Trending now

កម្ពុជាបានក្លាយជាប្រទេសសមាជិកភាពដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារជាផ្លូវការ

09:21 | 13/09/2019

យុគសម័យ - កម្ពុជាបានក្លាយទៅជាសមាជិកនៃអង្គការ “ភាពដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ” និងបានបញ្ចូលកម្មវិធីនេះទៅក្នុងកម្មវិធីសកម្មភាពនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រភពធនធានមនុស្សជាតិ។

ទិដ្ឋភាពទូទៅនៃសន្និសីទ (រូបថតៈ vietnam+)

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១២ ខែកញ្ញា នៅក្នុងសន្និសីទស្តីពីការបង្ការប្រឆាំងអំពើហិង្សាលើកុមារកម្ពុជាដែលបានប្រាព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភពីមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) នោះ កម្ពុជាបានប្រកាស ចូលជាសមាជិកជាផ្លូវការនៃអង្គការ "ភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ”។

លោកស្រី ម៉ែន សំអន អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថតៈ cpp.org.kh )

អញ្ជើញថ្លែងមតិក្នុងសន្និសីទ ដោយមានការចូលរួមរបស់ប្រតិភូជាង៣០០រូប ជាភ្ញៀវកិត្តយសតំណាងអង្គការនិងយុវជន យុវជនជំទង់នោះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទប់ស្កាត់ នូវអំពើហឹង្សាលើកុមារ ព្រមទាំងប្រកាសជាផ្លូវការថា ប្រទេសកម្ពុជា បានក្លាយខ្លួនជាសមាជិក នៃប្រទេសដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។ ពោលគឺ កម្ពុជាបានក្លាយជាប្រទេសនាំមុខទី៤ ក្នុងតំបន់ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រទេសម៉ុងហ្គោលី នៅចំពោះមុខវត្តមានរបស់អ្នកពាក់ព័ន្ធសំខាន់ៗ និងបង្ហាញអំពីការប្តេជ្ញា ចិត្តដ៏ខ្លាំងក្លារបស់កម្ពុជាក្នុងការបញ្ចប់អំពើហិង្សាលើកុមារ។

តំណាងចូលរួមក្នុងសន្និសីទ ថតរូបអនុស្សាវរីយ៍ (រូបថតៈ www.cpp.org.kh)

លោកស្រី ម៉ែន សំអន បានបន្តទៀតថា ដើម្បីបញ្ចប់អំពើហឹង្សាលើកុមារ គឺតម្រូវឲ្យមានការទទួលខុសត្រូវខ្ពស់រួមគ្នា និងការគៀងគរអ្នកពាក់ព័ន្ធទាំងអស់ និងសង្គមទាំងមូល គឺចាំបាច់បំផុតស្របទៅតាមបទដ្ឋានជាតិ ដែល មាននិងកំពុងដាក់ឲ្យអនុវត្តជាធរមាន រួមមាន អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធកុមារ ឲ្យកាន់តែមានប្រសិទ្ធិភានោះ ទាមទារឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន អង្គការជាតិ និងអ្នកពាក់ព័ន្ធទាំងអស់។

គួរបញ្ជាក់ថា កម្ពុជាបានក្លាយជាប្រទេសឈានមុខគេ ក្នុងបណ្តាប្រទេសអាស៊ាន ដែលបានធ្វើការអង្កេតសិក្សាស្រាវជ្រាវពីស្ថានភាពអំពើ ហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រ ក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្តល់ភ័ស្តុតាងជាក់លាក់នៃអំពើហិង្សាលើកុមារទាំងផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្ត ដែលកុមារបាន ជួបប្រទះ និងកំពុងជួបបញ្ហាប្រឈម។ ប្រទេសកម្ពុជា ក៏ជាប្រទេសទី៤ ក្នុងតំបន់ ដែលបានក្លាយជាប្រទេសនាំមុខដែលបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបញ្ចប់ អំពើហិង្សាលើកុមារ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន និងប្រទេសម៉ុងហ្គោលី៕

(សរុបដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR