Trending now

ខេត្ត Dong Thap តែងតែសម្របសម្រួលជាមួយខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសកម្មភាពថែទាំជីវភាពរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា

00:00 | 02/12/2024 យោងតាមការសែតកងទ័ពប្រជាជន

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូខេត្ត Dong Thap វៀតណាម ដឹកនាំដោយលោក Huynh Minh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានធ្វើ​ការ​នៅសមាគមខ្មែរ-វៀតណាម និង​ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

ខេត្ត Dong Thap​​ (វៀតណាម) និងខេត្តបន្ទាយមានជ័យជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ខេត្ត Dong Thap​​ (វៀតណាម) និងខេត្តបន្ទាយមានជ័យជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
គណៈប្រតិភូខេត្ត Dong Thap (វៀតណាម)ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្តពោធិ៍សាត់ គណៈប្រតិភូខេត្ត Dong Thap (វៀតណាម)ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្តពោធិ៍សាត់
លោក Huynh Minh Tuan ជូនអំណោយនិងជូនពរសមាគមខ្មែរ-វៀតណាមនៅកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
លោក Huynh Minh Tuan ជូនអំណោយនិងជូនពរសមាគមខ្មែរ-វៀតណាមនៅកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ក្នុងជំនួបនេះ លោក Huynh Minh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សង្ឃឹមថា ថ្នាក់ដឹកនាំសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបន្តយកចិត្តទុកដាក់លើការងារសន្តិសុខសង្គម រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា។ លោក Huynh Minh Tuan បានជូនពរថ្នាក់ដឹកនាំសមាគមខ្មែរ-វៀតណាម និងប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជាទទួលអំណរបុណ្យប្រពៃណីខ្មែរ ប្រកបដោយភាពសប្បាយរីករាយ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្ត Dong Thap បានធ្វើទស្សនកិច្ចនិងជូនពរឆ្នាំថ្មីដល់ស្ថានទូត​វៀត​ណាមប្រចាំកម្ពុជា។ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា រួមទាំងកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំកម្ពុជាបានទទួលស្វាគមន៍គណៈប្រតិភូ។

ក្នុងជំនួបនេះ លោក Nguyen Huy Tang បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំខេត្ត Dong Thap សម្រាប់មន្ត្រី និងបុគ្គលិកនៃស្ថានទូតវៀតណាម និងប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា។ ទន្ទឹមនឹងនោះ លោក​បានជម្រាបជូនអំពីរាល់សកម្មភាពប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមករបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា រួម​ចំណែកពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជាឲ្យកាន់តែរីកចម្រើន។ លោក Nguyen Huy Tang សង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត Dong Thap នឹងបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជានាពេលខាងមុខ។

លោក Huynh Minh Tuan ជូនអំណោយនិងជូនពរដល់ថ្នាក់ដឹកនាំស្ថានទូតវៀតណាមប្រចាំកម្ពុជាក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
លោក Huynh Minh Tuan ជូនអំណោយនិងជូនពរដល់ថ្នាក់ដឹកនាំស្ថានទូតវៀតណាមប្រចាំកម្ពុជាក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

លោក Huynh Minh Tuan បានសម្តែងក្តីរំភើបចំពោះលទ្ធផលវិជ្ជមានដែលស្ថានទូតវៀតណាមប្រចាំកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក។ ថ្នាក់ដឹកនាំខេត្ត Dong Thap តែងតែសម្របសម្រួលជាមួយខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសកម្មភាពថែទាំជីវភាពរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា។

នាពេលកន្លងមក ខេត្ត Dong Thap បានជួយគាំទ្រ ចុះហត្ថលេខា និងសហប្រតិបត្តិការជាមួយមូលដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជាលើវិស័យជាច្រើនដូចជា អប់រំ និងសុខាភិបាលជាដើម។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាងនាមថ្នាក់ដឹកនាំខេត្ត Dong Thap លោក Huynh Minh Tuan បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ