Trending now

ខេត្ត Gia Lai (វៀតណាម) និងខេត្តរតនគិរី ពង្រឹងកិច្ចសហប្រតិបត្តិការ

08:59 | 27/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី២៥ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការបក្សខេត្ត Gia Lai គណៈប្រតិភូមន្ត្រីមកពីខេត្តរតនគិរី ដឹកនាំដោយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជួបសម្ដែងការគួរសមជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Gia Lai។ លោក Ho Van Nien លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Gia Lai ទទួលស្វាគមន៍លោក ញ៉ែម សំអឿន។

ខេត្ត Kon Tum (ប្រទេសវៀតណាម) និងខេត្តរតនគិរី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការបង្កើនទំនាក់ទំនងសហប្រតិបត្តិការ ខេត្ត Kon Tum (ប្រទេសវៀតណាម) និងខេត្តរតនគិរី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
កងទ័ពការពារព្រំដែនខេត្ត Gia Lai និង ខេត្តរតនគិរី​ពង្រឹងចំណងសាមគ្គីភាពមិត្តភាពស្មោះត្រង់ កងទ័ពការពារព្រំដែនខេត្ត Gia Lai និង ខេត្តរតនគិរី​ពង្រឹងចំណងសាមគ្គីភាពមិត្តភាពស្មោះត្រង់
លោក Ho Van Nien លេខាគណៈកម្មាធិការបក្សខេត្ត Gia Lai ទទួលជួបអភិបាលខេត្តរតនគិរី
លោក Ho Van Nien លេខាគណៈកម្មាធិការបក្សខេត្ត Gia Lai ទទួលជួបអភិបាលខេត្តរតនគិរី

ក្នុងជំនួបនេះ លោក ញ៉ែម សំអឿន សង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត Gia Lai នឹងបន្តយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផល និងជួយខេត្តរតនគិរី ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមគ្នាកសាងទំនាក់ទំនងរវាងខេត្តទាំងពីរឲ្យកាន់តែរឹងមាំ។

លោក ញ៉ែម សំអឿន បានសម្ដែងបំណងថា ថ្នាក់ដឹកនាំខេត្ត Gia Lai នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនកម្ពុជា ក្នុងការនាំចេញ និងនាំចូលកសិផលតាមច្រកទ្វារព្រំដែនជាតិ Le Thanh។ ខេត្តរតនគិរី ក៏បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចខេត្ត Gia Lai ក្នុងការវិនិយោគ ផលិតកម្ម អាជីវកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តរតនគិរី។

ថ្លែងមតិក្នុងជំនួបនេះ លោក Ho Van Nien បានសង្កត់ធ្ងន់ថា ខេត្ត Gia Lai ជានិច្ចកាលយកចិត្តទុកដាក់ និងវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភដែលខេត្តរតនគិរីផ្ដល់ដល់កម្លាំងខេត្ត Gia Lai ក្នុងការបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។ លោក Ho Van Nien ក៏បានស្នើឲ្យថ្នាក់ដឹកនាំខេត្តរតនគិរីយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋវៀតណាមដែលរស់នៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរមានសកម្មភាពចូល-ចេញកាន់តែងាយស្រួល។

ជំនួបនេះស្ថិតក្នុងឱកាសដែលគណៈប្រតិភូខេត្តរតនគិរី ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃកម្មវិធីសហការរវាងរណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមខេត្ត Gia Lai ជាមួយរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ និងអង្គការសង្គមនានានៃខេត្តរតនគិរី (ដំណាក់កាល ២០១៨ - ២០២២) និងចុះហត្ថលេខាលើកម្មវិធីសហការ (ដំណាក់កាល ២០២៣ - ២០២៥) នៅខេត្ត Gia Lai៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស