Trending now

កងទ័ពជើងទឹកវៀតណាម ធ្វើការយាមល្បាតរួមជាមួយកងទ័ពជើងទឹកកម្ពុជា ជាលើកទី៦៨

06:05 | 16/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា នាវាលេខ២៦៥ កងពលតូចលេខ១២៧ តំបន់លេខ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែតំបន់លេខ៥ ដោយបញ្ចប់ការយាមល្បាតរួមប្រកបដោយជោគជ័យជាមួយនាវាលេខ ១១៣៤ នៃមូលដ្ឋានកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។

កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជារៀបចំការយាមល្បាតរួមគ្នា កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជារៀបចំការយាមល្បាតរួមគ្នា
កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ចូលរួមការយាមល្បាតរួមលើកទី៦៤ កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ចូលរួមការយាមល្បាតរួមលើកទី៦៤
នាយទាហាននៃនាវាលេខ២៦៥ សង្កេតមើលផ្លូវយាមល្បាត (រូបថត៖ baohaiquanvietnam.vn)
នាយទាហាននៃនាវាលេខ២៦៥ សង្កេតមើលផ្លូវយាមល្បាត

សូមរំលឹដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា នាវាលេខ ២៦៥ និងនាវាលេខ ១១៣៤ បានធ្វើការយាមល្បាតរួមប្រចាំឆ្នាំលើកទី៦៨ ក្នុងដែនសមុទ្រជាប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។ ភាគីទាំងពីរបានអនុវត្តនូវការគោរពគ្នារវាងនាវាកងទ័ពជើងទឹកនៃប្រទេសអាស៊ាន (Hello ASEAN); ផ្លាស់ប្តូរព័ត៌មាន; សម្របសម្រួលកិច្ចសហការក្នុងការស្វែងរក និងជួយសង្គ្រោះ បក់ទង់ឲ្យសញ្ញា និងការបញ្ចេញសញ្ញាពន្លឺឲ្យតាមការកំណត់អន្តរជាតិ។

លោកវរសេនីយ៍ឯបំរុង Doan Van Khuong មេបញ្ជាការរងកងពលតូចលេខ១២៧ ប្រធាននាវាយាមល្បាតរបស់កងទ័ពជើងទឹកវៀតណាមបានឲ្យដឹងថា ការយាមល្បាតរួមលើកទី៦៨ បានប្រព្រឹត្តទៅក្នុងស្ថានភាពអាកាសធាតុអាក្រក់ ប៉ុន្តែដោយសារការត្រៀមរៀបចំល្អ ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការប្តេជ្ញាចិត្ត ភាគីទាំងពីរបានបញ្ចប់ការយាមល្បាតរួមគ្នាតាមការគ្រោងទុក ដោយធានាបាននូវសុវត្ថិភាព។

ការធ្វើយាមល្បាតនេះក្នុងគោលបំណងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងដែនសមុទ្រជាប្រវត្តិសាស្ត្រវៀតណាម និងកម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកទាំងពីរ។

នាព្រឹកថ្ងៃទី ១ ខែមេសា នៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ស្រុក Duc Co ខេត្ត Gia Lai យោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម និងយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំសហប្រតិបត្តិការលើកទី២២។ លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc មេបញ្ជាការយោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី១ ជាសហប្រធានកិច្ចប្រជុំ។

ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩; ត្រៀមកម្លាំង និងមធ្យោបាយ ដើម្បីជួយគ្នាទៅវិញទៅមក ជម្នះផលវិបាកក្នុងករណីមានគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិ នៅតាមតំបន់តាមខ្សែបន្ទាត់ព្រំដែន ក្រោមការដឹកនាំរបស់ក្រសួងការពារជាតិទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលការពារសមិទ្ធិផលនៃការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ព្រមទាំងពន្លឿនដំណើរការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៅតាមមូលដ្ឋានរៀងៗខ្លួន។ យោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ បន្តជួយ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមការងារអនុវត្តភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម