នាព្រឹកថ្ងៃទី ១១ មីនា នៅទីស្នាក់ការអធិការកិច្ចរដ្ឋាភិបាល លោក Duong Quoc Huy អគ្គអធិការរង បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចកម្ពុជា ដឹកនាំដោយលោកស្រី សុខ វីឡៃ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអធិការកិច្ចកម្ពុជា។
![]() |
![]() |
![]() |
លោក Duong Quoc Huy អគ្គអធិការរង នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចកម្ពុជា |
នេះគឺជាឱកាសដ៏ល្អសម្រាប់ស្ថាប័នទាំងពីរចែករំលែកបទពិសោធន៍ក្នុងការរៀបចំសកម្មភាព និងកសាងច្បាប់អធិការកិច្ចនៅក្នុងប្រទេសនីមួយៗ។ អាស្រ័យហេតុនេះ រួមចំណែកជំរុញសកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងប៉ុន្មានឆ្នាំខាងមុខ។
ចាប់តាំងពីអធិការកិច្ចរដ្ឋាភិបាលវៀតណាម និងក្រសួងអធិការកិច្ចកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ជាលើកដំបូង កាលពីឆ្នាំ ២០០៥ មក ការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ និងការសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីអធិការរកិច្ច បានជួយឱ្យស្ថាប័នទាំងពីរចែករំលែកព័ត៌មាន និងបទពិសោធន៍ជាក់ស្តែងល្អៗ រួមចំណែក លើកកម្ពស់ប្រសិទ្ធភាព នៃការងារអធិការកិច្ចនៅក្នុងប្រទេសនីមួយៗ។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកស្រី សុខ វីឡាយ រដ្ឋលេខាធិការប្រចាំការនៃក្រសួងអធិការកិច្ចកម្ពុជា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដែលបានទទួលជួបយ៉ាងកក់ក្តៅ។ បើតាមលោកស្រី សុខ វីឡៃ ឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ គណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងអធិការកិច្ចកម្ពុជា ចង់ពិភាក្សាអំពីការងារអធិការកិច្ច ការដោះស្រាយពាក្យបណ្តឹង និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងសកម្មភាពផ្សេងៗទៀតរបស់អធិការរកិច្ចរដ្ឋាភិបាលវៀតណាម។ ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលខាងមុខផងដែរ៕
មតិពីមិត្តអ្នកអាន