Trending now

សមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) ប្រគល់អំណោយដល់ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

09:44 | 09/04/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ៧ ខែមេសា គណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang វៀតណាម បានសហការជាមួយក្រុមហ៊ុន Loc Troi និងសមាគមធុរកិច្ចវៀតណាម - កម្ពុជា (VCBA) ប្រគល់អំណោយជូនជនរួមជាតិខ្មែរនៅស្រុក Tri Ton ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៤។

ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព
វិមានមិត្តភាពវៀតណាម-កម្ពុជា៖ និមិត្តរូបនៃចំណងសាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ វិមានមិត្តភាពវៀតណាម-កម្ពុជា៖ និមិត្តរូបនៃចំណងសាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ
សមាគមធុរកិច្ចវៀតណាម-កម្ពុជា ប្រគល់អំណោយដល់ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
សមាគមធុរកិច្ចវៀតណាម-កម្ពុជា ប្រគល់អំណោយដល់ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

នៅវត្តស្វាយតាហង្ស (ភូមិ Ninh Loi ឃុំ An Tuc) និងវត្តកំភ្លឹង (ភូមិ Phuoc An ឃុំ O Lam ស្រុក Tri Ton) ក្រុមបេសកកម្មបានប្រគល់អំណោយដល់គ្រួសារខ្មែរដែលមានស្ថានភាពលំបាកចំនួន ៥០០ គ្រួសារ។ អំណោយនីមួយៗមានតម្លៃ ៦០០,០០០ ដុង រួមមាន អង្ករ ១០ គីឡូក្រាម និងសាច់ប្រាក់ ៣០០,០០០ ដុង។ ថវិកាសរុបសម្រាប់ការផ្តល់អំណោយគឺ ៣០០ លានដុង ដែលឧបត្ថម្ភពីដោយក្រុមហ៊ុន Loc Troi និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមជាមួយនឹងដៃគូ និងសប្បុរសជន។

លោក ឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជា និងលោក Huynh Van Thon ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Loc Troi បានឲ្យដឹងថា សកម្មភាពប្រគល់អំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ បង្ហាញពីមនោសញ្ចេតនាដែល VCBA និងក្រុមហ៊ុន Loc Troi ផ្ដល់ដល់ខេត្ត An Giang ជាពិសេសតំបន់ជនជាតិភាគតិចខ្មែរ ព្រមទាំង ជូនពរជនរួមជាតិខ្មែរទទួលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រកបដោយសេចក្តីសុខ និងសុភមង្គល៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា