នារសៀលថ្ងៃទី១៣ ខែសីហា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Huynh Chien Thang អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបគណៈប្រតិភូមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
វៀតណាមនិងកម្ពុជាផ្លាស់ប្តូរបទពិសោធន៍ និងលើកកំពស់សមត្ថភាពរបស់កម្មាភិបាលសហជីព វៀតណាមនិងកម្ពុជាចុះហត្ថ លេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ ទាំងពីរ |
![]() |
ឧត្តមសេនីយ៍ឯក Huynh Chien Thang និងនាយឧត្តមសេនីយ៍ Kim Vanna ក្នុងពិធីទទួល |
នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Huynh Chien Thang បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យយោធានិងការពារជាតិរវាងប្រទេសទាំងពីរបន្តត្រូវបានជំរុញប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក និងជាសសរស្តម្ភមួយដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលក្នុងនោះលេចធ្លោលើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ ជាពិសេសកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី; កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងនិងការពារព្រំដែន; ការបណ្តុះបណ្តាលធនធានមនុស្ស; ផ្សព្វផ្សាយប្រវត្តិសាស្ត្រ អត្ថន័យ និងសារសំខាន់នៃទំនាក់ទំនងសាមគ្គីភាពវៀតណាម-កម្ពុជា រួមទាំងការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី សហការគ្នានិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងពហុភាគី។
![]() |
លោកឧត្តមសេនីយ៍ឯក Huynh Chien Thang ទទួលជួបលោកឧត្តមសេនីយ៍ឯក គឹម វណ្ណា |
វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ ក្រសួងការពារប្រទេសវៀតណាម និងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក Huynh Chien Thang បានស្នើថា នាពេលខាងមុខ អង្គភាពស្រាវជ្រាវយុទ្ធសាស្ត្រយោធា និងការពារជាតិបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងភាគីទាំងពីរ។ បន្តរៀបចំវគ្គបំប៉ុនជំនាញស្រាវជ្រាវយុទ្ធសាស្ត្រ។ លោកឧត្តមសេនីយ៍ឯក Huynh Chien Thang បានអះអាងថា ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាននៃ កងទ័ពប្រជាជនវៀតណាមតែងតែគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។
![]() |
ឧត្តមសេនីយ៍ឯក Huynh Chien Thang និងនាយឧត្តមសេនីយ៍ Kim Vanna បានថតរូបជាមួយគណៈប្រតិភូ។ |
រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ឯក គឹម វណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមដែលបានចំណាយពេលវេលាទទួលគណៈប្រតិភូ និងយល់ស្របនឹងការវាយតម្លៃរបស់លោកឧត្តមសេនីយ៍ឯក Huynh Chien Thang; ព្រមទាំងលោកមានបំណងចង់ឲ្យភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។
* នារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ត្រី Vu Cuong Quyet ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ ក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សាការងាររវាងអង្គភាពទាំងពីរ៕
![]() នាព្រឹកថ្ងៃទី១០ មិថុនា នៅទីក្រុងហាណូយ អគ្គអធិការរដ្ឋាភិបាលវៀតណាម លោក Doan Hong Phong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍និងជំនួបធ្វើ ការជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា។ |
![]() ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមីនា ក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា បានធ្វើការយាមល្បាតរួមលើកទី ៧៤។ |
មតិពីមិត្តអ្នកអាន