ទីក្រុងហូជីមិញ នៃប្រទេសវៀតណាម ត្រូវបានជ្រើសរើសជាទីតាំងដើម្បីបង្ហាញមុខនៅក្នុងការចេញផ្សាយថ្មីបំផុតនៃកម្មវិធីដ៏ល្បីល្បាញលើពិភពលោក "Quest's World of Wonder" នៅលើប៉ុស្តិ៍ទូរទស្សន៍ CNN សហរដ្ឋអាមេរិក។ កម្មវិធី "Quest's World of Wonder" ស្តីពីទីក្រុងហូជីមិញ ត្រូវបានផលិតឡើងតាំងពីខែមេសា ឆ្នាំ២០២៤ ហើយនឹងចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ CNN នៅចុងខែសីហានេះ។
CNN៖ នំបុ័ងវៀតណាមបន្តស្ថិតក្នុងចំណោមនំសាំងវិចល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២៤ ទីតាំល្បីល្បាញរបស់វៀតណាមចំនួន ២ នៅក្នុងបញ្ជី "កំណប់ទ្រព្យអាស៊ី" របស់ទូរទស្សន៍ CNN |
![]() |
Richard Quest ក្នុងដំណើរទៅរុករកទីក្រុងហូជីមិញ។ រូបភាព៖ គណៈរៀបចំកម្មវិធី |
ពិធីករនៃកម្មវិធី "Quest's World of Wonder" អំពីទីក្រុងហូជីមិញ គឺជាអ្នកកាសែតជើងចាស់ Richard Austin Quest។ មកដល់ប្រទេសវៀតណាម Richard Austin Quest បានពិសោធន៍របៀបរស់នៅ វប្បធម៌ និងលក្ខណៈវិសេសវិសាលដែលមានតែអ្នកស្រុកដឹង ដូចជា៖ រៀនឆ្លងកាត់ផ្លូវ រីករាយជាមួយ Banh Xeo ពិសោធន៍ការកាត់សក់តាមដងផ្លូវ ...។ តាមនោះ Richard Quest ហាក់ដូចជា ដើរតួនាទីជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម នាំរូបភាពប្រទេសជាតិនិងប្រជាជននៅទីនេះដល់ភ្ញៀវទេសចរពិភពលោក។
![]() |
Richard Quest ជជែកគ្នាក្នុងហាងតែទឹកកក់។ រូបភាព៖ គណៈរៀបចំកម្មវិធី |
រូបភាពដ៏រស់រវើកនៃទីក្រុងហូជីមិញ ត្រូវបានចេញផ្សាយនៅជុំវិញពិភពលោកតាមរយៈទូរទស្សន៍ CNN នឹងរួមចំណែកផ្សព្វផ្សាយ និងបង្កើតចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ដើម្បីឱ្យភ្ញៀវទេសចរបរទេសទទួលបានបទពិសោធន៍គួរឱ្យចងចាំនៅពេលជ្រើសរើស មកធ្វើដំណើរទេសចរណ៍និងស្វែងយល់ទីក្រុងហូជីមិញនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម។
មិត្តអ្នកស្តាប់អាចទស្សនាកម្មវិធី "Quest's World of Wonder" ស្វែងយល់ពីទីក្រុងហូជីមិញតាមរយៈគេហទំព័រ៖ https://edition.cnn.com/travel/video/qwow-vietnam-hnk-spc៕
![]() យុគសម័យ - ថ្មីៗនេះ នំប៉័ងវៀតណាមបានបន្តស្ថិតក្នុងបញ្ជី ២៤ នំសាំងវិចដែលឆ្ងាញ់បំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤ ដែលត្រូវបានបោះឆ្នោតដោយ CNN ។ |
![]() យុគសម័យ - កាលពីពេលថ្មីៗនេះ ប៉ុស្តិ៍ទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកបានចងក្រង ១៨ កន្លែងនៅអាស៊ីជា "កំណប់ទ្រព្យអាស៊ីដែលមិនត្រូវបានគេវាយតម្លៃត្រឹមត្រូវ" ដែលក្នុងនោះមាន ២ កន្លែងរបស់វៀតណាមគឺទីក្រុង Da Lat និងឈូងសមុទ្រ Lan Ha។ |
មតិពីមិត្តអ្នកអាន