នាថ្ងៃទី ២៨ មិថុនា នៅទីក្រុងហាណូយ មហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១ បានរៀបចំពិធីបិទ និងប្រគល់សញ្ញាប័ត្រវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាប័ត្ររង ជំនាញឈ្លបយកការណ៍សន្តិសុខ ជូនមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។
វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព កិច្ចការស្នេហាឆ្លងដែនរវាងវៀតណាមនិងកម្ពុជា |
![]() |
មហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១៖ ពិធីប្រគល់សញ្ញាបត្រជូនមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា |
លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Dinh Ngoc Hoa នាយកមហាវិទ្យាល័យសន្តិសុខប្រជាជនលខ ១ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។ វគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាប័ត្ររង ជំនាញស៊ើបការណ៍សន្តិសុខ ជូនមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញនៅក្នុងប្រទេសវៀតណាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ ការងារទទួលសិក្ខាកាម ក៏ដូចជាការរៀបចំការបង្រៀនប្រឈមនឹងការលំបាកជាច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ ដោយការខិតខំប្រឹងប្រែងរបស់សិក្ខាកាម កម្មាភិបាល និងគ្រូបង្រៀង នៃមហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ដោយជោគជ័យតាមផែនការ និងគោលដៅដែលបានកំណត់។ នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាម ១០០% បានប្រគល់សញ្ញាបត្រ ដែលភាគច្រើនទទួលបានប័ណ្ឌសរសើរ...
ថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយត្រី សាស្ត្រាចារ្យរង បណ្ឌិត Dinh Ngoc Hoa នាយកសាលាសន្តិសុខប្រជាជនលេខ១ បានកោតសរសើរចំពោះស្មារតីខិតខំរៀនសូត្ររបស់សិក្ខាកាម។
ដោយការសង្កត់ធ្ងន់លើភាពជោគជ័យនៃវគ្គបណ្តុះបណ្តាលនេះ បានរួមចំណែកពូនជ្រំកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទំនាក់ទំនងការសម្របសម្រួលរវាងសិក្ខាកាមជាមួយ អង្គភាពនានានក្នុង និងក្រៅសាលា លោកនាយកសាលាសង្ឃឹមថា ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងត្រូវបានបានសិក្ខាកាមអនុវត្តប្រកបដោយភាពច្នៃប្រឌិតទៅក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ៕
![]() នាថ្ងៃទី២០ ខែកញ្ញា នៅទីក្រុងហូជីមិញ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម (VASS) បានសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសង្គមជាតិឡាវ (LASES) និងរាជបណ្ឌិត្យសភាកម្ពុជា (RAC) រៀបចំសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល”។ |
![]() នារសៀលថ្ងៃទី ១៦ សីហា គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានរៀបចំពិធីជួបសំណេះសំណាលរវាងតំណាងគ្រួសារឡាវ និងកម្ពុជាដែលមានកូនចូលរួមកម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” និងតំណាងគ្រួសារវៀតណាមទទួលនិស្សិតឡាវ និងកម្ពុជាជាកូនធ៌ម។ |
មតិពីមិត្តអ្នកអាន