Trending now

កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ចូលរួមការយាមល្បាតរួមលើកទី៦៤

11:30 | 19/09/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី១៥ និងទី១៦ នៅតំបន់ដែនទឹកប្រវត្តិសាស្ត្ររវាងវៀតណាម និងកម្ពុជា កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានរៀបចំការយាមល្បាតរួមប្រចាំឆ្នាំលើកទី ៦៤។

កងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកភូមិន្ទថៃធ្វើការយាមល្បាតរួមលើកទី៤២ កងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកភូមិន្ទថៃធ្វើការយាមល្បាតរួមលើកទី៤២
សហរដ្ឋអាមេរិកប្រគល់ទូកល្បាតធំ ២ គ្រឿងទៅកងទ័ពជើងទឹកវៀតណាម សហរដ្ឋអាមេរិកប្រគល់ទូកល្បាតធំ ២ គ្រឿងទៅកងទ័ពជើងទឹកវៀតណាម
យុទ្ធជននាវាលេខ២៦៤ ពិនិត្យនៅតំបន់យាមល្បាតរួម (រូបថត​៖ baohaiquanvietnam.vn)
យុទ្ធជននាវាលេខ២៦៤ ពិនិត្យនៅតំបន់យាមល្បាតរួម (រូបថត​៖ baohaiquanvietnam.vn)

ការយាមល្បាតរួមលើកនេះ មានការចូលរួមពីនាវាលេខ២៦៤ នៃតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងនាវាលេខ ១១៤៣ ចំណុះកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ ភាគីទាំងពីរបានហ្វឹកហាត់អំពី វិធីស្វាគមន៍រវាងនាវាកងទ័ពជើងទឹកនៃប្រទេសអាស៊ាន នៅពេលដែលជួបគ្នានៅលើសមុទ្រ (Hello ASEAN) និងការបណ្តុះបណ្តាលរបៀបប្រើទង់កាន់ដៃ និងប្រើភ្លើងផ្តល់សញ្ញាស្របតាមច្បាប់អន្តរជាតិ។ល។

ការយាមល្បាតរួមត្រូវបានរៀបចំឡើងក្នុងបំណងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតំបន់ដែនទឹកប្រវត្តិសាស្ត្ររវាងវៀតណាម និងកម្ពុជា បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំងពីរអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ បង្កើនការយល់ដឹង ការជឿទុកចិត្ត និងជួយគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ