Trending now

ប្រទេសវៀតណាម៖ ភ្ញៀវអន្តរជាតិទស្សនាទីក្រុង Nha Trang កើនឡើងជាង ៤ ដងក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ឆ្នាំសកល ២០២៤

17:57 | 02/01/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ១ មករា មន្ទីរទេសចរណ៍ខេត្ត Khanh Hoa បានឲ្យដឹងថា ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ រយៈពេល ៣ ថ្ងៃ ខេត្ត Khanh Hoa បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៤៦៥ ពាន់នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួនជាង ៣៥ ៥០០ នាក់ (កើនជាង ៤ ដង)។

ឆ្នាំ ២០២៤៖ កសាងទំនុកចិត្តនិងស្តារក្តីសង្ឃឹមឡើងវិញ ឆ្នាំ ២០២៤៖ កសាងទំនុកចិត្តនិងស្តារក្តីសង្ឃឹមឡើងវិញ
ទីក្រុង Nha Trang (វៀតណាម)៖ ជំនួបអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃការជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីក្រុង Nha Trang (វៀតណាម)៖ ជំនួបអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃការជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
ប្រទេសវៀតណាម៖ ភ្ញៀវអន្តរជាតិទស្សនាទីក្រុង Nha Trang កើនឡើងជាង ៤ ដងក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ឆ្នាំសកល ២០២៤
ប្រទេសវៀតណាម៖ ភ្ញៀវអន្តរជាតិទស្សនាទីក្រុង Nha Trang កើនឡើងជាង ៤ ដងក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ឆ្នាំសកល ២០២៤

ក្នុងពេលនោះ អាកាសយានដ្ឋានអន្តរជាតិ Cam Ranh បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១ មករា ឆ្នាំ ២០២៤ជាមធ្យមក្នុងមួយថ្ងៃនឹងមានជើងហោះហើរក្នុងស្រុកប្រមាណ ២៤ ជើង និងជើងហោះហើរអន្តរជាតិចំនួន ២៨ ជើងមកកាន់អាកាសយានដ្ឋានអន្តរជាតិ Cam Ranh ។

នៅថ្ងៃចុងក្រោយនៃឆ្នាំមុន នាវាទេសចរណ៍ប្រណីត Westerdam បានចូលចតនៅកំពង់ផែ Nha Trang ជាមួយនឹងភ្ញៀវទេសចរចំនួន ២ ០០០ នាក់។ នេះគឺជានាវាទេសចរណ៍សមុទ្រចុងក្រោយទៅទីក្រុង Nha Trang ក្នុងឆ្នាំ ២០២៣ ដោយបិទបញ្ចប់ឆ្នាំ ២០២៣ ប្រកបដោយជោគជ័យចំពោះវិស័យទទួលភ្ញៀវទេសចរណ៍ដោយនាវាទេសចរណ៍ប្រណីត។ នាឆ្នាំមុន ទេសចរណ៍ទីក្រុង Nha Trang ខេត្ត Khanh Hoa បានទទួលស្វាគមន៍នាវាទេសចរណ៍សមុទ្រចំនួន ២៥ ជើង ដែលមានភ្ញៀវជាង ៤៥ ០០០ នាក់ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ