Trending now

វៀតណាមនិង UAE ជំរុញការបញ្ចប់ការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA

13:28 | 27/08/2024

នារសៀលថ្ងៃទី ២៦ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម ក្នុងជំនួបជាមួយលោក Thani bin Ahmed Al Zeyoudi​ រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម (UAE) និងថ្នាក់ដឹកនាំនៃសាជីវកម្មធំៗចំនួន ១៩ នៃអេមីរ៉ាតអារ៉ាប់រួម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យភាគីទាំងពីរបញ្ចប់ឲ្យបានឆាប់នូវការចរចារលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយវៀតណាម - UAE (CEPA)។

បន្តជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនវៀតណាម និង UAE ពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និង UAE
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Thani bin Ahmed Al Zeyoudi​ រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Thani bin Ahmed Al Zeyoudi​ រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម

ស្វាគមន៍រដ្ឋលេខាធិការ Thani bin Ahmed Al Zeyoudi និងថ្នាក់ដឹកនាំធុរកិច្ចធំៗ របស់ UAE លើវិស័យជាច្រើនដូចជា logistics ថាមពល រ៉ែ អាហារ មូលនិធិវិនិយោគ ហិរញ្ញវត្ថុ ធនាគារ ... មកបំពេញទស្សនកិច្ចនៅវៀតណាម លោកនាយករដ្ឋមន្ដ្រីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពដែលភាគីទាំងពីរសម្រេចបានក្នុងការចរចាកិច្ចព្រមព្រៀង CEPA រួមទាំងតួនាទីរបស់លោករដ្ឋលេខាធិការជាប្រធានក្រុមចរចា UAE ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ UAE ដែលជាដៃគូសេដ្ឋកិច្ចឈានមុខគេមួយរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោកនាយករដ្ឋមន្ត្រីវៀតណាម និងលោករដ្ឋលេខាធិការ UAE បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងបញ្ចប់ឲ្យបានឆាប់នូវការការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បន្ថែមថា ភាគីទាំងពីរត្រូវតែបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; បញ្ចប់ឲ្យបានឆាប់នូវការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងវិនិយោគ; ស្រាវជ្រាវ និងពិចារណាកាត់បន្ថយអត្រាពន្ធលើផលិតផលមួយចំនួន និងឆ្ពោះទៅគោលដៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារ អាមេរិក។

លោករដ្ឋលេខាធិការ Thani bin Ahmed Al Zeyoudi បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីដំណើរការចរចាស្ដីពីកិច្ចព្រមព្រៀង CEPA; ព្រមទាំងបានឲ្យដឹងថា ក្រសួង ស្ថាប័ននានារបស់ UAE កំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នវៀតណាម ដើម្បីបញ្ចប់ការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ។ អេមីរ៉ាតអារ៉ាប់រួមចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសផលិត និងកែច្នៃអាហារហាឡាល់នៅវៀតណាម។

លោករដ្ឋលេខាធិការ Thani bin Ahmed Al Zeyoudi បានឲ្យដឹងថា ភាគី UAE នឹងបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការអាជីវកម្មជាមួយវៀតណាម សំដៅជំរុញកិច្ចសហប្រតិបត្តិការវៀតណាម- UAE ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាព ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ៕

ណែនាំអាហារប្រពៃណី និងតន្ត្រីរបស់ UAE នៅផ្លូវដើរថ្មើរជើងទីក្រុងហាណូយ ណែនាំអាហារប្រពៃណី និងតន្ត្រីរបស់ UAE នៅផ្លូវដើរថ្មើរជើងទីក្រុងហាណូយ

យុគសម័យ - នៅខែមិថុនា ស្ថានទូតអេមីរ៉ាត់អារ៉ាប់រួម (UAE) ត្រូវបានគេរំពឹងថានឹងរៀបចំកម្មវិធីមួយដើម្បីណែនាំម្ហូបអាហារ និងតន្ត្រីប្រពៃណីរបស់ UAE នៅតំបន់ដើរថ្មើរជើងទីក្រុងហាណូយ។ ព័ត៌មាននេះត្រូវបានប្រកាសដោយឯកអគ្គរដ្ឋទូតថ្មីរបស់ UAE លោក Bader Abdulla Almatrooshi ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Ta Quang Dong នាថ្ងៃទី ១៧ ឧសភា។

វៀតណាម - UAE នៅតែមានសក្ដានុពលច្រើនក្នុងការអភិវឌ្ឍការផ្លាស់ប្តូរវប្បធម៌និងភាសា វៀតណាម - UAE នៅតែមានសក្ដានុពលច្រើនក្នុងការអភិវឌ្ឍការផ្លាស់ប្តូរវប្បធម៌និងភាសា

យុគសម័យ - នេះជាសេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម លោក Bader Abdulla Almatrooshi ក្នុងជំនួបជាមួយប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) លោក Nguyen Phuong Nga នាថ្ងៃទី ២២ មិនា នៅទីក្រុងហាណូយ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ