Trending now

នាវាលេខ ០១៥-Tran Hung Dao ធ្វើសមយុទ្ធនៅសមុទ្រជាមូយកងទ័ពជើងទឹកនៃប្រទេសអាស៊ាន

10:15 | 17/05/2023 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី ១៤ ឧសភា សមយុទ្ធពហុភាគីកងទ័ពជើងទឹកអាស៊ានលើកទី ២ (AMNEX-2) នៅប្រទេសហ្វីលីពីន បានបញ្ចប់បន្ទាប់ពីហ្វឹកហ្វឺនរយៈពេលជិត ២ ថ្ងៃរវាងនាវាកងទ័ពជើងទឹកអាស៊ាននៅតំបន់ភាគនិរតី) ដែលមានចម្ងាយ ៧ ម៉ាយល៍ពីកោះ Grande ខេត្ត Zambales (ហ្វីលីពីន) ។ នាវាលេខ០១៥ -Tran Hung Dao នៃកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលរួម និងរួមចំណែកដល់ជោគជ័យជារួមរបស់ AMNEX-2។

នាវាលេខ ២០ របស់កងទ័ពជើងទឹកវៀតណាមចេញដំណើរទៅចូលរួមសកម្មភាពពហុភាគីអន្តរជាតិនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នាវាលេខ ២០ របស់កងទ័ពជើងទឹកវៀតណាមចេញដំណើរទៅចូលរួមសកម្មភាពពហុភាគីអន្តរជាតិនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី
បើកពិធីបុណ្យវិហារស្ដេច Hung - សប្តាហ៍វប្បធម៌ - ទេសចរណ៍តំបន់ដីដូនតាជាតិឆ្នាំ ២០២៣ បើកពិធីបុណ្យវិហារស្ដេច Hung - សប្តាហ៍វប្បធម៌ - ទេសចរណ៍តំបន់ដីដូនតាជាតិឆ្នាំ ២០២៣
នាវាវៀតណាមបាញ់ទឹកលើនាវាដែលកំពុងឆេះក្នុងស្ថានភាពហាត់សម
នាវាវៀតណាមបាញ់ទឹកលើនាវាដែលកំពុងឆេះក្នុងស្ថានភាពហាត់សម

ក្នុងការធ្វើសមយុទ្ធនេះ នាវាចំនួន ៩ គ្រឿង និងឧទ្ធម្ភាគចក្រ ៤ គ្រឿងរបស់កងទ័ពជើងទឹកហ្វីលីពីន (ប្រទេសម្ចាស់ផ្ទះ) សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ប្រ៊ុយណេ និងវៀតណាម ត្រូវបានបែងចែកជាពីរក្រុមយុទ្ធវិធី Barracuda និង Marlin។ សេណារីយ៉ូសម្រាប់សមយុទ្ធនេះគឺផ្អែកលើស្ថានភាពសម្មតិកម្មដែលមានសញ្ញាសង្គ្រោះរបស់នាវាដឹកអ្នកដំណើរ ៦៨៤ នាក់ ជួបគ្រោះថ្នាក់នៅដែនសមុទ្រ។ ក្រោមការបញ្ជាពីនាវាកងទ័ពជើងទឹកហ្វីលីពីន នាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានធ្វើការរួមគ្នាដើម្បីស្វែងរក និងជួយសង្គ្រោះនាវាដែលកំពុងជួបគ្រោះថ្នាក់។

AMNEX-2 ក៏បានហាត់សមនូវសេណារីយ៉ូទាក់ទង និងតភ្ជាប់ជាមួយបណ្តាញមជ្ឈមណ្ឌលចែករំលែកព័ត៌មាន (IFC) ក្នុងប្រទេសសិង្ហបុរី។ IFC ដែលបានបំពាក់ឧបករណ៍រុករកផ្កាយរណបទំនើបនឹងចែករំលែកព័ត៌មានជាមួយបណ្ដានាវាក្នុងពេលធ្វើសមយុទ្ធ ដោយផ្តល់ព័ត៌មានអំពីគោលដៅដែលត្រូវស្វែងរក ដូចជាការុករកទីតាំង កូអរដោនេនៃនាវាជួបគ្រោះថ្នាក់។

នាវាវៀតណាមបាញ់ទឹកលើនាវាដែលកំពុងឆេះក្នុងស្ថានភាពហាត់សម
នាវាវៀតណាមបាញ់ទឹកលើនាវាដែលកំពុងឆេះក្នុងស្ថានភាពហាត់សម

នាវាលេខ ០១៥-Tran Hung Dao រួមជាមួយនឹងបណ្ដានាវាបន្តចល័តនៅជុំវិញទីតាំងធ្វើសមយុទ្ធ ៣០x៣០ ម៉ាយល៍ ចូលរួមក្នុងការស្វែងរក និងរកឃើញគោលដៅ និងរាយការណ៍ទៅកាន់ប្រព័ន្ធគ្រប់គ្រងរបស់នាវា។ នាវាលេខ ០១៥ -Tran Hung Dao បានបំពេញតម្រូវការ ចល័តតាមទិស ចម្ងាយនិងល្បឿនដែលបានកំណត់សម្រាប់នាវាទាំងអស់ ធានាបាននូវពេលវេលា សុវត្ថិភាព នវាចរណ៍និងទំនាក់ទំនងដោយរលូន......។

សេណារីយ៉ូនៃសមយុទ្ធ AMNEX-2 ត្រូវបានបង្កើតឡើងតាមស្ថានភាពជាក់ស្តែងដែលបណ្តាប្រទេសអាស៊ានត្រូវតែដោះស្រាយ​​ជាមួយគ្នាក្នុងបរិបទដែលតំបន់កំពុងបង្កើនបញ្ហាប្រឈម និងការគំរាមកំហែងផ្នែកសន្តិសុខនៅសមុទ្រដូចសព្វថ្ងៃនេះ។ AMNEX-2 បានបញ្ចប់ដោយបំពេញតាមតម្រូវការនិងគោលបំណងដែលបានកំណត់ រួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការ លើកកម្ពស់លទ្ធភាពសហការគ្នា និងទាក់ទងរវាងកងទ័ពជើងទឹកនៃបណ្ដាប្រទេសក្នុងតំបន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមអំពីសន្តិសុខ និងសុវត្ថិភាពនាវាចេរណ៍៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី