នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តំបន់លេខ៥ នៃកងទ័ពជើងទឹកវៀតណាម និងមូលដ្ឋានកងទ័ពជើងទឹករាម នៃកងទ័ពជើងទឹកកម្ពុជា បានរៀបចំកិច្ចប្រជុំដកបទពិសោធន៍ពីការយាមល្បាតរួមលើកទី ៧៣ និងលើកទី ៧៤ ក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។
![]() |
![]() |
![]() |
តំបន់លេខ៥ នៃកងទ័ពជើងទឹកវៀតណាម និងមូលដ្ឋានកងទ័ពជើងទឹករាម នៃកងទ័ពជើងទឹកកម្ពុជា |
ឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងនាយនាវី បានអញ្ជើញជូនដំណើរនិវត្តន៍របស់ប្រតិភូបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាមចំនួន០១គ្រឿង លេខ២៦៤ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីបានចូលចតធ្វើទស្សនកិច្ច និងប្រជុំដកបទពិសោធន៍លើការងារល្បាតរួមគ្នាការពារសន្តិសុខនៅតាមព្រំដែននៃប្រទេសទាំងពីរ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤។
នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមនេះ ដឹកនាំដោយឧត្តមនាវីត្រី ង្វៀន ហ៊ីវធន់ មេបញ្ជាការនយោបាយ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ២០២៤ ក្នុងគោលបំណងចូលរួមកិច្ចប្រជុំដកស្រង់បទពិសោធន៍ការងារល្បាតការពាររួមគ្នាលើកទី៣៣ នៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
![]() |
ទិដ្ឋភាពនៃកិច្ចប្រជុំ |
ពិសេសកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានសមុទ្ររាម ជាមួយកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹកប្រជាជនវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ។
ក្នុងអំឡុងពេលនៃការយាមល្បាតរួមលើកទី៧៣ និងលើកទី៧៤ នៅដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានសហការប្រកបដោយប្រសិទ្ធភាពក្នុងការយាមល្បាត ត្រួតពិនិត្យ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងដែនទឹកប្រវត្តិសាស្ត្រ អនុវត្តឲ្យបានល្អនូវការហ្វឹកហ្វឺនស្វែងរក និងជួយសង្គ្រោះ បង្វឹកបង្ហាត់បក់ទង់ឲ្យសញ្ញា និងការបញ្ចេញសញ្ញាពន្លឺឲ្យតាមការកំណត់អន្តរជាតិ។ល។
![]() |
ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការសម្របសម្រួលនាពេលខាងមុខ។ |
ក្នុងអំឡុងពេលយាមល្បាត នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានផ្លាស់ប្តូរព័ត៌មាន ស្ថានភាពសមុទ្រ និងបញ្ហាពាក់ព័ន្ធនានា សហការត្រួតពិនិត្យមធ្យោបាយដែលប្រតិបត្តិការក្នុងដែនទឹកប្រវត្តិសាស្ត្រ។ តាមរយៈនោះ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។
ភាគីទាំងពីរឯកភាពបន្តរក្សាការផ្លាស់ប្តូរ និងសហការដោះស្រាយឧប្បត្តិហេតុដែលកើតឡើងនៅសមុទ្រ ក្នុងស្មារតីសហប្រតិបត្តិការ គោរពច្បាប់អន្តរជាតិ ឯករាជ្យ និងអធិបតេយ្យភាព រួមចំណែករក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ជម្រុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព ការយោគយល់ និងការជឿទុកចិត្តគ្នារវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
![]() |
គណៈប្រតិភូបានថ្វាយកម្រងផ្កានៅវិមានមិត្តភាពវៀតណាម-កម្ពុជា។ |
សូមជម្រាបជូនថា លក្ខណៈបច្ចេកទេសរបស់នាវា HQ ២៦៤ មានបណ្ដោយ ៤៩,៥៣ម៉ែត្រ ទទឹង ៩,២ម៉ែត្រ ទម្ងន់ផ្ទុក ៣៧៥តោន ជម្រៅទឹក ២,៣ម៉ែត្រ ធានានឹងរលកកម្ពស់ ៣,៤ម៉ែត្រ។ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម មានចំនួននាវិកសរុបចំនួន ៦៥នាក់ ក្នុងនោះ នាយនាវីចូលរួមប្រជុំ ២៦នាក់ និងនាវឹករបស់នាវាចំនួន៣៩នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោកអនុនាវីឯក Quach Sy Hai Quan (គួច ស៊ី ហាយ គ័ន) ៕
មតិពីមិត្តអ្នកអាន