Trending now

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលមានស្ថានភាពជួបការ

00:00 | 17/10/2024 យោងតាមកាសែតកងទ័ពប្រជាជន

ប្រជាជនដើមកំណើតវៀតណាមចំនួន​ ៥០០ នាក់ និងប្រជាពលរដ្ឋកម្ពុជាជាង ១ ពាន់នាក់ ដែលមានស្ថានភាពជួបការលំបាក នៅស្រុកពាមជរ ខេត្តព្រៃវែង ត្រូវបានពិនិត្យសុខភាព។

ខេត្ត Dong Thap តែងតែសម្របសម្រួលជាមួយខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសកម្មភាពថែទាំជីវភាពរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា ខេត្ត Dong Thap តែងតែសម្របសម្រួលជាមួយខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសកម្មភាពថែទាំជីវភាពរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា
ខេត្ត Dong Thap​​ (វៀតណាម) និងខេត្តបន្ទាយមានជ័យជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ខេត្ត Dong Thap​​ (វៀតណាម) និងខេត្តបន្ទាយមានជ័យជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជានៅស្រុកពាមជរ ខេត្តព្រៃវែង
ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជានៅស្រុកពាមជរ ខេត្តព្រៃវែង

នាថ្ងៃ២៧ មេសា នៅខេត្តព្រៃវែងជាប់ព្រំដែនវៀតណាម សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap និងគ្រូពេទ្យវៀតណាម បានរៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជាប្រមាណ ១.៥០០នាក់ ដែលមានស្ថានភាពជួបការលំបាក។

ប្រជាជនដើមកំណើតវៀតណាមចំនួន ៥០០ នាក់ និងប្រជានពលរដ្ឋកម្ពុជាជាង ១ ពាន់នាក់ ដែលមានស្ថានភាពជួបការលំបាក នៅស្រុកពាមជរ ខេត្តព្រៃវែង (កម្ពុជា) ត្រូវបានពិនិត្យសុខភាព និងទទួលបានថ្នាំពេទ្យជាច្រើនប្រភេទ។ នេះជាសកម្មភាពដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា ទន្ទឹមនឹងការចែករំលែកការលំបាកជាមួយសហគមន៍ដើមកំណើតវៀតណាម និងប្រជាជនកម្ពុជាដែលមានស្ថានភាពជួបការលំបាកនៅតំបន់ព្រំដែន។

លោក Le Xuan Hai ប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap បានចែករំលែកថា៖ “យើងបានរក្សាសកម្មភាពនេះជាបន្តបន្ទាប់អស់រយៈពេលជាង ១០ ឆ្នាំហើយ។ តាមរយៈសកម្មភាពនេះ យើងក៏បានចុះសួរសុខទុក្ខ និងស្វែងយល់បន្ថែមទៀតអំពីការលំបាកក្នុងជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ ដើម្បីអាចរកឃើញវិធានការជួយគាំទ្រឲ្យ​បានសមស្រប»។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា