"វៀតណាមហូជីមិញ" គឺជាសម្រែកហូរកញ្ជ្រៀវបានបន្លឺឡើងជាបន្តបន្ទាប់ របស់កុមារជាង ១,០០០ នាក់ ដែលកាន់ទង់ជាតិវៀតណាមក្រហមជាមួយនឹងផ្កាយពណ៌លឿង បានតម្រង់ជួរតាមសងខាងផ្លូវឆ្ពោះទៅសាលាមត្តេយ្យ។ ទង់ជាតិពណ៌ក្រហមដ៏ធំដែលមានផ្កាយពណ៌លឿងបក់រវិចៗដោយមោទនភាពនៅលើបង្គោលខ្ពស់មួយ ដែលបានដាំយ៉ាងរឹងមាំនៅខ្លោងទ្វារសាលា។
កងទ័ពវៀតណាមរៀបចំសកម្មភាពពិនិត្យជំងឺ និងចែកអំណោយជូនប្រជាពលរដ្ឋខេត្តមណ្ឌលគិរី អំណោយដ៏មានអត្ថន័យត្រូវបានប្រគល់ជូនមន្ទីរពេទ្យប្រចាំតំបន់ Abyei ដោយកងវិស្វករកងទ័ពវៀតណាម |
![]() |
បន្ទប់រៀនមួយក្នុងចំណោមបន្ទប់ចំនួនពីរ ដែលទ័ពជាងវៀតណាម ជូនដល់វិទ្យាល័យ Abyei |
ទិដ្ឋភាពនៅព្រឹកថ្ងៃទី១២ មិថុនានេះ មិនមែននៅវៀតណាមទេ គឺនៅ Abyei ទេ ដែលជាទឹកដីនៃជម្លោះ គ្រោះធម្មជាតិ និងភាពក្រីក្រ ដែលក្រុមទ័ពជាងលេខ២ នៃកងទ័ពប្រជាជនវៀតណាម កំពុងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
ពិធីទទួលស្វាគមន៍គណៈប្រតិភូអន្តរស្ថាប័នវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម មកទស្សនាសាលាមត្តេយ្យទីប្រជុំជន Abyei បានចាប់ផ្តើមដោយរូបភាពដូចនោះ។ គ្រប់ទីកន្លែងដែលគណៈប្រតិភូបានទៅដល់នៅក្នុងសាលាសម្រាប់កុមារកំព្រានេះ គណៈប្រតិភូក៏ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ដោយសម្រែកហូរអបអរសាទរ ចម្រៀង របាំ ដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌របស់ពួកគេ ខណៈពេលស្វាគមន៍មិត្តជាទីស្រឡាញ់របស់ពួកគេ។
“បងប្អូនវៀតណាមមិនមែនជាភ្ញៀវទេ ប៉ុន្តែជាសមាជិកគ្រួសាររបស់យើងខ្ញុំ។ គ្រប់ទីកន្លែងដែលមិត្តទៅនៅ Abyei នេះ អ្នកត្រូវបានស្វាគមន៍" មន្ត្រីនៃសាលាមត្តេយ្យទីប្រជុំជន Abyei បានបញ្ជាក់បែបនេះ។
កងរក្សាសន្តិភាពវៀតណាមបានបោះជំហានដំបូង ទៅកាន់ Abyei - ដីទំហំជាង ១០,០០០ គីឡូម៉ែត្រក្រឡា ដែលមានជម្លោះដោយស៊ូដង់ និងស៊ូដង់ខាងត្បូង នៅទីនេះត្រូវបានរងការបំផ្លិចបំផ្លាញដោយជម្លោះជាតិសាសន៍ និងជម្លោះផ្សេងៗដែលបណ្តាលឱ្យរូបភាពប្រជាពលរដ្ឋសាមញ្ញៗកាន់កាំភ្លើងចេញទៅតាមដងផ្លូវបានក្លាយទៅជារឿងធម្មតាមិនប្លែកទេ ព្រោះសន្តិសុខតែងតែមិនស្ថិតស្ថេរទេ រហូតតាំងពីដើមឆ្នាំ២០២២ មកម៉្លេះ។ រយៈពេលនោះរហូតមកដល់ពេលនេះមិនយូរប៉ុន្មានទេ ប៉ុន្តែអារម្មណ៍ទឹកចិត្តដែលប្រជាជននៅទីនេះទទួលស្វាគមន៍លោកឧត្តមសេនីយ៍ទោ Pham Truong Son ដោយពិធីដ៏ខ្ពស់បំផុត និងដ៏ថ្លៃថ្លាបំផុតនៅគ្រប់ទីកន្លែង បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់កងទ័ពមួកខៀវវៀតណាមក្នុងការងារចលនាមហាជន ជួយប្រជាជនក្នុងតំបន់ដោយអស់ពីចិត្ត។
បន្តប្រពៃណីរបស់ក្រុមទ័ពជាងលេខ១ ក្រុមទ័ពជាងលេខ២ វៀតណាម នៅបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំតំបន់ Abyei (UNISFA) បន្តជួសជុលថ្នាក់រៀន ផ្តល់បរិក្ខារសិក្សាឱ្យថ្នាក់រៀន និងកសាងថ្នាក់រៀនថ្មី ជួយធ្វើតុ និងកៅអីថ្មីសម្រាប់សាលារៀន បញ្ចាំងភាពយន្តសម្រាប់កុមារ និងជួយសាងសង់ផ្លូវធ្វើដំណើរឱ្យប្រជាជន។ នៅជិតប្រជាជន ស្មោះស្ម័គ្រជាមួយប្រជាជន ចេះជួយប្រជាជនអស់ពីកម្លាំងចិត្ត ពេលដែលពួកគេត្រូវការ ប្រជាជន Abyei ផ្តល់ឱ្យកងទ័ពវៀតណាមនូវមនោសញ្ចេតនាពិសេសនៅក្នុងចិត្តរបស់ពួកគេ។
![]() |
លោកឧត្តមសេនីយ៍ទោ Pham Truong Son ជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃសាលាមត្តេយ្យទីប្រជុំជន Abyei |
ចែករំលែកជាមួយលោកឧត្តមសេនីយ៍ទោ Pham Truong Son នាព្រឹកថ្ងៃទី១២ ខែមិថុនា ក្នុងពិធីប្រគល់ជូននូវបន្ទប់រៀនចំនួន២ និងផ្ទះបាយ១ ដល់វិទ្យាល័យ Abyei មុនពេលដែលលោកអញ្ជើញទៅទស្សនាសាលាមត្តេយ្យនោះ លោក Nyinkuany Aguer Bol រដ្ឋមន្ត្រីក្រសួងអប់រំ Abyei បានកត់សម្គាល់ថា ប្រជាជននៅទីនេះពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីកងទ័ពប្រជាជនវៀតណាម។ លោកបានមានប្រសាសន៍ថា នេះមិនមែនជាលើកទីមួយទេដែលបក្សកុម្មុយនិស្តវៀតណាមបានធ្វើការងារជាក់ស្តែងសម្រាប់ប្រជាជន Abyei ជាពិសេសនៅតាមបណ្តាសាលារៀន។ ពួកគេបានជួយសាងសង់សាលារៀន បណ្ណាល័យ ជីកអណ្តូងទឹក និងធ្វើទីលានបាល់ទាត់ ដែលជះឥទ្ធិពលជាវិជ្ជមានដល់ប្រព័ន្ធអប់រំនៅ Abyei។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពួកគេបានសាងសង់ផ្លូវថ្មី ចូលរួមក្នុងការជួយសង្គ្រោះ ជួយសម្អាតប្រព័ន្ធលូ ដើម្បីរំដោះទឹកជំនន់... “អ្វីដែលអ្នកបានធ្វើ បានប៉ះដល់បេះដូងសហគមន៍ប្រជាជន ហើយបានជួយយើងខ្ញុំ ឱ្យយើងខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព នៅពេលដែលយើងខ្ញុំបាននៅជាមួយមនុស្សចិត្តល្អដោយទទួលបានកាយវិកាល្អៗ”។ លោក Nyinkuany Aguer Bol បាននិយាយដោយក្តីក្តុកក្តួលក្នុងចិត្ត។
ជួបសំណេះសំណាលជាមួយមន្ត្រី លោកគ្រូ អ្នកគ្រូ និងប្រជាជនមូលដ្ឋាន លោកឧត្តមសេនីយ៍ទោ Pham Truong Son បានអះអាងថា រាល់សកម្មភាពដែលឆ្ពោះទៅរកប្រជាជន ដើម្បីប្រជាជន និងទទួលបានគាំទ្រពីប្រជាជនពិតជានឹងទទួលបានជោគជ័យជាមិនខាន។ លោកអគ្គសេនាធិការរងបានអះអាងថា ចំនួនកងទ័ពជាងវៀតណាមមិនច្រើនទេ ភារកិច្ចដែលអង្គការសហប្រជាជាតិប្រគល់ជូនក៏ធ្ងន់ណាស់ដែរ ប៉ុន្តែកងទ័ពជាងវៀតណាមពិតជានឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយប្រជាជនមូលដ្ឋាន។ លោកឧត្តមសេនីយ៍ទោ Pham Truong Son បាននិយាយថា “យើងចែករំលែកនូវការលំបាករបស់អ្នកដូចជាសមាជិកគ្រួសារ”។
![]() |
លោកឧត្តមសេនីយ៍ទោ Pham Truong Son ក្នុងពិធីប្រគល់ទូក បន្ទាប់ពីជួសជុលជូនប្រជាពលរដ្ឋភូមិ Mijak |
សេចក្តីសប្បុរសរបស់វៀតណាម តាមរយៈសកម្មភាពជាក់ស្តែង ក៏រីករាលដាលដល់សហគមន៍ជាច្រើននៅក្នុងតំបន់ Abyei។ អាស្រ័យហេតុនេះ ពិធីប្រគល់ទូកដែករលួយមួយគ្រឿងដែលត្រូវបានជួសជុលដោយទ័ពជាងវៀតណាមឱ្យដូចថ្មី ជូនប្រជាពលរដ្ឋនៅភូមិ Mijak នៅមូលដ្ឋានផ្លូវ Highway ដែលជាទីឈរជើងរបស់ក្រុមទ័ពជាងលេខ ២ នៃ UNISFA - រសៀលថ្ងៃទី១២ ខែមិថុនា មានវត្តមានរបស់ថ្នាក់ដឹកនាំគណៈបញ្ជាការបេសកកម្ម UNISFA ស្ទើរតែទាំងអស់ រួមនិងមន្ត្រី និងប្រជាជនក្នុងតំបន់។
ភ្លាមៗបន្ទាប់ពីពិធីប្រគល់នេះ ទូកនឹងត្រូវប្រជាជនប្រើប្រាស់សម្រាប់ការធ្វើនេសាទ ធ្វើដំណើរឆ្លងកាត់ទន្លេ Kiir ឬជាមធ្យោបាយសង្គ្រោះក្នុងរដូវមានទឹកជំនន់។ មានប្រសាសន៍ក្នុងពិធីនេះ លោក Chol Changath Chol រដ្ឋមន្ត្រីក្រសួងសន្តិភាព និងផ្សះផ្សានៅតំបន់ Abyei បានមានប្រសាសន៍ថា នេះជាទូកទី៣ ដែលទ័ពជាងវៀតណាម ជួយជួសជុល។ លោក Chol Changath Chol បានមានអះអាងថា “សម្រាប់ប្រជាជនយើង ទូកនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ហើយកាយវិការបស់មិត្តវៀតណាម ធ្វើឱ្យយើងខ្ញុំ ដឹងគុណយ៉ាងជ្រាលជ្រៅណាស់”។
Abyei ជាមួយនឹងខ្ទមតូច ចាស់ រាងមូល ឬ រាងការ៉េ ឥឡូវនេះលេចឡើងនូវបន្ទប់រៀនយ៉ាងរឹងមាំ សំឡេងក្មេងៗកំពុងរៀនសូត្របន្លឺឡើងគួរឱ្យរំភើបចិត្ត ទោះបីជាការប្រយុទ្ធគ្នាដោយប្រដាប់អាវុធអាចកើតឡើងនៅពេលណាក៏បាន។ ការនិយាយថា "Xin Chao (ជំរាបសួរ)" ជាភាសាវៀតណាម ត្រូវបានគេឮនៅគ្រប់កន្លែងជាច្រើននៅ Abyei។ កងទ័ពមួកខៀវរបស់វៀតណាម ជាមួយនឹងទង្វើប្រកបដោយមេត្តាធម៌ចំពោះប្រជាជនដែលកងទ័ពវៀតណាមឈរជើងបានក្លាយជាសាច់ញាតិនៃទឹកដីដ៏ឈឺចាប់នេះ៕
![]() យុគសម័យ - ក្នុងឱកាសទិវាវេជ្ជបណ្ឌិតវៀតណាម ថ្ងៃទី ២៧ ខែកុម្ភៈ កងវិស្វករកងទ័ពវៀតណាមបានរៀបចំដំណើរទស្សនកិច្ចនៅក្រសួងសុខាភិបាលនៃតំបន់ Abyei ដោយបង្ហាញថ្នាំមួយចំនួនដល់មន្ទីរពេទ្យ Abyei និងមន្ទីរពេទ្យគ្មានព្រំដែន។ |
![]() នាព្រឹកថ្ងៃទី៤ ខែតុលា នៅទីក្រុងហាណូយ គណៈប្រតិភូនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាយ សក្ដិសុវុទ្ធី នាយកវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកាសែតកងទ័ពប្រជាជនវៀតណាម។ |
មតិពីមិត្តអ្នកអាន