Trending now

កងទ័ពជើងទឹកវៀតណាម និងមូលដ្ឋានទ័ពជើងទឹកកម្ពុជា យាមល្បាតរួមគ្នាលើកទី៧១

09:53 | 29/06/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២៧ ខែមិថុនា នាវាលេខ ២៥៣ កងពលតូចលេខ ១២៧ តំបន់លេខ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែតំបន់លេខ ៥ ដោយបានបញ្ចប់ការយាមល្បាតរួមជាមួយនឹងនាវាលេខ ១១៤១ នៃមូលដ្ឋានកងទ័ពជើងទឹកកម្ពុជា។

កងទ័ពជើងទឹកវៀតណាម ធ្វើការយាមល្បាតរួមជាមួយកងទ័ពជើងទឹកកម្ពុជា ជាលើកទី៦៨ កងទ័ពជើងទឹកវៀតណាម ធ្វើការយាមល្បាតរួមជាមួយកងទ័ពជើងទឹកកម្ពុជា ជាលើកទី៦៨
កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជារៀបចំការយាមល្បាតរួមគ្នា កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជារៀបចំការយាមល្បាតរួមគ្នា
ពិធីគោរពគ្នាទៅវិញទៅមកនៅសមុទ្រ
ពិធីគោរពគ្នាទៅវិញទៅមកនៅសមុទ្រ

នៅថ្ងៃទី ២៦ ខែមិថុនា នាវាលេខ ២៥៣ និងនាវាលេខ ១១៤១ បានធ្វើការយាមល្បាតរួមគ្នាប្រចាំឆ្នាំ លើកទី ៧១ នៅក្នុងតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។

ក្នុងពេលយាមល្បាត ភាគីទាំងពីរបានអនុវត្តពិធីគោរពគ្នាទៅវិញទៅមករវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN) ព្រមទាំង​បាន​ផ្លាស់ប្តូរព័ត៌មាន សំរបសំរួលក្នុងការហ្វឹកហ្វឺនស្វែងរក ជួយសង្គ្រោះ និងផ្តល់ព័ត៌មានតាមទង់ យោងទៅតាមច្បាប់ស្ដីពីសញ្ញាអន្តរជាតិ។

លោកវរសេនីយ៍ឯកបំរុង Pham Luong Hao មេបញ្ជាការរងកងពលតូច នាយសេនាធិការកងពលតូចលេខ១២៧ មេបញ្ជាការនាវាយាមល្បាតតំបន់លេខ ៥ នៃកងទ័ពជើងទឹកវៀតណាម បានឲ្យ​ដឹងថា៖ បន្ទាប់ពីជោគជ័យ នៃកិច្ចប្រជុំដកបទពិសោធន៍ការយាមល្បាតរួម​លើកទី៣១ បានប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពជើងទឹករាម ខេត្តព្រះសីហនុ ភាគីទាំងពីរបានបន្តសម្របសម្រួលអនុវត្តការយាមល្បាតរួម លើកទី៧១។ ដោយការងាររៀបចំបានយ៉ាងល្អ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តខ្ពស់ នាវានៃកងទ័ពជើងទឹកទាំងពីរបានបញ្ចប់រាល់ខ្លឹមសារយាម​ល្បាតរួមគ្នាតាមការគ្រោងទុក ធានាសុវត្ថិភាពជាដាច់ខាត។

ប្រតិបត្តិការយាមល្បាតនេះ ក្នុងគោលបំណងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់ទឹកជាប្រវត្តិសាស្ត្រនៃប្រទេសវៀតណាម និងកម្ពុជា បង្កើតលក្ខខណ្ឌអំណោយសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ព្រមទាំងពង្រឹង​ចំណងសាមគ្គីភាព មិត្តភាព ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ