Trending now

កងទ័ពវៀតណាមរៀបចំសកម្មភាពពិនិត្យជំងឺ និងចែកអំណោយជូនប្រជាពលរដ្ឋខេត្តមណ្ឌលគិរី

10:00 | 30/03/2024 យោងតាមការសែតកងទ័ពប្រជាជន

ក្នុងរយៈពេល ៣ ថ្ងៃ (ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា) ក្រុមកម្មាភិបាល គ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak (វៀតណាម) ដឹកនាំដោយលោកវរសេនីយ៍ឯកបំរង Nguyen Duy Trang មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្ត បានសហការជាមួយអាជ្ញាធរ ផ្នែកសុខាភិបាល និងកងកម្លាំងប្រដាប់អាវុធនៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី រៀបចំការប្រគល់អំណោយ ការពិនិត្យជំងឺ ចែកថ្នាំពេទ្យ និងផ្ដល់យោបល់អំពីសុខភាពជូនប្រជាពលរដ្ឋនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤។

បោះពុម្ពឡើងវិញនូវសៀវភៅកុមារចំនួន ៤ ក្បាលស្តីពីកោះ និងសមុទ្ររបស់វៀតណាម បោះពុម្ពឡើងវិញនូវសៀវភៅកុមារចំនួន ៤ ក្បាលស្តីពីកោះ និងសមុទ្ររបស់វៀតណាម
Quang An (Ha Noi) ក្នុងចំណោមផ្លូវទាំង ៣០ ដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោក ២០២៤ Quang An (Ha Noi) ក្នុងចំណោមផ្លូវទាំង ៣០ ដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោក ២០២៤
គ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak ពិនិត្យជំងឺ និងផ្តល់យោបល់អំពីសុខភាពដល់ប្រជាពលរដ្ឋនៅឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
គ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak ពិនិត្យជំងឺ និងផ្តល់យោបល់អំពីសុខភាពដល់ប្រជាពលរដ្ឋនៅឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ក្នុងឱកាសនេះ ក្រុមបេសកកម្មបានពិនិត្យជំងឺ ចែកថ្នាំ ផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋជាង ៦៥០ នាក់ អំពីរបៀបបង្ការនិងទប់ទល់នឹងជំងឺរាតត្បាត ការថែរក្សាសុខភាពក្នុងរដូវក្ដៅ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានប្រគល់អំណោយដល់គ្រួសារក្រីក្រ និងគ្រួសារទទួលរបបពីរដ្ឋនៅឃុំស្រែខ្ទុំចំនួន ២៤០ គ្រួសារ ដែលមានតម្លៃសរុបជិត ២០០ លានដុង។ សកម្មភាពដ៏មានអត្ថន័យរបស់បញ្ជាការដ្ឋានយោធាខេត្ត Dak Lak នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានរួមចំណែកក្នុងការរឹតចំណងមិត្តភាពជាប្រពៃណី និងយូរអង្វែង៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម