Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា

08:35 | 16/05/2024 យោងតាមកាសែតកងទ័ពប្រជាជន

លោក Nguyen Duc Loi អនុប្រធានប្រចាំការនៃសមាគមអ្នកកាសែតវៀតណាម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។

ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ខេត្ត Gia Lai (វៀតណាម) និងខេត្តរតនគិរី ពង្រឹងកិច្ចសហប្រតិបត្តិការ ខេត្ត Gia Lai (វៀតណាម) និងខេត្តរតនគិរី ពង្រឹងកិច្ចសហប្រតិបត្តិការ
លោក Nguyen Duc Loi អនុប្រធានប្រចាំការនៃសមាគមអ្នកកាសែតវៀតណាម ទទួលជួបលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា
លោក Nguyen Duc Loi អនុប្រធានប្រចាំការនៃសមាគមអ្នកកាសែតវៀតណាម ទទួលជួបលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា

ក្នុងជំនួប តាងនាមសមាគមអ្នកសារព័ត៌មានវៀតណាម លោក Nguyen Duc Loi បានស្វាគមន៍ចំពោះគណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជាដែលអញ្ជើញ​មកបំពេញទស្សនកិច្ចការងារនៅវៀតណាម និងសមាគមអ្នកកាសែតវៀតណាម។

លោក Nguyen Duc Loi បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អ្នកកាសែតនៃប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជាប្រពៃណីយូរអង្វែង ទីភ្នាក់សារព័ត៌មានវៀតណាម និងកម្ពុជា មានការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំ។

លើសពីនេះ មានកាសែតជាភាសាខ្មែរជាច្រើនរបស់វៀតណាម និងសមាគមអ្នកកាសែតតាមខេត្តក្រុងមួយចំនួនរបស់វៀតណាមក៏មានទំនាក់ទំនងមិត្តភាពយូរអង្វែងជាមួយទីភ្នាក់ងារសារព័ត៌មានខេត្តក្រុងនានានៃប្រទេសកម្ពុជាផងដែរ។ ទំនាក់ទំនងទាំងនេះបានបង្កើតលក្ខខណ្ឌសម្រាប់សកម្មភាពផ្លាស់ប្តូរ និងសហប្រតិបត្តិការជាច្រើនលើការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈរវាងសារព័ត៌មាននៃប្រទេសទាំងពីរ។

លោក Nguyen Duc Loi សង្ឃឹមថា ដំណើរទស្សនកិច្ចលើកនេះ មិនត្រឹមតែរឹតបន្តឹងស្មារតីសហប្រតិបត្តិការរវាងសារព័ត៌មាននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីដាក់ចេញដំណោះស្រាយ ដែលតាមរយៈសារព័ត៌មាននឹងរួមចំណែកបង្កើន​ការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ មាន​ការ​យល់​ដឹង​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​អំពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ប្រតិភូទាំងឡាយ​ថតរូប​ទុកជាអនុស្សាវរីយ៍
ប្រតិភូទាំងឡាយ​ថតរូប​ទុកជាអនុស្សាវរីយ៍

ថ្លែងអំណរគុណចំពោះសមាគមអ្នកសារព័ត៌មានវៀតណាម ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានសម្តែងនូវកិត្តិយសដែលបានទៅទស្សនកិច្ចការងារនៅសមាគមអ្នកកាសែតវៀតណាមនាពេលនេះ ជាពិសេសក្នុងឱកាសដែលប្រទេសវៀតណាមទើបតែបានប្រារព្ធពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ដ៏ឧឡារិក។

ប្រធានក្លិបអ្នកកាសែតកម្ពុជាបានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយដើម្បីពង្រឹងសាមគ្គីភាពរវាងទីភ្នាក់ងារសារព័ត៌មាន បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងសារព័ត៌មាននៃប្រទេសទាំងពីរ។ ហើយសារព័ត៌មានតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការឃោសនាផ្សព្វផ្សាយ ហើយតាមរយៈសារព័ត៌មាន ប្រទេសទាំងពីរនឹងយល់កាន់តែច្បាស់ពីគ្នាទៅវិញទៅមក។

គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ទៅទស្សនាសារមន្ទីរសារព័ត៌មានវៀតណាម
គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ទៅទស្សនាសារមន្ទីរសារព័ត៌មានវៀតណាម

ក្នុងជំនួបនេះដែរ លោក Nguyen Duc Loi និងលោក ពុយ គា បានចំណាយពេលវេលាជាច្រើនពិភាក្សាអំពីវិស័យសារព័ត៌មានប្រពៃណី និងបញ្ហាប្រឈមក្នុងយុគសម័យឌីជីថល រួមគ្នាចែករំលែកឱកាស និងបញ្ហាប្រឈមសម្រាប់វិស័យសារព័ត៌មានចំពោះការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត (Al)។

* គួររំលឹកថា គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានទៅទស្សនាសារមន្ទីរសារព័ត៌មានវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ បុគ្គលិកសារមន្ទីរបានចែករំលែកអំពីការបង្កើត និងអភិវឌ្ឍន៍នៃប្រវត្តិសាស្ត្រសារព័ត៌មានវៀតណាមក្នុងរយៈពេលជិត ១០០ ឆ្នាំកន្លងទៅ ... រួមទាំងភាពលេចធ្លោនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី