នៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាមេរិកដ៏ល្បីល្បាញ - HBO Nguyen Sieu យុវជនវៀតណាមម្នាក់ ដែលកំពុងធ្វើការ រួមវិភាគទានហើយបាននាំមកនូវជោគជ័យដល់ខ្សែភាពយន្តជាច្រើន និងតារាសម្តែងល្បីឈ្មោះជាច្រើននៅលើពិភពលោក។ ជាមួយនឹងភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងឥតឈប់ឈរNguyen Sieu និងមិត្តរួមការងារបានផលិតចេញផលិតផលដីល្បីល្បាញ នាំខ្សែភាពយន្តទាំងនេះខិតទៅជិកសាធារណៈជន។
វៀតណាមប្រារព្ធវេទិកា «សម្លេងយុវជនវ័យក្មេង - សកម្មភាពរបស់សម្ព័ន្ធយុវជន» យុវជនវៀតណាមចូលរួមមហោស្រពយុវជនពិភពលោកឆ្នាំ ២០២៤ នៅប្រទេសរុស្ស៊ី |
![]() |
Nguyen Sieu - យុវជនវៀតណាមផលិត trailer នៅសហរដ្ឋអាមេរិក |
Nguyen Sieu (កើតឆ្នាំ ១៩៩៥) បានបង្កើតចំណាប់អារម្មណ៍នៅពេលដែលលោកប្រឡងជាប់សាកលវិទ្យាល័យល្បីល្បាញចំនួន ៧ របស់សហរដ្ឋអាមេរិកនាឆ្នាំ ២០១៣។ នាឆ្នាំ ២០១៥ Sieu គឺជាប្រតិភូមួយរូប ក្នុងចំណោមប្រតិភូអន្តរជាតិទាំង ២០០ នាក់ ក្នុងសន្និសីទស្តីពីអាស៊ីបូព៌ានៅទីក្រុងញូវយ៉ក ។ ក្រោយរយៈពេលសិក្សារៀនសូត្រនៅសាកលវិទ្យាល័យ Vassar ទីក្រុងញូវយ៉ក មកSieu បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយកម្រិតល្អប្រសើរជាមួយនឹងពន្ទុះGPA គឺ៣.៩/៤.០ ។ ឆ្នាំ ២០១៨ គឺជាឆ្នាំដ៏ពិសេស ព្រោះថាយុវជនដែលមានអាយុ ២៤ ឆ្នាំរូបនេះបានកត់ត្រាសញ្ញាសម្គាល់គួរឲ្យចងចាំជាច្រើន។ Sieu បានចេញសៀវភៅក្រោមចំណងជើងថា "ឯកោដើម្បីធំដឹងក្ដី - កំណត់ហេតុប្រចាំថ្ងៃពីសហរដ្ឋអាមេរិក" ដែលបានកត់ត្រាអំពីទឹកដី មនុស្ស និងវប្បធម៌អាមេរិកក្នុងអំឡុងពេល ៤ ឆ្នាំដែលនៅឆ្ងាយពីផ្ទះសិក្សារៀនសូទ្រនៅបរទេសជាមួយនឹងទស្សនៈផ្ទាល់ខ្លួនយ៉ាងល្អិតល្អន់។ Sieu ត្រូវបានធ្វើការនៅ Paramount Network ដែលជាក្រុមហ៊ុនភាពយន្ត/ប្រព័ន្ធផ្សព្វផ្សាយធំជាងគេនៅហូលីវូដជាផ្លូវការក្រោយរយៈពេលដ៏យូរចុះកម្មសិក្សានៅ Walt Disney, MTV, Blumhouse។ថ្ងៃមួយ ប៉ុស្តិ៍ទូរទស្សន៍ HBO បានទាក់ទង និងអញ្ជើញលោកឈរឈ្មោះមកធ្វើការ។ លោក Nguyễn Siêu បានចែករំលែកថា៖
“HBO បានជ្រើសរើសបុគ្គលិកធ្វើ trailer យ៉ាងហ្មត់ចត់ណាស់។ ដើម្បីទទួលបានតំណែងបច្ចុប្បន្ននៅ HBO ខ្ញុំបានឆ្លងកាត់ការសម្ភាសន៍ចំនួន ៩ ជុំជាមួយមនុស្សចំនួន៩ នាក់ផ្សេងៗគ្នា។ ខ្ញុំត្រូវបានសម្ភាសន៍លើកដំបូងនាខែកុម្ភៈ ឆ្នាំ ២០២០ ហើយដោយសារជំងឺរាតត្បាតកូវីដ ១៩ ដូច្នេះហើយរហូតដល់ខែកញ្ញាឆ្នាំ ២០២១ ទើបខ្ញុំទទួលបាន offerជាផ្លូវការរបស់HBO ។ ក្រុមនាយកច្នៃប្រឌិតនៅ HBO ទាមទារច្រើន៖ ទីមួយគឺជំនាញផលិតកម្មនិងកាត់តវីដេអូដែលត្រូវវាយតម្លៃតាម
រយៈផលិតផលទាំងអស់ដែលខ្ញុំបានធ្វើពីមុនមក ទីពីរគឺជំនាញនិយាយ ដូច្នេះហើយពេលចូលកាន់តំណែងនេះ ខ្ញុំអាចសំណេះសំណាលយ៉ាងរលូនជាមួយសិល្បករហូលីវូដ ហើយទីបីគឺការយល់ដឹងអំពីវប្បធម៌កម្សាន្ត ព្រោះថានេះគឺជាកត្តាដែលជួយឱ្យផលិតផលរបស់ខ្ញុំមានភាពទាន់សម័យផងដែរ”។
ក្នុងអំឡុងពេល ១០ ឆ្នាំរស់នៅ និងធ្វើការនៅទីក្រុងញូវយ៉ក Sieu មានឱកាសចូលរួមគម្រោងភាពយន្តពលំដាប់ខ្ពស់បំផុតនៅហូលីវូដ។ នោះគឺជាស៊េរីខ្សែភាពយន្ត "Younger" (២០១៥-២០២១), "Euphoria" (២០១៩ - បច្ចុប្បន្ន), "The Flight Attendant" (២០២០ - ២០២២), "The Idol" (២០២៣) ហើយនាពេលថ្មីៗនេះគឺ"The Girls on the Bus” (២០២៤) ដែលជាបាតុភូតមួយនៃទូរទស្សន៍សហរដ្ឋអាមេរិក។
នៅ HBO ក្នុងឆ្នាំ ២០២២Nguyễn Siêu បានធ្វើវីដេអូផ្សព្វផ្សាយសម្រាប់ស៊េរីចម្អិនម្ហូបអាហារក្រោមចំណងជើងថា "Selena + Chef" របស់តារាសម្តែងស្រី Selena Gomez ។ ក្នុងវីដេអូ លោកបានផលិត និងរៀបចំដំណើរកម្សាន្តនៅផ្ទះវីឡារបស់Selena ដែលជាទីតាំងថតវីដេអូនៃស៊េរីភាពយន្ទនេះ។ ដើម្បីធ្វើឱ្យវីដេអូថ្មីប្លែក និងទាក់ទាញជាង Siêuបានដាក់បញ្ជូលវេលាលេងសើចរបស់តារាស្រីនៅទីតាំងថតវីដេអូ ឲ្យទស្សនិកជនខិតទៅជិតតារាហូលីវូដតាមរយៈពេលវេលាដ៏សាមញ្ញាប្រចាំថ្ងៃដូចមនុស្សគ្រប់គ្នាអញ្ចឹង។ ក្រុមអ្នកគាំទ្ររបស់Selena Gomezចូលចិត្តវីដេអូនេះណាស់ ហើយបច្ចុប្បន្ននេះ វីដេអូនេះទទួលបានការទស្សនាចំនួនជាង ៩.៦ លាងដងនៅលើបណ្ដាញសង្គមFacebook៖
“មុខរបរធ្វើTrailer គួរឱ្យទាក់ទាញណាស់។ នៅHBO ខ្ញុំបានធ្វើការជាមួយមនុស្សជាច្រើននៅក្នុងពិភពហូលីវូដ ហើយបានរៀនសូទ្រជាច្រើនពីពួកគេ។ ក្នុងគម្រោង"Euphoria" ខ្ញុំបានធ្វើការជាមួយតារាភាពយន្ត Zendaya ជាមនុស្សម្នាក់ដែលមានចក្ខុវិស័យនិងអត្ថចរិតល្អិតល្អន់ណាស់។ ក្នុងគម្រោង “The Idol” ខ្ញុំបានធ្វើការជាមួយតារាចម្រៀងស្រីJennie នៃក្រុម BLACKPINK ។ ខ្ញុំបានផលិតវីដេអូមួយអំពីរបៀបដែលនាងហាត់រាំដូចម្ដេច ហើយខ្ញុំកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងភាពម៉ឺងម៉ាត់របស់តារាចម្រៀងស្រីរូបនេះ។ លើសពីនេះ ខ្ញុំក៏បានផលិតខ្សែភាពយន្តខ្នាតវែងក្រោមចំណងជើងថា "The Girls on the Bus" ដែលបានបង្ហញឡើងវិញនូវយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក របស់លោកស្រី Hillary Clintonនាឆ្នាំ ២០១៦ ខ្ញុំបានផលិតវីដេអូមួយដែលបានពិព៌នាអំពីភាពស្រដៀងគ្នារវាងខ្សែភាពយន្តនេះ និងព្រឹត្តិការណ៍ជីវិតពិតនៅក្នុងឆាកនយោបាយអាមេរិក ដែលមានឈ្មោះថា "“Story Behind The Story” (បកប្រែថា "រឿងនៅពីក្រោយរឿង")។ ខ្ញុំបានសហការជាមួយអ្នកកាសែត Amy Chozick នៃកាសែតNew York Times ដើម្បីទទួលបានឯកសារ និងរូបថតអំពីលោកស្រី Hillary Clinton និងអំពីលោកBarack Obama ដើម្បីជួយពណ៌នារឿងរ៉ាវយ៉ាងរស់រវើកជាងផងដែរ"។
ថ្វីត្បិតតែការងារផលិតTrailer ភាពយន្តមានភាពស្ងប់ស្ងាត់បន្តិចក៏ដោយ ប៉ុន្តែ Siêu នៅតែមានគោលបំណងថា យុវជនមានចំណង់ចំណូលចិត្តជាមួយអាជីព ហើយនិងបន្តខិតខំប្រឹងប្រែង ជំនះពុះពារលើការលំបាក បរាជ័យ ដើម្បីមានបទពិសោធន៍ថ្មី៖
“ចុងក្រោយប្រការដ៏សំខាន់បំផុតគឺមិត្តត្រូវអនុវត្តន៍ឲ្យបានច្រើន ព្រោះថាត្រឹមតែអនុវត្តន៍ទើបជួយយើងចេញជំនាញមួយយ៉ាងពិតប្រាកដ។ ក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅ ខ្ញុំបានផលិត និងកាត់តវីដេអូចំនួន ១៧០ សម្រាប់ទាំង HBO និងក្រុមហ៊ុន Paramount។ វីដេអូនីមួយៗសុទ្ធតែបានផ្ដល់ឱ្យខ្ញុំនូវមេរៀនមួយ ហើយជួយវីដេអូបន្តរបស់ខ្ញុំល្អឥតខ្ចោះជាងវីដេអូមុនផងដែរ”។
ចំពោះNguyễn Siêu មិនទាន់ដែលមានជោគជ័យឡើយ ហើយមានតែមោទនភាពតិចតួចប៉ុណ្ណោះដោយការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងរយៈពេលកន្លងទៅ ដើម្បីសម្រេចបានការងារបច្ចុប្បន្ន។ លោកនៅតែមានទស្សនៈទានថា អ្វីៗគ្រប់បែបយ៉ាងត្រឹមតែជាចំណុចចាប់ផ្ដើមដ៏តូចមួយប៉ុណ្ណោះ ហើយខ្លូនឯងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបានធ្វើការងារ ដែលខ្លួនជក់ចិត្តផងដែរ៕
![]() នេះគឺជាសកម្មភាព ដែលបង្ហាញពីការយកចិត្តទុកដាក់ និងមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលចំពោះសមាជិក សម្ព័ន្ធយុវជន។ |
![]() វេទិកានេះគឺជាឱកាសសម្រាប់សមាជិកសម្ព័ន្ធយុវជន និងកុមារបង្ហាញពីបំណងប្រាថ្នា គំនិត និងចូលរួមមតិ គំនិតផ្តួចផ្តើមរបស់ខ្លួនសម្រាប់ការងារសម្ព័ន្ធយុវជន និងចលនាយុវជន និងកុមារ។ |
មតិពីមិត្តអ្នកអាន