ដោយមានការប្តេជ្ញាចិត្តពិនិត្យឲ្យអ្នកជំងឺទាំងអស់ គ្រូពេទ្យយោធាវៀតណាម និងកម្ពុជា បានធ្វើការដោយមិនចេះនឿយហត់ក្នុងអាកាសធាតុក្តៅនៃតំបន់ព្រំដែន ដើម្បីជួយប្រជាជននៅទីនេះទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាពបំផុត។ ផ្ទុយទៅវិញ អំណោយដ៏អស្ចារ្យបំផុតដែលគ្រូពេទ្យយោធានៃប្រទេសទាំងពីរទទួលបានគឺការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់ប្រជាជន។
![]() |
![]() |
![]() |
អំណោយដ៏អស្ចារ្យបំផុតដែលគ្រូពេទ្យយោធានៃវៀតណាមនិងកម្ពុជាទទួលបានគឺការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់ប្រជាជន |
ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទីមួយ នាថ្ងៃទី៣ និងថ្ងៃទី៤ ខែធ្នូ គ្រូពេទ្យយោធាវៀតណាម និងកម្ពុជា បានសហការរៀបចំការពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរនៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងស្រុក Duc Co ខេត្ត Gia Lai វៀតណាម។
ទោះបីជាទទួលបានការយកចិត្តទុកដាក់ច្រើនពីស្ថាប័នគ្រប់លំដាប់ថ្នាក់ក្នុងប្រទេសនីមួយៗក៏ដោយក៏ជីវភាពរស់នៅរបស់ជនរួមជាតិនៅតាមបណ្តាស្រុកជាប់ព្រំដែននៃប្រទេសទាំងពីរនៅតែជួបការលំបាកជាច្រើន ប្រជាជនជាច្រើនមិនមានឱកាសទៅពិនិត្យសុខភាពនោះទេ។ ដូច្នេះហើយ ពេលទទួលបានដំណឹងថា ក្រុមគ្រូពេទ្យយោធានៃប្រទេសទាំងពីរមកពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ អ្នកស្រុកសប្បាយចិត្តយ៉ាងក្រៃលែង។ ពួកគេមានវត្តមាននៅសាលាបឋមសិក្សាប៉ក់ធំ (ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី) និងទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ Ia Dom (ស្រុក Duc Co) តាំងពីព្រឹកព្រលឹម ដើម្បីរង់ចាំវេនពិនិត្យសុខភាព។
ចាប់ពីម៉ោង ៦ ព្រឹក ប្អូន Puih Dasamay អាយុ ១៨ ឆ្នាំ មានវត្តមានជាមួយម្តាយនៅសាលាបឋមសិក្សាប៉ក់ធំ។ ប្អូន Puih Dasamay មានគ្រុនក្តៅ និងឈឺបំពង់កអស់រយៈពេលជាច្រើនថ្ងៃ។ ប្អូន Puih Dasamay បានចែករំលែកថា “ម្តាយខ្ញុំ និងខ្ញុំមកតាំងពីព្រឹកព្រលឹម ដើម្បីតម្រង់ជួរ ព្រោះយើងដឹងថានឹងមានមនុស្សជាច្រើនមកពិនិត្យសុខភាព។ គ្រូពេទ្យយោធាវៀតណាមបានធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកដុំសាច់អាមីដាល។ គ្រូពេទ្យបានប្រាប់ខ្ញុំថា ខ្ញុំលេបថ្នាំតាមវេជ្ជបញ្ជា គ្រុនក្តៅនិងឈឺបំពង់កនឹងបាត់។ ខ្ញុំសង្ឃឹមថា គ្រូពេទ្យយោធានៃប្រទេសទាំងពីរនឹងមកទីនេះច្រើនដងទៀត ដើម្បីជួយប្រជាជនក្រីក្រដូចគ្រួសាររបស់ខ្ញុំ”។
ទោះបីបានធ្វើការយ៉ាងនឿយហត់ក៏ដោយ ទឹកមុខគ្រូពេទ្យរាល់គ្នាមានភាពរីករាយ។ យោងតាមលោក Hplin Tavan អនុប្រធានស្រុកអូរយ៉ាដាវ និងលោក Siu Luynh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Duc Co បានឲ្យដឹងថា កម្មវិធីពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃនេះគឺជាសកម្មភាពដ៏មានអត្ថន័យ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងតំបន់ដាច់ស្រយាលទទួលការថែទាំសុខភាពប្រសើរជាងមុន។ ថ្នាក់ដឹកនាំនៃមូលដ្ឋានទាំងពីរសង្ឃឹមថា គ្រូពេទ្យយោធាវៀតណាម និងកម្ពុជានឹងបន្តសហការរៀបចំកម្មវិធីនេះជាច្រើននាពេលខាងមុខ។ លោកវរសេនីយ៍ឯក Le Van Dong អនុប្រធាននាយកដ្ឋានពេទ្យយោធា (អគ្គនាយកដ្ឋានភស្តុភារ) បានសង្កត់ធ្ងន់ “កងកំលាំងពេទ្យយោធាវៀតណាម និងកម្ពុជា សហការរៀបចំការពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ក្នុងបំណងបង្ហាញពីទំនួលខុសត្រូវ និងមនោសញ្ចេតនា ការតបស្នងសងគុណចំពោះជំនួយ និងការគាំទ្ររបស់ប្រជាជន ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍកងទ័ពនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា”៕
មតិពីមិត្តអ្នកអាន