ការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលថ្មីៗនេះ បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែងរវាងវៀតណាម និងកម្ពុជា។
![]() |
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។ |
អាចបញ្ជាក់បានថា ភាពជិតខាងនៃភូមិសាស្ត្រ និងភាពស្រដៀងគ្នានៃវប្បធម៌ និងប្រវត្តិសាស្ត្រ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ក្នុងការពូនជ្រំ និងក៏ដូចជាអភិវឌ្ឍទំនាក់ទំនងប្រពៃណីមួយដ៏យូរអង្វែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងប្រវត្តិសាស្ត្រជាងកន្លះសតវត្ស ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ទោះបីជាមានការលំបាក បញ្ហាប្រឈម និងការឡើងចុះក៏ដោយក៏ទំនាក់ទំនងវៀតណាម-កម្ពុជាត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ រួមចំណែកជាក់ស្តែងក្នុងការកសាង និងអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។ នៅក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាពជាក់ស្តែង ហើយជាសសរស្តម្ភដ៏សំខាន់មួយ។
ក្នុងរយៈពេលកន្លងមក ស្ថាប័ន និងអង្គភាពនានានៃភាគីទាំងពីរបានយល់ជ្រួតជ្រាបនូវការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរដោយសហប្រតិបត្តិការយ៉ាងសកម្ម និងអនុវត្តយ៉ាងពេញលេញនូវខ្លឹមសារសហប្រតិបត្តិការលើវិស័យការពារជាតិបានឯកភាពរវាងក្រសួងការពារជាតិទាំងពីរ ដែលលេចធ្លោលើវិស័យមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី ការលើកកម្ពស់យន្តការ និងគំរូសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដូចជាការយាមល្បាតរួមគ្នា កិច្ចប្រជុំប្រចាំឆ្នាំ ការចងសម្ព័ន្ធមេត្រីភាពយោធា-ប្រជាជន និងការជួបប្រាស្រ័យទាក់ទងរវាងនាយទាហានវ័យក្មេង ការបណ្តុះបណ្តាលធនធានមនុស្ស...
ទន្ទឹមនឹងនោះ កងកម្លាំងការពារព្រំដែន និងតំបន់យោធាជាប់ព្រំដែននៃភាគីទាំងពីរបានសហការគ្នាយ៉ាងល្អក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ការងារអប់រំ និងផ្សព្វផ្សាយជូនប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃចំណងសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ តាមបណ្តាសម័យកាលប្រវត្តិសាស្ត្រ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្នុង “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាមឆ្នាំ២០២២” ដើម្បីរំលឹកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (២៤ មិថុនា ១៩៦៧ / ២៤ មិថុនា ២០២២) ក្រសួងការពារប្រទេសនៃប្រទេសទាំងពីរបានសម្របសម្រួលរៀបចំសកម្មភាពសំខាន់ៗជាច្រើន មានអត្ថន័យជាវិជ្ជមានក្នុងការផ្សព្វផ្សាយចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។
ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ទទួលបានការយកចិត្តទុកដាក់ ជាពិសេសគឺផ្តោតការយកចិត្តទុកដាក់លើការសម្របសម្រួល និងអនុវតយ៉ាងសកម្មនូវសកម្មភាពនានាដើម្បីបម្រើឱ្យជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិលើកដំបូង ដែលគ្រោងប្រារព្ធឡើងនៅពេលខាងមុខ។ កងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ ក៏សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី ជាពិសេសយន្តការដែលដឹកនាំដោយអាស៊ាន...
ទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថិរយូរអង្វែងរវាងវៀតណាម និងកម្ពុជា ដែលត្រូវបានកសាងឡើងដោយការខិតខំប្រឹងប្រែង និងសាច់ស្រស់ឈាមស្រស់របស់ប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរបានក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន និងពិសិដ្ឋរបស់ប្រជាជនទាំងពីរ។ យើងជឿជាក់ថា ទោះបីជាស្ថានភាពពិភពលោក និងតំបន់មានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយក៏ប្រទេស និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជានឹងតែងតែសហការគ្នាដើម្បីថែរក្សាទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ ជាមួយនឹងការប្តេជ្ញាចិត្តខាងនយោបាយ និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជាពិតជានឹងមានការអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតនាពេលខាងមុខ ពង្រឹងតួនាទី និងកិត្យានុភាពក្នុងទំនាក់ទំនងទ្វេភាគី រួមចំណែករក្សាសន្តិសុខនយោបាយ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍ ការកសាង និងការពារយ៉ាងរឹងមាំអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ៕
មតិពីមិត្តអ្នកអាន