Trending now

កងទ័ពជើងទឹកវៀតណាមនិងកម្ពុជាធ្វើការយាមល្បាតរួម លើកទី៧៣

14:00 | 24/12/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២២ ខែធ្នូ នាវាលេខ ២៥៣ កងពលតូចលេខ ១២៧ តំបន់លេខ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែតំបន់លេខ ៥ (ខេត្ត Kien Giang វៀតណាម) ដោយបានបញ្ចប់ការយាមល្បាតរួមជាមួយនឹងនាវាលេខ ១១៤៣ មូលដ្ឋានទ័ពជើងទឹករាមនៃកងទ័ពជើងទឹកកម្ពុជា។

មហាសន្និបាតតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Tay Ninh លើកទី ២ អាណត្តិ ២០២៣-២០២៨ មហាសន្និបាតតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Tay Ninh លើកទី ២ អាណត្តិ ២០២៣-២០២៨
យុវជនវៀតណាម-កម្ពុជាជំរុញការផ្លាស់ប្តូរ ពង្រឹងចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ យុវជនវៀតណាម-កម្ពុជាជំរុញការផ្លាស់ប្តូរ ពង្រឹងចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ
កងទ័ពជើងទឹកនៃប្រទេសទាំងពីរលាគ្នាបន្ទាប់ពីបញ្ចប់ការល្បាតរួមគ្នា
កងទ័ពជើងទឹកនៃប្រទេសទាំងពីរលាគ្នាបន្ទាប់ពីបញ្ចប់ការល្បាតរួមគ្នា

សូមរំលឹកដែរថា នាថ្ងៃទី ២១ ខែធ្នូ នាវាលេខ ២៥៣ និងនាវាលេខ ១១៤៣ របស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ​បានធ្វើការយាមល្បាតរួមប្រចាំឆ្នាំលើកទី ៧៣ ក្នុងតំបន់ដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។

ក្នុងការធ្វើយាមល្បាត ភាគីទាំងពីរបានអនុវត្តពិធីគោរពគ្នាទៅវិញទៅមករវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN) ការផ្លាស់ប្តូរព័ត៌មាន បង្វឹកបង្ហាត់បក់ទង់ឲ្យសញ្ញា និងការបញ្ចេញសញ្ញាពន្លឺឲ្យតាមការកំណត់អន្តរជាតិ ហ្វឹកហ្វឺនស្វែងរក ជួយសង្គ្រោះ និងរៀបចំសកម្មភាពផ្លាស់ប្តូរ និងប្រគល់អំណោយនៅសមុទ្រ។

លោកវរសេនីយ៍ឯកបម្រុង Doan Van Khuong មេបញ្ជាការរងកងពលតូចលេខ១២៧ ប្រធាននាវាយាមល្បាតរបស់កងទ័ពជើងទឹកវៀតណាមបានឲ្យដឹងថា ក្នុងការយាមល្បាតលើកទី៧៣ ទន្ទឹមនឹងការអនុវត្តតាមបទប្បញ្ញត្តិស្ដីពីការយាមល្បាតរួម ភាគីទាំងពីរក៏បានផ្សព្វផ្សាយ និងលើកទឹកចិត្តអ្នកនេសាទនៃប្រទេសទាំងពីរ ឲ្យគោរពច្បាប់អន្តរជាតិ និងបទប្បញ្ញត្តិអន្តរជាតិ ក្នុងតំបន់ដែនទឹកប្រវត្តិសាស្ត្រ។ តាមរយៈនោះ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព ស្ថិរភាព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។

ជាមួយនឹងការរៀបចំយ៉ាងប្រុងប្រយ័ត្ន និងកិច្ចសហការយ៉ាងជិតស្និទ្ធ ការធ្វើយាមល្បាតរួមគ្នាលើកទី៧៣ រវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជា បានបញ្ចប់ដោយជោគជ័យ។ នេះជាមូលដ្ឋានសំខាន់សម្រាប់កងទ័ពជើងទឹកនៃប្រទេសទាំងពីរបន្តអនុវត្តឲ្យបានល្អនូវខ្លឹមសារដែលបានចុះហត្ថលេខានាពេលខាងមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស