Trending now

វៀតណាមនិងកម្ពុជាធ្វើការយាមល្បាតរួមលើកទី៧៤

18:00 | 16/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមីនា ក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា បានធ្វើការយាមល្បាតរួមលើកទី ៧៤។

អំណោយដ៏អស្ចារ្យបំផុតដែលគ្រូពេទ្យយោធានៃវៀតណាមនិងកម្ពុជាទទួលបានគឺការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់ប្រជាជន អំណោយដ៏អស្ចារ្យបំផុតដែលគ្រូពេទ្យយោធានៃវៀតណាមនិងកម្ពុជាទទួលបានគឺការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់ប្រជាជន
វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស
មេបញ្ជាការនាវាកងទ័ពជើងទឹកវៀតណាម ជូនអំណោយដល់មេបញ្ជាការនាវាកងទ័ពជើងទឹកកម្ពុជា
មេបញ្ជាការនាវាកងទ័ពជើងទឹកវៀតណាម ជូនអំណោយដល់មេបញ្ជាការនាវាកងទ័ពជើងទឹកកម្ពុជា

កម្លាំងដែលចូលរួមក្នុងការយាមល្បាតរួមរួមមាន នាវាលេខ ២៥៣ តំបន់លេខ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម និងនាវាលេខ ១១៣៤ នៃមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា។ ក្នុងអំឡុងពេលយាមល្បាត ភាគីទាំងពីរបានអនុវត្តពិធីគោរពគ្នាទៅវិញទៅមករវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN) ផ្លាស់ប្តូរព័ត៌មាន បង្វឹកបង្ហាត់បក់ទង់ឲ្យសញ្ញា និងការបញ្ចេញសញ្ញាពន្លឺឲ្យតាមការកំណត់អន្តរជាតិ ហ្វឹកហ្វឺនស្វែងរក ជួយសង្គ្រោះ។

ក្នុងឱកាសនេះ កងទ័ពជើងទឹកទាំងពីរក៏បានផ្សព្វផ្សាយ និងកៀងគរអ្នកនេសាទនៃប្រទេសទាំងពីរ ឲ្យគោរពច្បាប់ និងបទប្បញ្ញត្តិយ៉ាងម៉ឺងម៉ាត់ នៅពេលនេសាទក្នុងដែនទឹកប្រវត្តិសាស្ត្រ មិនបំពានលើអធិបតេយ្យភាពរបស់ប្រទេសដទៃ។

ជាមួយនឹងការរៀបចំយ៉ាងម៉ត់ចត់ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ការយាមល្បាតរួមលើកទី៧៤ រវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជាបានទទួលជោគជ័យ។ តាមរយៈនោះ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម - កម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ព្រមទាំង ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយល់ដឹង ទំនុកចិត្ត និងការជួយគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦