Trending now

កងទ័ពវៀតណាមនិងកម្ពុជា រួមចំណែកពូនជ្រំទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ

11:00 | 07/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៤ ខែតុលា នៅទីក្រុងហាណូយ គណៈប្រតិភូនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាយ សក្ដិសុវុទ្ធី នាយកវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកាសែតកងទ័ពប្រជាជនវៀតណាម។

ជំនួបកំពូលរវាងវៀតណាម-កម្ពុជា-ឡាវ៖ ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងបី ជំនួបកំពូលរវាងវៀតណាម-កម្ពុជា-ឡាវ៖ ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងបី
សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម
គណៈប្រតិភូនាយទាហាននៃកងយោធពលខេមរភូមិន្ទ អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកាសែតកងទ័ពប្រជាជនវៀតណាម
គណៈប្រតិភូនាយទាហាននៃកងយោធពលខេមរភូមិន្ទ អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកាសែតកងទ័ពប្រជាជនវៀតណាម

នៅក្នុងជំនួប លោកវរសេនីយ៍ឯក Le Ngoc Long អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជនវៀតណាម បានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំងដោយបានទទួលស្វាគមន៍គណៈប្រតិភូនាយទាហាននៃកងយោធពលខេមរភូមិន្ទមកទស្សានា និងធ្វើការ។ លោកអគ្គនិពន្ធនាយករងបានជូនពរឱ្យគណៈប្រតិភូទទួលបានលទ្ធផលខ្ពស់ ស្រូបយកចំណេះដឹង និងបទពិសោធន៍ដ៏ល្អបានច្រើន ព្រមទាំងមានអនុស្សាវរីយ៍ល្អៗជាច្រើនក្នុងអំឡុងពេលចូលរួមវគ្គបំប៉នជំនាញខាងប្រវត្តិសាស្រ្តយោធានៅវៀតណាម។ លោកក៏បានអះអាងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាយទាហាននៃកងយោធពលខេមរភូមិន្ទ មកកាន់កាសែតកងទ័ពប្រជាជនវៀតណាមលើកនេះ ពិតជារួមចំណែកពូនជ្រំទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅថែមទៀត។

ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Le Ngoc Long បានបង្ហាញណែនាំយ៉ាងសង្ខេបអំពីដំណើរការរហូតក្នុងរយៈពេលជាង ៧០ ឆ្នាំនៃការកសាង និងការអភិវឌ្ឍរបស់កាសែតកងទ័ពប្រជាជនតាំងពីត្រូវបានបង្កើតឡើងមកម៉្លេះ។ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសបើកចំហររបស់បក្ស រដ្ឋ និងកងទ័ពវៀតណាម កាសែតកងទ័ពប្រជាជនតែងតែផ្សព្វផ្សាយអំពីស្ថានភាពក្នុងប្រទេស អំពីទឹកដីវៀតណាមដ៏ស្រស់ស្អាត ប្រជាជនវៀតណាមរាក់ទាក់រួសរាយ គោលនយោបាយដ៏ត្រឹមត្រូវ និងសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសជាតិ។ ក្រៅពីនោះកាសែតកងទ័ពក៏បានផ្សព្វផ្សាយយ៉ាងសកម្មអំពីស្ថានភាពពិភពលោក អំពីប្រទេសជិតខាង ហើយក៏ជំរុញយ៉ាងខ្លាំងទៅលើការផ្សព្វផ្សាយឃោសនាអំពីទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងវៀតណាម និងកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ សាយ សក្ដិសុវុទ្ធី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកាសែតកងទ័ពប្រជាជន ដែលបានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅបំផុត។ លោកបានអះអាងថា ដំណើរទស្សនកិច្ចការងារលើកនេះនឹងរួមចំណែកក្នុងការចែករំលែក ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។

នាពេលខាងមុខ លោកឧត្តមសេនីយ៍ទោ សាយ សក្ដិសុវុទ្ធី បានសម្តែងបំណងចង់ឱ្យកាសែតកងទ័ពប្រជាជន និងវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា ក្រសួង​ការ​ពារ​ជាតិកម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន និងបទពិសោធន៍ការងារ រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា