Trending now
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ វិស័យតុលាការផ្តោតការយកចិត្តទុកដាក់ជាពិសេស និងបន្តជំរុញការផ្លាស់ប្តូរឌីជីថល

វិស័យតុលាការផ្តោតការយកចិត្តទុកដាក់ជាពិសេស និងបន្តជំរុញការផ្លាស់ប្តូរឌីជីថលរបស់វៀតណាម

08:49 | 17/06/2024 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ១៦ មិថុនា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិ ទទួលបន្ទុកការផ្លាស់ប្តូរឌីជីថលបានចូលរួមសន្និសីទឧទ្ទេសនាមគំរូផ្លាស់ប្តូរឌីជីថលប្រកបដោយជោគជ័យ នៅថ្នាក់ក្រសួង និងវិស័យនៃវិស័យតុលាការ។

ឥទ្ធិពលវិជ្ជមានពីការធ្វើការយាមល្បាតរួមរវាងកងទ័ពជើងទឹកវៀតណាម-កម្ពុជា ស្វែងយល់ពីមហោស្រពពន្លឺនៅមហោស្រពសិល្បៈអន្តរជាតិ Hue
វិស័យតុលាការផ្តោតការយកចិត្តទុកដាក់ជាពិសេស និងបន្តជំរុញការផ្លាស់ប្តូរឌីជីថលរបស់វៀតណាម
វិស័យតុលាការផ្តោតការយកចិត្តទុកដាក់ជាពិសេស និងបន្តជំរុញការផ្លាស់ប្តូរឌីជីថលរបស់វៀតណាម

សន្និសីទនេះត្រូវបានតុលាការប្រជាជនកំពូលរៀបចំឡើងដោយផ្ទាល់ នៅទីក្រុងហាណូយ ហើយបានតភ្ជាប់បណ្តាញជាមួយតុលាការប្រជាជនជាង ៨០០ កន្លែង នៅគ្រប់កម្រិតទូទាំងប្រទេស។ ថ្លែងមតិនៅសន្និសីទរៀបចំឡើងនៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋបានកំណត់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរឌីជីថលជាតិជាភារកិច្ចនយោបាយសំខាន់ ជានិន្នាការចាំបាច់ក្នុងការងារអភិវឌ្ឍប្រទេសជាតិ កសាង និងការពារមាតុភូមិ។ ការងារកសាងតុលាការអេឡិចត្រូនិក តែងតែត្រូវបានកំណត់ថា ជាកិច្ចការសំខាន់មួយក្នុងដំណើរការកំណែទម្រង់ប្រព័ន្ធតុលាការ និងជាកិច្ចការបន្ទាន់សម្រាប់ប្រព័ន្ធតុលាការដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

ដូច្នេះ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីស្នើឱ្យវិស័យតុលាការត្រូវ ផ្តោតការយកចិត្តទុកដាក់ជាពិសេស និងបន្តជំរុញការផ្លាស់ប្តូរឌីជីថល ដោយចាត់ទុកថា នេះជាឧបករណ៍ដ៏សំខាន់បំផុតនិងមានប្រសិទ្ធភាពក្នុងគ្រប់ទិដ្ឋភាពនៃការងាររបស់វិស័យតុលាការប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យតុលាការលើកកម្ពស់ការកែលម្អស្ថាប័ន និងយន្តការគោលនយោបាយនៃការផ្លាស់ប្តូរឌីជីថល កសាងតុលាការអេឡិចត្រូនិក; លើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងវេទិកាឌីជីថលដើម្បីបង្កើតមូលដ្ឋានដ៏សំខាន់មួយក្នុងការកសាងតុលាការអេឡិចត្រូនិក និងធានាសុវត្ថិភាពបណ្តាញ សុវត្ថិភាពព័ត៌មានក្នុងគ្រប់ស្ថានភាពទាំងអស់។ ទន្ទឹមនឹងនោះ ជម្រុញការបង្កើតទិន្នន័យឌីជីថល ធ្វើសមាហរណកម្ម តភ្ជាប់ និងចែករំលែកបន្ត បន្ទាប់ និងសមកាលកម្ម ដើម្បីបង្កើនសមត្ថភាពរដ្ឋបាល និងការអនុវត្តរបស់តុលាការនៅលើវេទិកាឌីជីថល; ជំរុញការអភិវឌ្ឍធនធានមនុស្ស ជំនាញឌីជីថល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍតុលាការអេឡិចត្រនិក។

លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់វិស័យតុលាការ ឲ្យដាក់ជូនរដ្ឋសភាដើម្បីអនុម័តច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន (វិសោធនកម្ម) និងក្រមនីតិវិធីរដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) យ៉ាងឆាប់ៗ បង្កើតមូលដ្ឋានសម្រាប់សកម្មភាពនីតិវិធីតាមប្រព័ន្ធអ៊ីនធឺណិត៕

យុវជនវៀតណាមបានក្លាយជាអ្នកផលិតវីដេអូដ៏ល្អនៅស្ទូឌីយ៉ូទូរទស្សន៍ HBO យុវជនវៀតណាមបានក្លាយជាអ្នកផលិតវីដេអូដ៏ល្អនៅស្ទូឌីយ៉ូទូរទស្សន៍ HBO

នៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាមេរិកដ៏ល្បីល្បាញ - HBO Nguyen Sieu យុវជនវៀតណាមម្នាក់ ដែលកំពុងធ្វើការ រួមវិភាគទានហើយបាននាំមកនូវជោគជ័យដល់ខ្សែភាពយន្តជាច្រើន និងតារាសម្តែងល្បីឈ្មោះជាច្រើននៅលើពិភពលោក។ ជាមួយនឹងភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងឥតឈប់ឈរNguyen Sieu និងមិត្តរួមការងារបានផលិតចេញផលិតផលដីល្បីល្បាញ នាំខ្សែភាពយន្តទាំងនេះខិតទៅជិកសាធារណៈជន។

កងទ័ពវៀតណាមប្រគល់ថ្នាក់រៀន និងបន្ទប់បរិភោគអាហារដល់កុមារអាហ្រ្វិក - កន្លែងដែលសេចក្តីសប្បុរសធម៌វៀតណាមរីកសាយភាយ កងទ័ពវៀតណាមប្រគល់ថ្នាក់រៀន និងបន្ទប់បរិភោគអាហារដល់កុមារអាហ្រ្វិក - កន្លែងដែលសេចក្តីសប្បុរសធម៌វៀតណាមរីកសាយភាយ

"វៀតណាមហូជីមិញ" គឺជាសម្រែកហូរកញ្ជ្រៀវបានបន្លឺឡើងជាបន្តបន្ទាប់ របស់កុមារជាង ១,០០០ នាក់ ដែលកាន់ទង់ជាតិវៀតណាមក្រហមជាមួយនឹងផ្កាយពណ៌លឿង បានតម្រង់ជួរតាមសងខាងផ្លូវឆ្ពោះទៅសាលាមត្តេយ្យ។ ទង់ជាតិពណ៌ក្រហមដ៏ធំដែលមានផ្កាយពណ៌លឿងបក់រវិចៗដោយមោទនភាពនៅលើបង្គោលខ្ពស់មួយ ដែលបានដាំយ៉ាងរឹងមាំនៅខ្លោងទ្វារសាលា។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី