Trending now

វៀតណាម-កម្ពុជាបន្តរក្សា ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ

06:00 | 09/09/2024 យោងតាមកាសែតកងទ័ពប្រជាជន

វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិន និងស្ថិតនៅក្នុងតំបន់ទន្លេមេគង្គផ្នែកខាងក្រោមជាមួយគ្នា ជាពិសេសមានភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុត ហើយជាកន្លែងតភ្ជាប់តំបន់ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជារំលេចទំនាក់ទំនងល្អប្រសើររវាងប្រទេសជិតខាងទាំងពីរ សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Dak Nong ជំរុញសកម្មភាពការទូតប្រជាជន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម

ជាមួយនឹងភាពស្រដៀងគ្នាជាច្រើន ប្រទេសទាំងពីរតែងតែចងភ្ជាប់ជាមួយគ្នា ចែករំលែកគ្នា និងជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុរំដោះជាតិ និងឯកភាពទឹកដីនាអតីតកាល ក៏ដូចជាក្នុងការកសាង និងការពារមាតុភូមិនៅសព្វថ្ងៃនេះ។

ក្រឡេកទៅមើលប្រវត្តិសាស្ត្រវិញ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧ ក្នុងសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ លោកប្រធានហូជីមិញ បានសរសេរថា “ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជានិមិត្តរូបដ៏ត្រចះត្រចង់នៃចំណងមិត្តភាព និងសាមគ្គីភាពក្នុងការប្រយុទ្ធ។ នោះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរវាងវៀតណាម និងកម្ពុជា ដែលជាកត្តាវិជ្ជមានក្នុងការរក្សាសន្តិភាពនៅឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍” ហើយមួយថ្ងៃក្រោយមក គឺថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ១៩៦៧ វៀតណាមនិងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដោយបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ដើម្បីតម្រង់ទិសសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ បានកំណត់ថា ទំនាក់ទំនងនយោបាយ និងការបរទេសដើរតួនាទីស្នូល ផ្តល់ទិសដៅរួមសម្រាប់ទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីររក្សា និងជំរុញយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព តាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងនៅគ្រប់លំដាប់ថ្នាក់ ហើយចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍកិច្ចហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

យោងតាមលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចាប់តាំងពីឡើងកាន់តំណែងថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានជំនួបជាច្រើនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ក្នុងឱកាសចូលរួមវេទិកា និងសន្និសីទថ្នាក់តំបន់ និងអន្តរជាតិ។

ទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាមត្រូវបានបង្ហាញក្នុងវិស័យជាច្រើន។ ទីមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែមានការផ្លាស់ប្តូរគណៈប្រតិភូ។ ក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបគ្នា ៦ ដងក្នុងរយៈពេល ៩ ខែ។ ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជម្រាបជូនអំពីស្ថានភាព និងទស្សនៈរបស់ប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរក៏មានកិច្ចពិភាក្សាជាប្រចាំផងដែរ។

ជាមួយនឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយល្អ វិស័យផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏ត្រូវបានជម្រុញឲ្យកាន់តែជាក់ស្ដែង។ ជាពិសេស ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរត្រូវបានជម្រុញលើគ្រប់វិស័យ ហើយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន តាមរយៈនោះ ពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរបន្តត្រូវបានជម្រុញឲ្យកាន់តែជិតស្និទ្ធ និងជាក់ស្តែង ចូលរួមចំណែកក្នុងការរក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។

វៀតណាម និងកម្ពុជា មានព្រំប្រទល់ដីគោកប្រវែង ១,២៥៨ គីឡូម៉ែត្រ។ ដើម្បីជំរុញការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ភាគីទាំងពីរបញ្ចប់ការកំណត់ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកបាន ៨៤% ហើយកំពុងខិតខំប្រឹងប្រែងចរចា និងដោះស្រាយនៅសល់ ១៦% តទៅទៀត។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាចំណុចភ្លឺក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងអាស៊ាន។ រហូតមកដល់ពេលនេះ វៀតណាមមានគម្រោងវិនិយោគជាង ២០០ នៅកម្ពុជា ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ២.៩៤ ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៥ ដែលមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេនៅកម្ពុជា។ ជាពិសេស កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និងដែនដីដែលវៀតណាមបានវិនិយោគនៅក្រៅប្រទេស។

វៀតណាមជាដៃគូពាណិជ្ជកម្មអន្តរជាតិដ៏ធំបំផុតមួយរបស់កម្ពុជា។
វៀតណាមជាដៃគូពាណិជ្ជកម្មអន្តរជាតិដ៏ធំបំផុតមួយរបស់កម្ពុជា។

វៀតណាមមានគម្រោងវិនិយោគនៅក្នុងខេត្ត ក្រុងទាំង ១៨/២៥ របស់ប្រទេសកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ សេវាកម្មហិរញ្ញវត្ថុ ឧស្សាហកម្មកែច្នៃ និងកែច្នៃម្ហូបអាហារ ការរុករករ៉ែ អាកាសចរណ៍ និងទេសចរណ៍។

វិស័យសហប្រតិបត្តិការដូចជា៖ ការអប់រំ បណ្តុះបណ្តាល ចរាចរណ៍ ការដឹកជញ្ជូន វប្បធម៌ សុខាភិបាល ទូរគមនាគមន៍... ក៏ត្រូវបានប្រទេសទាំងពីរយកចិត្តទុកដាក់ និងជម្រុញផងដែរ។ ជារៀងរាល់ឆ្នាំ វៀតណាមបានផ្តល់អាហារូបករណ៍រយៈពេលវែងដល់និស្សិតកម្ពុជារាប់រយនាក់ ហើយចំនួននិស្សិតវៀតណាមដែលកំពុងសិក្សានៅកម្ពុជាកាន់តែកើនឡើង។ វៀតណាមតែងតែរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃសម្រាប់ប្រជាជនកម្ពុជា។

នៅឯវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការដែលដឹកនាំដោយអាស៊ាន ប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធ ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក ព្រមទាំង រួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់ប្រទេសនីមួយៗនៅលើឆាកអន្តរជាតិ។

បន្ទាប់ពីរយៈពេល ៥៧ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងវៀតណាមបានឈានដល់កម្ពស់ថ្មី។ ទំនាក់ទំនងដ៏ល្អនោះបានក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។ ប្រទេសទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍នៃប្រទេសនីមួយៗ ក៏ដូចជានៅក្នុងតំបន់ និងពិភពលោក៕

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC)៖​ ទំនាក់ទំនងល្អរវាងប្រទេសជិតខាងទាំងពីរវៀតណាម-កម្ពុជា លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC)៖​ ទំនាក់ទំនងល្អរវាងប្រទេសជិតខាងទាំងពីរវៀតណាម-កម្ពុជា

ក្នុងឱកាសឆ្ពោះទៅខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤) នាថ្ងៃទី ១៩ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយចំនួនដូចជា Fresh News និង AMS បានចុះផ្សាយអត្ថបទមួយរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ...

ឥទ្ធិពលវិជ្ជមានពីការធ្វើការយាមល្បាតរួមរវាងកងទ័ពជើងទឹកវៀតណាម-កម្ពុជា ឥទ្ធិពលវិជ្ជមានពីការធ្វើការយាមល្បាតរួមរវាងកងទ័ពជើងទឹកវៀតណាម-កម្ពុជា

នាព្រឹកថ្ងៃទី ១៥ មិថុនា នាវាលេខ ២៥១ កងពលតូចលេខ ១២៧ តំបន់លេខ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែយោធាតំបន់លេខ ៥ (ខេត្ត Kien Giang) ដោយបញ្ចប់ប្រកបដោយជោគជ័យនូវការយាមល្បាតរួមលើកទី ៧៥ ជាមួយនាវាលេខ ១១៤១ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា