Trending now

អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាមទទួលជួបមេបញ្ជាការកងឆ្មាំសមុទ្រកូរ៉េខាងត្បូង

18:19 | 27/08/2024

នារសៀលថ្ងៃទី២៦ ខែសីហា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Kim Jong Uk មេបញ្ជាការកងឆ្មាំសមុទ្រកូរ៉េខាងត្បូង និងលោកជំទាវដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ទីក្រុងហូជីមិញរបស់វៀតណាមត្រូវបានជ្រើសរើសឱ្យចាក់ផ្សាយលើ​ប៉ុស្តិ៍ទូរទស្សន៍ CNN វៀតណាមនិង UAE ជំរុញការបញ្ចប់ការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបលោក Kim Jong Uk មេបញ្ជាការកងឆ្មាំសមុទ្រកូរ៉េខាងត្បូង
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបលោក Kim Jong Uk មេបញ្ជាការកងឆ្មាំសមុទ្រកូរ៉េខាងត្បូង

ថ្លែងក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពី មនោសញ្ចេតនា ចំណងមិត្តភាពវៀតណាមនិងកូរ៉េខាងត្បូង។ ក្នុងឱកាសនេះ តាមរយៈមេបញ្ជាការកងឆ្មាំសមុទ្រកូរ៉េខាងត្បូង លោក To Lam បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Yoon Suk Yeol ដែលរួមចំណែកដ៏ធំធេងចំពោះទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង។ ជាពិសេសមនោសញ្ចេតនាចំពោះវៀតណាម និងលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមផ្ទាល់។

លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាមបានសម្តែងនូវសេចក្តីរីករាយដោយឃើញថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបានបន្តអភិវឌ្ឍយ៉ាងទូលំទូលាយលើគ្រប់វិស័យ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរដំឡើងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែធ្នូ ឆ្នាំ២០២២; ព្រមទាំងស្វាគមន៍ក្រសួងនគរបាលវៀតណាម និងកងឆ្មាំសមុទ្រកូរ៉េខាងត្បូងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ជាមួយនឹងសកម្មភាពសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។

ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ លោក To Lam បានស្នើថា នាពេលខាងមុខ ក្រសួងនគរបាល​វៀតណាម និងកងឆ្មាំសមុទ្រកូរ៉េខាងត្បូងផ្លាស់ប្តូរគណៈប្រតិភូជាទៀងទាត់ តាមរយៈនោះ ដាក់ចេញផែនការសហប្រតិបត្តិការជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការរវាងភាគីទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ស្របនឹងសក្តានុភាពនៃកិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារទាំងពីរ។ ទន្ទឹមនឹងនោះ ផ្លាស់ប្តូរបទពិសោធន៍ និងជួយលើកកម្ពស់សមត្ថភាពដល់កងកម្លាំងនគរបាលផ្លូវទឹកវៀតណាម និងក្រសួងនគរបាល​វៀត​ណាមក្នុងការដោះស្រាយស្ថានភាពនៅផ្ទៃទន្លេ និងសមុទ្រ៕

ទីក្រុងហូជីមិញរបស់វៀតណាមត្រូវបានជ្រើសរើសឱ្យចាក់ផ្សាយលើ​ប៉ុស្តិ៍ទូរទស្សន៍ CNN ទីក្រុងហូជីមិញរបស់វៀតណាមត្រូវបានជ្រើសរើសឱ្យចាក់ផ្សាយលើ​ប៉ុស្តិ៍ទូរទស្សន៍ CNN

ទីក្រុងហូជីមិញ នៃប្រទេសវៀតណាម ត្រូវបានជ្រើសរើសជាទីតាំងដើម្បីបង្ហាញមុខនៅក្នុងការចេញផ្សាយថ្មីបំផុតនៃកម្មវិធីដ៏ល្បីល្បាញលើពិភពលោក "Quest's World of Wonder" នៅលើប៉ុស្តិ៍ទូរទស្សន៍ CNN សហរដ្ឋអាមេរិក។ កម្មវិធី "Quest's World of Wonder" ស្តីពីទីក្រុងហូជីមិញ ត្រូវបានផលិតឡើងតាំងពីខែមេសា ឆ្នាំ២០២៤ ហើយនឹងចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ CNN នៅចុងខែសីហានេះ។

វៀតណាមនិង UAE ជំរុញការបញ្ចប់ការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA វៀតណាមនិង UAE ជំរុញការបញ្ចប់ការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA

នារសៀលថ្ងៃទី ២៦ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម ក្នុងជំនួបជាមួយលោក Thani bin Ahmed Al Zeyoudi​ រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម (UAE) និងថ្នាក់ដឹកនាំនៃសាជីវកម្មធំៗចំនួន ១៩ នៃអេមីរ៉ាតអារ៉ាប់រួម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យភាគីទាំងពីរបញ្ចប់ឲ្យបានឆាប់នូវការចរចារលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយវៀតណាម - UAE (CEPA)។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស