Trending now

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមទទួលស្វាគមន៍ភ្ញៀវដើមដំបូងក្នុងឆ្នាំ ២០២៤

18:00 | 02/01/2024

ទីក្រុងហូជីមិញបានទទួលស្វាគមន៍អ្នកដំណើរបរទេសដើមដំបូងក្នុងឆ្នាំ២០២៤ នៅលើជើងហោះហើរពីទីក្រុងប៉ារីស (ប្រទេសបារាំង) ដោយចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat កាលពីព្រឹកព្រលឹមថ្ងៃទី ១ មករា។

ប្រទេសវៀតណាម៖ ភ្ញៀវអន្តរជាតិទស្សនាទីក្រុង Nha Trang កើនឡើងជាង ៤ ដងក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ឆ្នាំសកល ២០២៤ ប្រទេសវៀតណាម៖ ភ្ញៀវអន្តរជាតិទស្សនាទីក្រុង Nha Trang កើនឡើងជាង ៤ ដងក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ឆ្នាំសកល ២០២៤
ឆ្នាំ ២០២៤៖ កសាងទំនុកចិត្តនិងស្តារក្តីសង្ឃឹមឡើងវិញ ឆ្នាំ ២០២៤៖ កសាងទំនុកចិត្តនិងស្តារក្តីសង្ឃឹមឡើងវិញ
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមទទួលស្វាគមន៍ភ្ញៀវដើមដំបូងក្នុងឆ្នាំ ២០២៤
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមទទួលស្វាគមន៍ភ្ញៀវដើមដំបូងក្នុងឆ្នាំ ២០២៤

នាថ្ងៃទី ១ ខែមករា អគ្គក្រុមហ៊ុន អាកាសចរណ៍វៀតណាម Vietnam Airlines បានសហការជាមួយខេត្ត ក្រុងនានានៅទូទាំងប្រទេស រៀបចំទទួលស្វាគមន៍ភ្ញៀវទេសចរជើងដំបូងក្នុងឆ្នាំនេះ។ នេះគឺជាសកម្មភាពប្រចាំឆ្នាំដោយគូសសញ្ញាពីការចាប់ផ្ដើមដ៏ល្អប្រសើរសម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍វៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។

ទីក្រុងហូជីមិញបានទទួលស្វាគមន៍អ្នកដំណើរបរទេសដើមដំបូងក្នុងឆ្នាំ២០២៤ នៅលើជើងហោះហើរពីទីក្រុងប៉ារីស (ប្រទេសបារាំង) ដោយចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat កាលពីព្រឹកព្រលឹមថ្ងៃទី ១ មករា។ ទីក្រុង Da Nang បានទទួលស្វាគមន៍អ្នកដំណើរដើមដំបូងនៅលើជើងហោះហើរពីទីក្រុងតូក្យូ (ប្រទេសជប៉ុន) និងហាណូយ។ តាមរយៈព្រឹត្តិការណ៍ទទួលស្វាគមន៍អ្នកដំណើរដើមដំបូងក្នុងឆ្នាំ ២០២៤ Vietnam Airlines បានអះអាងពីការខិតខំប្រឹងប្រែងប្រកៀកស្មាជាមួយខេត្ត ក្រុងនៅទូទាំងប្រទេស ជំរុញយ៉ាងខ្លាំងក្លាវិស័យអាកាសចរណ៍ ទេសចរណ៍ និងផ្សព្វផ្សាយរូបភាពគោលដៅមកដល់។ នេះក៏ជាសកម្មភាពដ៏សំខាន់ក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរវាង Vietnam Airlines ជាមួយគណៈកម្មាធិការប្រជាជនខេត្ត ក្រុងទូទាំងប្រទេសផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI
បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម