Trending now

ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគឺជាវិស័យសហប្រតិបត្តិការដែលត្រូវបានយកចិត្ដទុកដាក់ក្នុងទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងកម្ពុជា

09:28 | 10/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៨ ខែវិច្ឆិកា ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ ចំណុចភ្លឺស្វាងនៃទំនាក់ទំនងវៀតណាម-កម្ពុជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ ចំណុចភ្លឺស្វាងនៃទំនាក់ទំនងវៀតណាម-កម្ពុជា
បើកឱកាសដើម្បីជួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក្នុងការផ្លាស់ប្ដូរ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសហប្រតិបត្តិការ បើកឱកាសដើម្បីជួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក្នុងការផ្លាស់ប្ដូរ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសហប្រតិបត្តិការ
លោកវរសេនីយ៍ឯក Pham Manh Thang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនចំពោះលោកឧត្តមសេនីយ៍ឯក មាស វណ្ណា
លោកវរសេនីយ៍ឯក Pham Manh Thang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនចំពោះលោកឧត្តមសេនីយ៍ឯក មាស វណ្ណា

ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្ដិភាពវៀតណាម បានជម្រាបជូនអំពីដំណើរការបង្កើត និងអភិវឌ្ឍន៍ ក៏ដូចជាមុខងារ ភារកិច្ចរបស់នាយកដ្ឋានរក្សាសន្ដិភាពវៀតណាម លទ្ធផលនៃការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទិសដៅការងាររបស់វៀតណាមក្នុងវិស័យនេះ។

លោកវរសេនីយ៍ឯក Pham Manh Thang បានអះអាងថា ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគឺជាវិស័យសហប្រតិបត្តិការដែលត្រូវបានយកចិត្ដទុកដាក់ក្នុងទំនាក់ទំនងការពារជាតិរបស់ប្រទេសទាំងពីរ។ ចាប់តាំងពីវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមក កម្ពុជាតែងតែគាំទ្រយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ ដើម្បី​ជួយវៀតណាមកសាង និងលើកកម្ពស់សមត្ថភាពនៃកងកម្លាំងរក្សាសន្តិភាពរបស់វៀតណាម ជាពិសេសទ័ពជាង។

លោកវរសេនីយ៍ឯក Pham Manh Thang សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្ដិភាព ដូចជាការផ្លាស់ប្តូរសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីរក្សាសន្ដិភាពដែលធ្វើឡើងដោយវៀតណាម កម្ពុជា ឬ ប្រទេសទីបី ព្រមទាំងបង្កើនកិច្ចសហប្រតិបត្ដិការ ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរជំនាញទ្វេភាគី ឬ ពហុភាគីលើសកម្មភាពរក្សាសន្តិភាពនៅស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិ។

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ឯក មាស វណ្ណា បានថ្លែងអំណរគុណចំពោះលោកវរសេនីយ៍ឯក Pham Manh Thang រួមទាំងកម្មាភិបាល និងបុគ្គលិកនៃនាយកដ្ឋានរក្សាសន្ដិភាពវៀតណាម បានចំណាយពេលវេលាមកទទួលជួបគណៈប្រតិភូ។ លោកឧត្តមសេនីយ៍ឯក មាស វណ្ណា បានបន្ថែមថា កម្ពុជាជាប្រទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំចូលរួមសកម្មភាពរក្សាសន្តិភាព ដូច្នេះសង្ឃឹមថា នឹងមានឱកាសជាច្រើនដើម្បីធ្វើកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយភាគី​វៀត​ណាម​នាពេលខាងមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកំពស់កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងកម្ពុជា
ពង្រីកលំហកិច្ចសហប្រតិបត្តិការ ដោះសោសក្ដានុពលសេដ្ឋកិច្ចវៀតណាម-កម្ពុជា
វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨
ខេត្ត An Giang និងខេត្តកំពត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី