៦៣ (កងទ័ពជើងទឹកវៀតណាម) ចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បញ្ចប់ដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យនៅកម្ពុជា

ក្នុងរយៈពេល ៤ ថ្ងៃ គណៈប្រតិភូតំបន់លេខ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានទៅទស្សនា និងជួបប្រាស្រ័យជាមួយទីបញ្ជាការស្រាល បញ្ជាការដ្ឋានការពារកោះ ឆ្នេរ និងមូលដ្ឋានកងទ័ពជើងទឹករាម។ ក្នុងឱកាសនេះ គណៈប្រតិភូបានជួបពិភាក្សា ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ការងារ និងសម្របសម្រួលជាមួយអង្គភាពកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ ដើម្បីរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូត្រូវបានភាគីទាំងពីរវាយតម្លៃថាមានសារៈសំខាន់លើគ្រប់វិស័យ ជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយល់ដឹងគ្នា ការជឿទុកចិត្ត និងការជួយគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ អាស្រ័យហេតុនេះ រួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ដែនទឹកជាប់ព្រំដែន និងតំបន់ដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូតំបន់លេខ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលជួបសម្តែងការគួរសមនៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ថ្វាយផ្កាអុជធូបនៅស្តូបមិត្តភាពវៀតណាម-កម្ពុជា ដើម្បីគោរពវិញ្ញានក្ខ័ន្ធយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជួយប្រជាជនកម្ពុជាឱ្យរួចផុតពីគ្រោះមហន្តរាយនៃការប្រល័យពូជសាសន៍៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម