Trending now

ទីក្រុងហូជិមីញ​ (វៀតណាម)៖ ពិធីជួបសំណេះសំណាលររវាងតំណាងគ្រួសារឡាវ កម្ពុជា និងវៀតណាម

09:06 | 18/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ១៦ សីហា គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានរៀបចំពិធីជួបសំណេះសំណាលរវាងតំណាងគ្រួសារឡាវ និងកម្ពុជាដែលមានកូនចូលរួមកម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” និងតំណាងគ្រួសារវៀតណាមទទួលនិស្សិតឡាវ និងកម្ពុជាជាកូនធ៌ម។

មានលិខិតឆ្លងដែនបរទេស និងវៀតណាម តើខ្ញុំត្រូវការទិដ្ឋាការចូលវៀតណាមទេ? មានលិខិតឆ្លងដែនបរទេស និងវៀតណាម តើខ្ញុំត្រូវការទិដ្ឋាការចូលវៀតណាមទេ?
លោក Takebe Tsutomu អ្នកនយោបាយសាងសង់ស្ពានរវាងជប៉ុន និងវៀតណាម លោក Takebe Tsutomu អ្នកនយោបាយសាងសង់ស្ពានរវាងជប៉ុន និងវៀតណាម
ទីក្រុងហូជិមីញ​ (វៀតណាម)៖ ពិធីជួបសំណេះសំណាលររវាងតំណាងគ្រួសារឡាវ កម្ពុជា និងវៀតណាម
ទីក្រុងហូជិមីញ​ (វៀតណាម)៖ ពិធីជួបសំណេះសំណាលររវាងតំណាងគ្រួសារឡាវ កម្ពុជា និងវៀតណាម

តាមប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហូជីមិញ កម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” ជួយបង្កើនសកម្មភាពផ្លាស់ប្តូររវាងប្រជាជននៃបណ្តាប្រទេស និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជននៅទីក្រុង និងនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញអំពីទឹកដី មនុស្ស វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី និងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការពិសេសនិងទូលំទូលាយរវាងវៀតណាម-ឡាវ-កម្ពុជា។

កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា រួមទាំងការជួបជុំសំណេះសំណាល ផ្លាស់ប្តូរ និងទស្សនកិច្ចនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach ដែលមាននិស្សិតជាង ១៦០ នាក់មកពីប្រទេសឡាវ និងកម្ពុជា កំពុងសិក្សា ចូល​រួម​ស្វែងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងគ្រួសារជនជាតិវៀតណាម និងទស្សនាររមណីយដ្ឋាន កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រមួយចំនួន...

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា