Trending now

សន្និសីទរួមរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុង Tay Ninh

23:00 | 28/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

វៀតណាមតែងតែយកចិត្តទុកដាក់ពិសេសក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា ហើយទទួលបានលទ្ធផលវិជ្ជមានជាច្រើន​។ ក្នុងសន្និសីទរួមរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុង Tay Ninh នាពេលថ្មីៗនេះ សមាគមទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមចំណែកធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាកាន់តែស៊ីជម្រៅ ស្រស់ស្អាត និងនិរន្តរភាព។

ខេត្ត Tay Ninh៖ កងទ័ពការពារព្រំដែនវៀតណាមបំប៉នចំណេះដឹងអំពីជនជាតិ ខេត្ត Tay Ninh៖ កងទ័ពការពារព្រំដែនវៀតណាមបំប៉នចំណេះដឹងអំពីជនជាតិ
បទពិសោធន៍ដែលមិនគួររំលងនៅពេលធ្វើដំណើរទៅខេត្ត Tay Ninh បទពិសោធន៍ដែលមិនគួររំលងនៅពេលធ្វើដំណើរទៅខេត្ត Tay Ninh
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃប្រទេស​កម្ពុជា ផ្តល់អំណោយ និងសួរសុខទុក្ខអតីតយុទ្ធជន និងអ្នកជំនាញការវៀតណាម ដែលធ្លាប់បំពេញកាតព្វកិច្ចអន្តរជាតិនៅកម្ពុជា
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃប្រទេស​កម្ពុជា ផ្តល់អំណោយ និងសួរសុខទុក្ខអតីតយុទ្ធជន និងអ្នកជំនាញការវៀតណាម ដែលធ្លាប់បំពេញកាតព្វកិច្ចអន្តរជាតិនៅកម្ពុជា

យោងតាមលោក Nguyen Thanh Tam សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Tay Ninh ដែលជាខេត្តជាប់ព្រំដែនជាមួយ​នឹងព្រះរាជាណាចក្រកម្ពុជា បាន​ឲ្យដឹងថា ខេត្ត Tay Ninh តែងតែជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយមូលដ្ឋាននានារបស់កម្ពុជា និងទទួលបានលទ្ធផលវិជ្ជមានជាច្រើន​។ ក្រៅពីការរក្សា និងកសាងព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ខេត្ត Tay Ninh បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយខេត្តស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម និងព្រៃវែង។

ជារៀងរាល់ឆ្នាំ អាជ្ញាធរ និងអង្គការនានានៃខេត្ត ស្រុក និងឃុំ នៃភាគីទាំងពីរតែងតែរៀបចំបញ្ជូនគណៈប្រតិភូទៅ​សួរសុខទុក្ខ ផ្លាស់ប្តូរព័ត៌មាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងចូលរួមពិធីបុណ្យនានា និងព្រឹត្តិការណ៍សំខាន់ៗរបស់គ្នាទៅវិញទៅមក ព្រមទាំងរៀបចំការជួបប្រាស្រ័យផ្លាស់​ប្តូរ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សិល្បៈ និងកីឡា ... សកម្មភាពជាក់ស្តែងទាំងនេះបានរួមចំណែកក្នុងពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ រវាងខេត្ត Tay Ninh និងមូលដ្ឋាននានា នៃព្រះរាជាណាចក្រកម្ពុជា។

បើយោងតាមប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឲ្យ​ដឹង​ថា ប្រជាជនកម្ពុជាតែងតែដឹងគុណយ៉ាងជ្រាលជ្រៅ និងចងចាំជានិច្ចនូវគុណបំណាចរបស់វៀតណាម ដែលបានជួយ​គាំទ្រយ៉ាងពេញទំហឹង រួមទាំងសាច់ស្រស់ឈាមស្រស់របស់អ្នកជំនាញ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បច្ចុប្បន្ននេះ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកំពុងអភិវឌ្ឍ​ដោយ​ឥតឈប់ឈរ។ វៀតណាមបានវិនិយោគទុន​ប្រមាណ ៣ ពាន់លានដុល្លារនៅកម្ពុជា។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋទាំងពីរ បានខិតខំប្រឹងប្រែងជំរុញការខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរឱ្យសម្រេចបាន ៨៤% ដើម្បីប្រែក្លាយតំបន់ព្រំដែននៃប្រទេសទាំងពីរឱ្យទៅជាតំបន់ព្រំដែនប្រកបដោយសន្តិភាព ប្រជាជននៃប្រទេសទាំងពីរធ្វើដំណើរទៅមក និងដោះដូរពាណិជ្ជកម្ម កាន់តែមានភាពងាយស្រួល។

ឆ្នាំ២០២៣ គឺជាឆ្នាំដំបូងនៃការអនុវត្ត “អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការសម្របសម្រួលសកម្មភាពរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា” សមាគមទាំងពីរបានបង្កើតផែនការសកម្មភាព និងសម្របសម្រួលយ៉ាងសកម្មដែល​អនុវត្តដោយមានបរិមាណការងារដ៏ច្រើន ហើយនិងសម្រេចបានលទ្ធផលគួរឱ្យកត់់សម្គាល់នៅក្នុងវិស័យភាគច្រើន។

ជាក់ស្តែង បន្ទាប់ពីសមាគមទាំងពីរបានសម្របសម្រួលរៀបចំដោយជោគជ័យជំនួបមិត្តភាព និងសហប្រតិបត្តិការប្រជាជនលើកទី៥ និងបូកសរុបសកម្មភាព “បណ្តុះពន្លកមិត្តភាព” រយៈពេល ១០ ឆ្នាំនៅខេត្ត Binh Phuoc និងខេត្ត Dak Nong (ខែវិច្ឆិកា ឆ្នាំ២០២២) សមាគមមិត្តភាពវៀតណាម-កម្ពុជា បានចេញផ្សាយសៀវភៅកម្រងប្រចាំឆ្នាំដែល​​ប្រមូលសុន្ទរកថា របាយការណ៍ ឯកសារ បទអន្តរគមន៍ និងរូបភាព...

លើសពីនេះ សាខាទាំងឡាយនៃសមាគមទាំងពីរ តែងតែធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពនៅកម្ពុជា និងវៀតណាមជូនសមាជិករបស់ខ្លួន។ សមាគមទាំងពីរបានឯកភាពថា នៅឆ្នាំ២០២៣ កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរគណៈប្រតិភូ ការរៀបចំជំនួបមិត្តភាព ការផ្លាស់ប្តូរវប្បធម៌ ការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមសមត្ថភាព និងទម្រង់សមស្រប។

សមាគមទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលក្នុងការរៀបចំសកម្មភាពមនុស្សធម៌ ផ្តល់អំណោយ ការពិនិត្យ និងព្យាបាលជំងឺ និងការចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់ព្រំដែន ជួយ​​គាំទ្រដល់ប្រជាពលរដ្ឋខ្មែរដែលចូលមកប្រទេសវៀតណាម ដើម្បីពិនិត្យ និងព្យាបាលជំងឺ ហើយ​បង្កើតលក្ខខណ្ឌអំណោយ​ផល​សម្រាប់សហគមន៍ជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកដែលរស់នៅលើបឹងទន្លេសាប។

សមាគមទាំងពីរក៏បានទទួលស្គាល់លទ្ធផលជាវិជ្ជមានពីកម្មវិធី "បណ្តុះពន្លកមិត្តភាព" ដែលបានបំផុសដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា (ឆ្នាំ២០១២)។ សមាជិកនៃសមាគម ជាពិសេសសមាជិកដែលជាអតីតអ្នកជំនាញ កងទ័ពស្ម័គ្រចិត្ត អង្គការសង្គម-នយោបាយ ពាណិជ្ជករ និងធុរកិច្ច បានស្ម័គ្រចិត្តឧបត្ថម្ភនិស្សិតកម្ពុជារាប់រយនាក់ដែលបាន និងកំពុងសិក្សានៅប្រទេសវៀតណាម បង្ករលក្ខណៈងាយស្រួលដល់និស្សិតកម្ពុជាក្នុងការសិក្សា និងសម្រេចបានលទ្ធផលល្អក្នុង​ការ​សិក្សានៅ​វៀត​ណាម។

លោស្រី Nguyen Thi Thanh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានឲ្យដឹងថា៖ សមាគមទាំងពីរបានឯកភាពលើទិសដៅ និងខ្លឹមសារសំខាន់ៗនៃសកម្មភាពសហប្រតិបត្តិការក្នុងឆ្នាំ២០២៤។ សមាគមទាំងពីរបានឯកភាពបន្តស្រាវជ្រាវ និងស្នើឲ្យអាជ្ញាធរ និងមូលដ្ឋាននៃប្រទេសទាំងពីរ អនុវត្តខ្លឹមសារទាំងឡាយ នៃអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ។

នាពេលខាងមុខ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជននៅខេត្តជាប់ព្រំដែន សម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសរវាងមូលដ្ឋាននៅតាមព្រំដែននៃប្រទេស​ទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចក្នុងការពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងថែមទៀត។

សមាគមទាំងពីរនឹងរួម​ជាមួយសមាជិកទាំង​ឡាយ​បាន​ចូលរួមយ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងទស្សនៈខុស បំភ្លៃការពិតរបស់កម្លាំងអរិភាពដែលចង់​បំបែកបំបាក់​ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។ សមាគមទាំង​ពីរ​បាន​សម្របសម្រួលឃោសនាជូនសមាជិកសមាគមនៃប្រទេសទាំងពីរ និងប្រជាជនកម្ពុជា ឲ្យផ្តល់ព័ត៌មាន និងចូលរួមជាមួយអាជ្ញាធរ និងអង្គភាពមានសមត្ថកិច្ចក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ក្នុងសម័យសង្គ្រាម ក៏ដូចជាការគ្រប់គ្រង ជួសជុល និងកែលម្អតំបន់ប្រវត្តិសាស្ត្រ និងស្តូបអនុស្សវរីយ៍អំពីចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង​បន្តអនុវត្តកម្មវិធីជួបប្រាស្រ័យមិត្តភាព ផ្លាស់ប្តូរវប្បធម៌ ពូនជ្រំចំណងមិត្តភាព និង​​សកម្មភាពរបស់​​សហគមន៍ក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ជំនះផលវិបាកនៃគ្រោះធម្មជាតិ និងជំងឺរាតត្បាត...

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី