Trending now

ពេទ្យយោធាវៀតណាម-កម្ពុជា ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃនៅស្រុក Duc Co

22:20 | 05/12/2023

បន្ទាប់ពីបញ្ចប់ការពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជា នៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីថ្ងៃទី០៤ ខែធ្នូ កងកម្លាំងពេទ្យយោធាវៀតណាម និងកម្ពុជា បានសហការរៀបចំការពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋវៀតណាម នៅឃុំ Ia Dom ស្រុក Duc Co ខេត្ត Gia Lai វៀតណាម។

កងទ័ពវៀតណាម​ ពិនិត្យសុខភាព ចែកថ្នាំពេទ្យនិងជូនអំណោយដល់ប្រជាជនកម្ពុជា កងទ័ពវៀតណាម​ ពិនិត្យសុខភាព ចែកថ្នាំពេទ្យនិងជូនអំណោយដល់ប្រជាជនកម្ពុជា
ពិធីចែកអំណោយ ពិនិត្យសុខភាព និងចែកថ្នាំពេទ្យ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ពិធីចែកអំណោយ ពិនិត្យសុខភាព និងចែកថ្នាំពេទ្យ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង
ពេទ្យយោធាវៀតណាម-កម្ពុជា ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃនៅស្រុក Duc Co

ទោះបីជាទទួលបានការយកចិត្តទុកដាក់ជាច្រើនពីស្ថាប័នគ្រប់លំដាប់ថ្នាក់ក្នុងប្រទេសនីមួយៗក៏ដោយក៏ជីវភាពរស់នៅរបស់ប្រជាជននៃបណ្ដាជនជាតិក្នុងឃុំជាប់ព្រំដែនទាំងពីរគឺប៉ក់ញ៉ៃ និង Ia Dom ជាទូទៅនៅតែមានការលំបាកជាច្រើន។

លោកវរសេនីយ៍ឯក Le Van Dong អនុប្រធាននាយកដ្ឋានពេទ្យយោធា (អគ្គនាយកដ្ឋានភស្តុភារ កងទ័ពប្រជាជន​វៀត​ណាម) បានឲ្យដឹងថា ការចុះពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតំបន់ជាប់ព្រំដែនវៀតណាម-កម្ពុជា លើកនេះ គឺស្ថិតក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទីមួយ ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូនេះ ដើម្បីជួយប្រជាជននៅទីនេះទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព។

យោងតាមលោក Siu Luynh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Duc Co បានឲ្យដឹងថា កម្មវិធីពិនិត្យសុខភាព និងផ្ដល់ថ្នាំដោយឥតគិតថ្លៃនេះគឺជាសកម្មភាពសំខាន់ណាស់។ លោក Siu Luynh បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ យោធាវៀតណាម-កម្ពុជា ដែលបានពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជននៅតំបន់ព្រំដែន រួមទាំងប្រជាជននៅស្រុក Duc Co ផងដែរ។

កាសែតកងទ័ពប្រជាជនអនឡាញ សូមបង្ហាញរូបភាពមួយចំនួននៃសកម្មភាពពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ នាថ្ងៃទី៤ ខែធ្នូ នៅឃុំ Ia Dom ស្រុក Duc Co ខេត្ត Gia Lai៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)