Trending now

បើកពិធីបុណ្យវិហារស្ដេច Hung - សប្តាហ៍វប្បធម៌ - ទេសចរណ៍តំបន់ដីដូនតាជាតិឆ្នាំ ២០២៣

09:26 | 25/04/2023 ឌឹកអាញ់

បើកពិធីបុណ្យវិហារស្ដេច Hung - សប្តាហ៍វប្បធម៌ - ទេសចរណ៍តំបន់ដីដូនតាជាតិឆ្នាំ ២០២៣ ដោយមានប្រធានបទ "ប្រភពដើមដ៏ពិសិដ្ឋ - ទឹកដីដូនតា Hung Vuong" គឺជាការរួបរួមគ្នានៃបេតិកភណ្ឌវប្បធម៌។

អុជ​ធូប​ទានរំលឹកវិញ្ញាណក្ខន្ធបណ្ដាស្ដេច Hung ក្នុងឱកាសបុណ្យតេត ឆ្នាំ ២០២៣ អុជ​ធូប​ទានរំលឹកវិញ្ញាណក្ខន្ធបណ្ដាស្ដេច Hung ក្នុងឱកាសបុណ្យតេត ឆ្នាំ ២០២៣
បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២៣ (ឆ្នាំថោះ បញ្ចស័ក ២០២៣)៖ ប្រជាជនវៀតណាមក្នុងប្រទេសសឹង្ហបុរីរំភើបរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណី បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២៣ (ឆ្នាំថោះ បញ្ចស័ក ២០២៣)៖ ប្រជាជនវៀតណាមក្នុងប្រទេសសឹង្ហបុរីរំភើបរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណី
ឈុតសិល្បៈជាច្រើនត្រូវបានសម្តែងនៅក្នុងពិធីបើក។
ឈុតសិល្បៈជាច្រើនត្រូវបានសម្តែងនៅក្នុងពិធីបើក។

ថ្លែងមតិនៅពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បាន បញ្ជាក់ថា៖ ជាមួយនឹងបេតិកភណ្ឌអរូបីចំនួន ១៥ ដែលបានទទួលស្គាល់ដោយអង្គការ យូណេស្កូវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលសម្បូរទៅដោយធនធានវប្បធម៌សហគមន៍ដ៏វិសេសវិសាលនៅលើពិភពលោក។

កាលពីយប់ថ្ងៃទី២១ មេសា នៅទីលាន Hung Vuong ទីក្រុង Viet Tri ខេត្ត Phu Tho សហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានបើកពិធីបុណ្យវិហារ ស្ដេច Hung - សប្តាហ៍វប្បធម៌ - ទេសចរណ៍តំបន់ដីដូនតាជាតិឆ្នាំ ២០២៣; មហោស្រព បេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូទូទាំងប្រទេស និងរំលឹកខួបលើកទី ២០ នៃការអនុវត្តអនុសញ្ញាអង្គការយូណេស្កូឆ្នាំ ២០០៣។

“ខ្ញុំវាយតម្លៃខ្ពស់ ហើយកោតសរសើរខេត្ត Phu Tho ក្នុងការអភិរក្ស និងពង្រីក តម្លៃវប្បធម៌គំរូ; ជាពិសេស បានសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេស ចរណ៍ និងអង្គការយូណេស្កូ មានគំនិតផ្តួចផ្តើមតភ្ជាប់បេតិកភណ្ឌវប្បធម៌អរូបីក្នុង ឱកាសពិធីបុណ្យវិហារស្ដេច Hung និងសប្តាហ៍វប្បធម៌-ទេសចរណ៍តំបន់ដីដូនតាជាតិ ឆ្នាំនេះ។ ខ្ញុំស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គណៈកម្មាធិការប្រជាជនខេត្ត Phu Tho ធានាលក្ខខណ្ឌល្អបំផុតសម្រាប់សិល្បករ និងសិប្បករប្រជាប្រិយ មានលំហ ច្នៃប្រឌិតនិងសម្តែង; ភ្ញៀវទេសចរមានពេលវេលាដើម្បីទទួលបទពិសោធន៍ និងស្វែង យល់ពីតម្លៃវប្បធម៌ជាតិ ហើយទន្ទឹមនឹងនោះ ដើម្បីនាំរូបភាពវៀតណាមកាន់តែជិត ស្និទ្ធជាមួយមិត្តអន្តរជាតិផងដែរ។ ខ្ញុំសូមគោរពថ្លែងអំណរគុណហើយសង្ឃឹមថា យូណេស្កូ អង្គការអន្តរជាតិ និងដៃគូនានាបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិរក្ស ការទទួលស្គាល់ និងការលើកតម្កើងតម្លៃវប្បធម៌រូបី និងអរូបី”៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់ប្រពៃណីមិត្តភាពវៀតណាម-ចិន និងបង្កើនកម្រិតនៃការតភ្ជាប់យុទ្ធសាស្ត្រក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី
ការតភ្ជាប់សហគមន៍ ផ្លាស់ប្តូរថ្មីវិធីសាស្ត្រ និងផ្សព្វផ្សាយភាសាវៀតណាមក្នុងចំណោមជំនាន់យុវជនអាណិកជននៅប្រទេសកូរ៉េខាងត្បូង
ខេត្ត Dak Lak៖ អ្នកនេសាទចុះហត្ថលេខាលើកិច្ចសន្យាប្រឆាំងនឹងការនេសាទខុសច្បាប់ IUU
ជំរុញការផ្សព្វផ្សាយទេសចរណ៍វៀតណាមយ៉ាងខ្លាំងក្លានៅប្រទេសកាណាដា
យកចិត្តទុកដាក់ជាពិសេសលើដំណាក់កាលចាត់តាំងអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ក្នុងដំណាក់កាល ២០២៦-២០៣០