Trending now

វៀតណាម និងឥណ្ឌូនេស៊ី ជំរុញកិច្ចសហប្រតិបត្តិការសភា

10:07 | 06/07/2022

នាព្រឹកថ្ងៃទី ៥ ខែកក្កដា នៅវិមានរដ្ឋសភា អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាតំណាងមូលដ្ឋានឥណ្ឌូនេស៊ី (ព្រឹទ្ធសភា) ដឹកនាំដោយលោកស្រី Sylviana Murin ប្រធានគណៈកម្មការសហប្រតិបត្តិការសភា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ពង្រឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងឥណ្ឌូនេស៊ី ពង្រឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងឥណ្ឌូនេស៊ី
ក្រឡេកមើលឡើងវិញនូវរយៈពេល ៥ ឆ្នាំ នៃ​ការបង្កើត​ទំនាក់​ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​រវាង​វៀតណាម និងឥណ្ឌូនេស៊ី ក្រឡេកមើលឡើងវិញនូវរយៈពេល ៥ ឆ្នាំ នៃ​ការបង្កើត​ទំនាក់​ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​រវាង​វៀតណាម និងឥណ្ឌូនេស៊ី
អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបលោកស្រី Sylviana Murin ប្រធានគណៈកម្មការសហប្រតិបត្តិការសភាឥណ្ឌូនេស៊ី (រូបថត៖ daibieunhandan.vn)
អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបលោកស្រី Sylviana Murin ប្រធានគណៈកម្មការសហប្រតិបត្តិការសភាឥណ្ឌូនេស៊ី

អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរព ហើយមានគោលបំណងចង់ពង្រីកថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌូនេស៊ី។ នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឡើងកម្ពស់ថ្មីមួយ ជាការឆ្លើយតប លោកស្រី Sylviana Murin បានសង្កត់ធ្ងន់ថាសភាឥណ្ឌូនេស៊ីនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាមនៅវេទិកាអន្តរសភាអន្តរជាតិ និងតំបន់ ដូចជាសហភាពអន្តរសភា (IPU)។ លោកស្រីមានកោលបំណងថា នាពេលខាងមុខភាគីទាំងពីរនឹងពង្រឹងថែមទៀតរាល់សកម្មភាពសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើតភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពាវនាវឲ្យមានការអត់ធ្មត់ មិនប្រើប្រាស់ ឬគម្រាមកំហែងប្រើប្រាស់អាវុធ ប្រឆាំងជំទាស់យ៉ាងដាច់ខាតចំពោះសកម្មភាពចាប់បង្ខំ រំលោភបំពានលើអធិបតេយ្យភាពទឹកដី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ សម្របសម្រួលគ្នាក្នុងដំណើរការអនុវត្តន៍ និងធានាការអនុវត្តសេចក្ដីប្រកាសស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំង ចរចាដើម្បីសម្រេចឲ្យបានក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) ចូលជាធរមានជាក់ស្ដែង សមស្របជាមួយច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)
Shangri-La 2026៖ អ្នកជំនាញការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam
មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី
ការចែករំលែកសេចក្តីស្រឡាញ់ដល់កុមារងាយរងគ្រោះ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា
JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ