Trending now

វិមានមិត្តភាពវៀតណាម-កម្ពុជា៖ និមិត្តរូបនៃចំណងសាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ

20:08 | 07/01/2024 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ៦ មករា នៅទីក្រុងហាណូយ នៅសាលាមិត្តភាព ៨០ បានបង្ហាញពីការជួបជុំរំលឹកខួបលើកទី ៤៥ នៃទិវាជ័យជំនះក្នុងការការពារព្រំដែនភាគនិរតីនៃមាតុភូមិ និងចូលរួមជាមួយកងទ័ព និងប្រជាជនកម្ពុជាក្នុងការវាយកម្ចាត់របបប្រល័យពូជសាសន៍។

ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងលើកកម្ពស់ទំនាក់ទំនងវៀតណាម-កម្ពុជាឡើងកម្រិតកំពូលថ្មី ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងលើកកម្ពស់ទំនាក់ទំនងវៀតណាម-កម្ពុជាឡើងកម្រិតកំពូលថ្មី
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ
វិមានមិត្តភាពវៀតណាម-កម្ពុជា៖ និមិត្តរូបនៃចំណងសាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ
គណៈកម្មាធិការរៀបចំបានប្រគល់អំណោយដល់តំណាងនិស្សិតកម្ពុជានៅវៀតណាម

កម្មវិធីត្រូវបានរៀបចំឡើងដោយសមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុងហាណូយ និងសមាគមមិត្តភាពវៀតណាម - កម្ពុជានៃអតីតកងទ័ពស្ម័គ្រចិត្តរណសិរ្សលេខ ៤៧៩ នៅទីក្រុងហាណូយ។

នៅក្នុងជំនួបនេះ ឆន ស្រីនី - និស្សិតកម្ពុជានៅសាលាមិត្តភាព ៨០ និងនិស្សិតខ្មែរជាច្រើននាក់ដែលកំពុងសិក្សានៅទីក្រុងហាណូយ បានចូលរួមជាមួយគណៈប្រតិភូ អតីតទាហានស្ម័គ្រចិត្ត និងអតីតអ្នកជំនាញការវៀតណាម ដែលបានប្រយុទ្ធ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ដើម្បីរំលឹកឡើងវិញនូវរឿងរ៉ាវ និងអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំនៅរណសិរ្សភាគនិរតី។

លោកវរសេនីយ៍ឯក Le Cuong អតីតប្រធាននាយកដ្ឋានឃោសនានៃកងពលលេខ ៣០២ រណសិរ្ស ៤៧៩ អតីតនាយករងនៃនាយកដ្ឋានឃោសនា អគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមបានមានប្រសាសន៍ថា៖ បន្ទាប់ពីសម្ព័ន្ធភាពតស៊ូប្រយុទ្ធជាមួយកម្ពុជាអស់រយៈពេលជាង១០ឆ្នាំ ជំនាញការរាប់មិនអស់ និងកងទ័ពស្ម័គ្រចិត្តវៀតណាមបានលះបង់យុវវ័យរបស់ខ្លួនដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្លារហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មានយុទ្ធជនពលីជាច្រើននៅ​មិន​ទាន់​រក​ឃើញ​អដ្ឋិធាតុ​​នៅ​ឡើយ។

យុទ្ធជនរាប់ម៉ឺននាក់បានវិលត្រឡប់មកវិញដោយនាំមកជាមួយរបួសស្នាមនិងជំងឺបន្ទាប់ពីបំពេញបេសកកម្មដោយជោគជ័យ។ ឈាម​នៃ​វីរជន​យុទ្ធជន​ពលី​វៀត​ណាម​និង​កម្ពុជា​បាន​រួម​បញ្ចូល​គ្នា​ជា​ប្រភព​ជ្រាលជ្រៅ​ពូនជ្រុំ​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ជា​រៀង​រហូត។

ថ្លែងមតិក្នុងជំនួបនេះ លោកស្រី Le Kim Anh ប្រធានសម្ព័ន្ធសមាគមនារីទីក្រុងហាណូយ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានឲ្យដឹងថា៖ ជ័យជំនះនៃសង្រ្គាមការពារព្រំដែននិរតីនៃមាតុភូមិ និងការរួមគ្នាជាមួយកងទ័ព និងប្រជាជនកម្ពុជា ដើម្បីវាយកម្ចាត់របបប្រល័យពូជសាសន៍ ប៉ុល ពត បានបញ្ជាក់ម្តងទៀតនូវឆន្ទៈទាមទារឯករាជ្យ ការពឹងផ្អែកលើខ្លួនឯង និងស្មារតីនៃសាមគ្គីភាពជាតិដ៏អស្ចារ្យ សាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ សុចរិត និងស្មោះត្រង់របស់ប្រជាជនវៀតណាម។ នោះហើយជាប្រភពកំលាំងដ៍ធំធេង វាយកម្ទេចរាល់ការបំផ្លិចបំផ្លាញ នៃកម្លាំងប្រតិកិរិយា ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ។ ៤៥ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់កងកម្លាំងស្ម័គ្រចិត្ត និងជំនាញការវៀតណាម ត្រូវបានចារទុកជារៀងរហូតក្នុងប្រវត្តិសាស្ត្រនៃប្រជាជនទាំងពីរវៀតណាម និងកម្ពុជា ហើយត្រូវបានទទួលស្គាល់ដោយមនុស្សជាតិរីកចម្រើន៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ