Trending now

វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

23:17 | 27/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាម និងកម្ពុជាបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ជាមួយ នឹងកម្មវិធីសកម្មភាពដ៏ជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន។ ជារៀងរាល់ឆ្នាំ ការផ្លាស់ប្ដូរសិស្សានុសិស្ស និងនិស្សិតរវាងប្រទេសទាំងពីរកាន់តែកើនឡើងៗ។ យោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តភារកិច្ចសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ទិសដៅ និងភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ របស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានឲ្យដឹងថា បច្ចុប្បន្ននេះ មាននិស្សិតបរទេសប្រមាណ ២២០០០នាក់ដែលកំពុងសិក្សានៅប្រទេសវៀតណាម ក្នុងនោះមាននិស្សិតកម្ពុជាប្រមាណ៤.០០០នាក់។

វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហការក្នុងការអនុវត្តច្បាប់ ការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហការក្នុងការអនុវត្តច្បាប់ ការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ
ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគឺជាវិស័យសហប្រតិបត្តិការដែលត្រូវបានយកចិត្ដទុកដាក់ក្នុងទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងកម្ពុជា ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគឺជាវិស័យសហប្រតិបត្តិការដែលត្រូវបានយកចិត្ដទុកដាក់ក្នុងទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងកម្ពុជា
វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស
វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

ក្នុងបន្ទប់រៀនដ៏ធំទូលាយ និងទំនើបនៅបណ្ឌិតសភាការពារជាតិ (រដ្ឋធានីហាណូយ) សិក្ខាកាមចំនួន ១៨ នាក់មកពីអង្គទ័ពនានានៃកងយោធពលខេមរភូមិន្ទកំពុងស្តាប់ដោយយកចិត្តទុកដាក់ លោកគ្រូ វរសេនីយ៍ឯក Nguyen Hong Tan អនុប្រធានដេប៉ាតឺម៉ង់ការងារបក្ស បណ្ឌិតសភាការពារជាតិ ពន្យល់អំពីប្រវត្តិយោធាវៀតណាម។ នេះជាវគ្គបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់សិក្ខាកម្មចំនួន ២០ នាក់នៃកងយោធពលខេមរភូមិន្ទ នៅបណ្ឌិតសភាការពារជាតិវៀតណាម។ លោកឧត្តមសេនីយ៍ទោ ម៉ក់ ច័ន្ទវីរៈ មេបញ្ជាការរង ប្រធានផ្នែកបច្ចេកទេស អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា៖ ដំណើរមកសិក្សា និងស្រាវជ្រាវនៅប្រទេសវៀតណាម គឺជាឱកាសដ៏ល្អមួយ ដើម្បីបង្កើនចំណេះដឹង និងស្វែងយល់បន្ថែមអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដោយអនុវត្តន៍គោលជំហររបស់ក្រសួងការពារប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០០០មក បណ្ឌិតសភាការពារជាតិបានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន២០វគ្គ ដោយមានការចូលរួមពីកម្មាភិបាលជិត៣០០នាក់នៃកងយោធពលខេមរភូមិន្ទ។ លោកឧត្តមសេនីយត្រី Nguyen Dinh Dan អនុប្រធានស្នងការសាលា អគ្គសេនាធិការដ្ឋាន បានឲ្យដឹងថា៖ ក្នុងដំណើរការសិក្សា និងស្រាវជ្រាវនៅបណ្ឌិតសភាការពារជាតិ សិក្ខាកាមនៃយោធភូមិភាគកម្ពុជាត្រូវបានបំពាក់ដោយប្រព័ន្ធចំណេះដឹងមូលដ្ឋាន និងជំនាញ ធ្វើបច្ចុប្បន្នភាពការអនុវត្តជាក់ស្ដែង; តាមនោះ ជួយសិក្ខាកាមបង្កើនចំណេះដឹង សមត្ថភាពត្រិះរិះ និងភាពជាអ្នកដឹកនាំ សមត្ថភាពបញ្ជាការ និងគ្រប់គ្រងនៅកម្រិតយុទ្ធនាការ-យុទ្ធសាស្ត្រ បំពេញតម្រូវការភារកិច្ចក្នុងការកសាងកងទ័ពកម្ពុជាក្នុងសម័យកាលថ្មី។

“ស្នងការសាលាបានសម្របសម្រួលជាមួយភ្នាក់ងាររបស់ក្រសួងការពារប្រទេស និងសាលារៀននានា ដើម្បីកំណត់គោលដៅបណ្តុះបណ្តាលប្រចាំឆ្នាំ ហើយត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ ចាប់ពីសាលបង្រៀន ថ្នាក់រៀន ទីលានហ្វឹកហាត់ រហូតដល់កន្លែងស្នាក់នៅសម្រាប់សិក្ខាកាម”។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រសួងអប់រំនៃប្រទេសទាំងពីរតែងតែជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មាន ជីវវិទ្យា ឱសថវិទ្យា ការចិញ្ចឹមសត្វ ការគ្រប់គ្រង គណនេយ្យ អាជីវកម្ម វិស្វកម្ម និងសំណង់។ នៅនៅសាកលវិទ្យាល័យ Kien Giang សាលាតែងតែខិតខំបំពេញបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់តំបន់ដីសណ្តទន្លេ Cuu Long និងខេត្ត Kien Giang ក៏ដូចជាអនុវត្តន៍ការបណ្ដុះបណ្ដាលនិស្សិតបរទេសផងដែរ។ បច្ចុប្បន្ន មហាវិទ្យាល័យ Kien Giang មាននិស្សិតជាង ៦០នាក់មកពីប្រទេសឡាវ កម្ពុជា និងឥណ្ឌូនេស៊ីកំពុងសិក្សា។ គិតត្រឹមចុងឆ្នាំសិក្សា ២០២២-២០២៣ សាលាមាននិស្សិតកម្ពុជាចំនួន ២០ នាក់ និងនិស្សិតឡាវចំនួន ៣ នាក់ ដែលបានបញ្ចប់ការសិក្សានីតិកាលដំបូង ជាមួយនឹងអត្រាការងារ ១០០%។ លោក ម៉ុក វ៉ាន់ណេត - និស្សិតកម្ពុជា ដែលមានបរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាសំណង់កម្រិតពូកែ កំពុងធ្វើការនៅសាខាក្រុមហ៊ុនកៅស៊ូវៀតណាមនៅកម្ពុជាបានចែករំលែកថា៖

លោកបណ្ឌិត Nguyen Tuan Khanh សាកលវិទ្យាធិការនៃមហាវិទ្យាល័យ Kien Giang បានចែករំលែកថា ការបណ្តុះបណ្តាលនិស្សិតអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការបរទេស រួមចំណែកក្នុងការតភ្ជាប់ និងរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសវៀតណាមជាមួយបណ្ដាប្រទេសនិយាយរួម និងរវាងខេត្ត Kien Giang ជាមួយខេត្តជិតខាងរបស់កម្ពុជានិយាយដោយឡែក។

“នាពេលខាងមុខ សាលាក៏នឹងបន្តសហការជាមួយខេត្តជាប់ព្រំដែនជាមួយខេត្ត Kien Giang ហើយធ្វើការជាមួយសាកលវិទ្យាល័យចង់មេត្រីភាពចំនួនពីរ ដើម្បីបន្តជ្រើសរើសនិស្សិត ក៏ដូចជាផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិត ដែលមានប្រាថ្នាសិក្សាផ្នែកវិស្វកម្មបរិស្ថាន និងកសិកម្ម”។

ក្រៅពីបណ្ឌិតសភាការពារជាតិ និងមហាវិទ្យាល័យ Kien Giang នៅមានគ្រឹះស្ថានបណ្តុះបណ្តាលវៀតណាមជាច្រើនដែលទទួលនិស្សិត សិក្ខាកាមកម្ពុជា ដូចជា៖ សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ និងសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថថៃប៊ិញ... មិនត្រឹមតែរួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាប៉ុណ្ណោះទេ គេថែមទាំងជាស្ពានដើម្បីពូនជ្រុំចំណងមិត្តភាព និងសាមគ្គីភាពដ៏យូរលង់ រវាងវៀតណាមនិងកម្ពុជាទៀតផង៕

យោងតាមវិទ្យុសំលេងវៀតណាម

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពានរង្វាន់ VinFuture ឆ្នាំ ២០២៤ ផ្តល់កិត្តិយសដល់ ៤ ស្នាដៃវិទ្យាសាស្ត្រ "ការទម្លាយភាពធន់"
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក To Lam​ អញ្ជើញទទួលជួបអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិ
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅអង្គការសហប្រជាជាតិ
សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្សលេខ ៤៧៩ នៅទីក្រុងហាណូយ បានរៀបចំជំនួបសំណេះសំណាលក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh៖ ពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-កម្ពុជា