Trending now

ឥទ្ធិពលវិជ្ជមានពីការធ្វើការយាមល្បាតរួមរវាងកងទ័ពជើងទឹកវៀតណាម-កម្ពុជា

14:17 | 15/06/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ១៥ មិថុនា នាវាលេខ ២៥១ កងពលតូចលេខ ១២៧ តំបន់លេខ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែយោធាតំបន់លេខ ៥ (ខេត្ត Kien Giang) ដោយបញ្ចប់ប្រកបដោយជោគជ័យនូវការយាមល្បាតរួមលើកទី ៧៥ ជាមួយនាវាលេខ ១១៤១ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា។

បង្កើតសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅស្រុក Tan Chau សម្ពោធសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅស្រុក Go Dau (ខេត្ត Tay Ninh)
កងទ័ពជើងទឹកនៃប្រទេសទាំងពីរ សម្របសម្រួលការហ្វឹកហាត់ទង់សញ្ញា
កងទ័ពជើងទឹកនៃប្រទេសទាំងពីរ សម្របសម្រួលការហ្វឹកហាត់ទង់សញ្ញា

មុននោះ នាថ្ងៃទី ១៤ មិថុនា នៅតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា នាវាលេខ២៥១ និងនាវាលេខ ១១៤១ បានធ្វើការយាមល្បាតរួមប្រចាំឆ្នាំស្របតាមបទប្បញ្ញត្តិស្តីពីការសម្របសម្រួលយាមល្បាតរួម និងបង្កើតបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា។

ចូលរួមការយាមល្បាត ភាគីទាំងពីរបានអនុវត្តការគោរពរគ្នាទៅវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN); ផ្លាស់ប្តូរព័ត៌មាន; សម្របសម្រួលការហ្វឹកហាត់ទង់សញ្ញា; ហ្វឹកហាត់ស្វែងរក ជួយសង្គ្រោះ និងហ្វឹកហាត់ប្រើប្រាស់ក្រមប្រតិបត្តិសម្រាប់ជំនួបដោយចៃដន្យនៅដែនសមុទ្ររបស់កងទ័ពនៃប្រទេសប៉ាស៊ីហ្វិកខាងលិច (CUES)។

នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរនៅលើផ្លូវយាមល្បាត
នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរនៅលើផ្លូវយាមល្បាត

ក្នុងក្របខណ្ឌនៃការយាមល្បាត កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា ក៏បានផ្សព្វផ្សាយ និងចលនាអ្នកនេសាទនៃប្រទេសទាំងពីរ ឲ្យគោរពតាមច្បាប់ និងបទប្បញ្ញត្តិយ៉ាងម៉ឺងម៉ាត់ នៅពេលធ្វើនេសាទនៅសមុទ្រ ដោយមិនបំពានលើអធិបតេយ្យភាពរបស់ប្រទេសដទៃ។

មេបញ្ជាការនាវាកងទ័ពជើងទឹកវៀតណាម ផ្តល់អំណោយដល់មេបញ្ជាការនាវាកងទ័ពជើងទឹកកម្ពុជា
មេបញ្ជាការនាវាកងទ័ពជើងទឹកវៀតណាម ផ្តល់អំណោយដល់មេបញ្ជាការនាវាកងទ័ពជើងទឹកកម្ពុជា

ជោគជ័យនៃការយាមល្បាតរួមលើកទី៧៥ រវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា បានរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងបង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាជននៃប្រទេសទាំងពីរធ្វើនេសាទលើដែនទឹកជាប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនោះ ពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយល់ដឹង ទំនុកចិត្ត និងជួយគ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

កងទ័ពជើងទឹកវៀតណាម-កម្ពុជា នឹងសម្របសម្រួលផ្សព្វផ្សាយ និងកៀងគរអ្នកនេសាទឱ្យគោរពយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិនៃការធ្វើអាជីវកម្មអាហារសមុទ្រ កងទ័ពជើងទឹកវៀតណាម-កម្ពុជា នឹងសម្របសម្រួលផ្សព្វផ្សាយ និងកៀងគរអ្នកនេសាទឱ្យគោរពយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិនៃការធ្វើអាជីវកម្មអាហារសមុទ្រ

នាថ្ងៃទី ២ ខែឧសភា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តំបន់លេខ៥ នៃកងទ័ពជើងទឹកវៀតណាម និងមូលដ្ឋានកងទ័ពជើងទឹករាម នៃកងទ័ពជើងទឹកកម្ពុជា បានរៀបចំកិច្ចប្រជុំដកបទពិសោធន៍ពីការយាមល្បាតរួមលើកទី ៧៣ និងលើកទី ៧៤ ក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។

សមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) ប្រគល់អំណោយដល់ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) ប្រគល់អំណោយដល់ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

នារសៀលថ្ងៃទី ៧ ខែមេសា គណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang វៀតណាម បានសហការជាមួយក្រុមហ៊ុន Loc Troi និងសមាគមធុរកិច្ចវៀតណាម - កម្ពុជា (VCBA) ប្រគល់អំណោយជូនជនរួមជាតិខ្មែរនៅស្រុក Tri Ton ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៤។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី