Trending now

នាវាលេខ ២០ របស់កងទ័ពជើងទឹកវៀតណាមចេញដំណើរទៅចូលរួមសកម្មភាពពហុភាគីអន្តរជាតិនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី

09:42 | 15/05/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ១៤ ឧសភា នាវាលេខ ២០ កងពលតូចលេខ ១៧២ តំបន់ទី៣ នៃកងទ័ពជើងទឹក និងគណៈប្រតិភូ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Quoc Quang មេបញ្ជាការរងតំបន់ទី៣ កងទ័ពជើងទឹក បានចាកចេញពីទីក្រុង Da Nang ដើម្បីចូលរួមក្នុងសកម្មភាពពហុភាគីអន្តរជាតិនៅម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

នាវាលេខ ០១២- Ly Thai To បញ្ចប់ការហ្វឹកហាត់នៅថ្ងៃដំបូងដំណាក់កាលទី ២ នៅ CODEX 22B-I នាវាលេខ ០១២- Ly Thai To បញ្ចប់ការហ្វឹកហាត់នៅថ្ងៃដំបូងដំណាក់កាលទី ២ នៅ CODEX 22B-I
វៀតណាម និងឥណ្ឌូនេស៊ី ជំរុញកិច្ចសហប្រតិបត្តិការសភា វៀតណាម និងឥណ្ឌូនេស៊ី ជំរុញកិច្ចសហប្រតិបត្តិការសភា
លោកវរសេនីយ៍ឯក Nguyen Thien Quan មេបញ្ជាការតំបន់លេខ៣ កងទ័ពជើងទឹក ជូនផ្កាអបអរសាទរលោកវរសេនីយ៍ឯក Nguyen Quoc Quang និងគណៈប្រតិភូ ឲ្យបំពេញភារកិច្ចដោយជោគជ័យ
លោកវរសេនីយ៍ឯក Nguyen Thien Quan មេបញ្ជាការតំបន់លេខ៣ កងទ័ពជើងទឹក ជូនផ្កាអបអរសាទរលោកវរសេនីយ៍ឯក Nguyen Quoc Quang និងគណៈប្រតិភូ ឲ្យបំពេញភារកិច្ចដោយជោគជ័យ

ដំណើរនេះធ្វើឡើងតបតាមការអញ្ជើញរបស់កងទ័ពជើងទឹកម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក្នុងគោលបំណងពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរដែលមានស្រាប់ រវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកនៃប្រទេសអាស៊ាននិយាយដោយឡែក និងបណ្តាប្រទេសក្រៅតំបន់និយាយរួម។

លើសពីនេះ ដំណើររបស់នាវាលេខ២០ និងគណៈប្រតិភូមានគោលបំណងអនុវត្តទស្សនៈដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសស្តីពីសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ បន្តធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមទូទៅអំពីសន្តិសុខនាវាចរណ៍។

នាវាលេខ ២០ ចេញដំណើរទៅចូលរួមសកម្មភាពពហុភាគីអន្តរជាតិនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី
នាវាលេខ ២០ ចេញដំណើរទៅចូលរួមសកម្មភាពពហុភាគីអន្តរជាតិនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី

យោងតាមផែនការ នៅប្រទេសម៉ាឡេស៊ី នាវាលេខ ២០ និងគណៈប្រតិភូនឹងចូលរួមក្នុងសកម្មភាពក្នុងក្របខណ្ឌនៃការតាំងពិព័រណ៍លំហអាកាស និងនាវាចរណ៍អន្តរជាតិ Langkawi (LIMA) ដូចជា ការតាំងពិព័រណ៌នាវាកងទ័ពជើងទឹក ការតាំងពិព័រណ៌អំពីឱកាសវិជ្ជាជីវៈកងទ័ពជើងទឹកម៉ាឡេស៊ី ពិធីដង្ហែក្បួនព្យុះហយាត្រា សមយុទ្ធនៅលើសមុទ្រ LIMA។

នៅប្រទេសឥណ្ឌូនេស៊ី នាវាលេខ ២០ និងគណៈប្រតិភូនឹងចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកពហុភាគី Komodo លើកទី ៤ (MNEK-4) ពិធីដង្ហែក្បួនព្យុះហយាត្រានាវាអន្តរជាតិ និងសិក្ខាសាលាសន្តិសុខនាវាចរណ៍អន្តរជាតិ។

នាវាលេខ២០ និងគណៈប្រតិភូចេញដំណើរទៅបំពេញភារកិច្ច
នាវាលេខ២០ និងគណៈប្រតិភូចេញដំណើរទៅបំពេញភារកិច្ច

នាវាលេខ ២០ និងគណៈប្រតិភូក៏នឹងចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ និងកីឡាជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម