ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៥ និងទី៦ ខែមេសា ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ប្រទេសវៀតណាម បានសម្របសម្រួលជាមួយអាជ្ញាធរស្រុកចិត្របុរី ស្រុកស្នួល និងតំបន់ប្រតិបត្ដិការសឹករងខេត្ដក្រចេះ អញ្ជើញទៅសួរសុខទុក្ខ ផ្តល់អំណោយ ពិនិត្យសុខភាពនិងចែកថ្នាំពេទ្យដល់ប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា ២០២៣។
![]() |
គ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ដ Binh Phuoc និងគ្រូពេទ្យតំបន់ប្រតិបត្ដិការសឹករងខេត្តក្រចេះ បានចុះពិនិត្យសុខភាព និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋ |
ក្នុងរយៈពេល២ថ្ងៃនេះ ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា បានទទួលពិនិត្យសុខភាពដល់ប្រជាពលរដ្ឋ រួមទាំងកម្មាភិបាល យុទ្ធជននៃតំបន់ប្រតិបត្ដិការសឹករងខេត្ដក្រចេះជាង ៥០០ នាក់ ក្រុមការងារក៏បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន បញ្ជូនក្រុមគ្រូពេទ្យចុះផ្ទាល់ទៅកាន់ភូមិ ឃុំ ស្រុក ដើម្បីពិនិត្យសុខភាព និងចែកថ្នាំព្យាបាលដល់អ្នកជំងឺចាស់ជរារាប់សិបនាក់។
នៅទីតាំងពិនិត្យសុខភាព ប្រជាពលរដ្ឋ កម្មាភិបាលនិងយុទ្ធជននៃតំបន់ប្រតិបត្ដិការសឹករងខេត្តក្រចេះ ក៏បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះគ្រូពេទ្យកងទ័ពវៀតណាម ដែលបានពិនិត្យសុខភាពតាមភូមិនានារបស់ប្រទេសកម្ពុជា ចែកថ្នាំពេទ្យ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋ។
![]() |
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ដ Binh Phuoc ជូនអំណោយដល់តំបន់ប្រតិបត្ដិការសឹករងខេត្ដក្រចេះ |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ក៏បានប្រគល់អំណោយចំនួន ៤០០ កញ្ចប់ដល់គ្រួសារក្រីក្រនៅស្រុកចំនួន ២។ អំណោយរួមមានគ្រឿងឧបភោគបរិភោគដែលមានតម្លៃសរុប ២០០ លានដុង និងថ្នាំពេទ្យដែលមានតំលៃ ៧០ លានដុងផងដែរ៕
មតិពីមិត្តអ្នកអាន