Trending now

ឆ្នាំ ២០២៤៖ កសាងទំនុកចិត្តនិងស្តារក្តីសង្ឃឹមឡើងវិញ

17:22 | 02/01/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងសារអបអរសារទរឆ្នាំថ្មី ឆ្នាំសកល ២០២៤ ថ្នាក់ដឹកនាំពិភពលោកសុទ្ធតែបានសង្កត់ធ្ងន់លើភាពបន្ទាន់ចំពោះ ប្រទេស នានា និងសហគមន៍ចាំបាច់ត្រូវស្ដារទំនុកចិត្ត និងក្តីសង្ឃឹឡើងវិញចំពោះគ្នាទៅវិញទៅមក ដើម្បីចែករំលែកលំហរស់នៅប្រកបដោយស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងរួមដៃគ្នាឆ្លើយតបនឹងរាល់បញ្ហាប្រឈមសកល។

អ្នកវិទ្យាសាស្ត្រឈានមុខគេជាច្រើនរបស់ពិភពលោកចូលរួមក្នុងសប្តាហ៍វិទ្យាសាស្ត្រប​ច្ចេកវិទ្យា VinFuture ឆ្នាំ​២០២៣ អ្នកវិទ្យាសាស្ត្រឈានមុខគេជាច្រើនរបស់ពិភពលោកចូលរួមក្នុងសប្តាហ៍វិទ្យាសាស្ត្រប​ច្ចេកវិទ្យា VinFuture ឆ្នាំ​២០២៣
ក្រុមទូកង ghe ngo បុរស និង​នារីនៃ Chua Tum Nup ឈ្នះ​ការ​ប្រណាំង ghe ngo ខេត្ត Soc Trang ឆ្នាំ​២០២៣ ក្រុមទូកង ghe ngo បុរស និង​នារីនៃ Chua Tum Nup ឈ្នះ​ការ​ប្រណាំង ghe ngo ខេត្ត Soc Trang ឆ្នាំ​២០២៣
ឆ្នាំ ២០២៣៖ បញ្ញាសិប្បនិម្មិតក្លាយជាបញ្ហាសកល
ឆ្នាំ ២០២៣៖ បញ្ញាសិប្បនិម្មិតក្លាយជាបញ្ហាសកល

សន្តិភាពផ្អែកលើទំនុកចិត្ត និងក្តីសង្ឃឹម

អញ្ជើញថ្លែងសារមុនឆ្នាំថ្មី ឆ្នាំសកល នាថ្ងៃទី ២៩ ធ្នូអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរំលឹកឡើងវិញពីទុក្ខលំបាកដែលមនុស្សជាតិទទួលរងក្នុងឆ្នាំកន្លងទៅ ដោយសារសង្គ្រាម ភាពក្រីក្រ និងផលប៉ះពាល់ដែលកាន់តែអាក្រក់ទៅៗពីការប្រែប្រួលអាកាសធាតុ។ យោងតាមលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សជាតិបានឈានដល់ពេលវេលា ដែលមនុស្សជាតិត្រូវរងទុក្ខលំបាក ហើយផែនដីកំពុងស្ថិតក្នុងគ្រោះថ្នាក់។ ដូច្នេះ យោងតាមប្រមុខអង្គការពហុភាគីដ៏ធំបំផុតនៅលើភពផែនដី ប្រទេសនានា និងសហគមន៍ចាំបាច់ត្រូវបិទបញ្ចប់ឆ្នាំចាស់ដោយឈប់ទម្លាក់កំហុសគ្នាទៅវិញទៅមក ហើយអាចចាប់ផ្តើមកសាងទំនុកចិត្ត និងស្ដារក្ដីសង្ឈឹមឡើងវិញភ្លាមមួយរំពេច៖

" ២០២៤ ត្រូវតែជាឆ្នាំដើម្បីកសាងទំនុកចិត្ត និងស្តារក្តីសង្ឃឹមឡើងវិញ។ យើងត្រូវតែជម្នះពុះពារលើការបែកបាក់គ្នា ដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់សកម្មភាពអាកាសធាតុ សម្រាប់ឱកាសសេដ្ឋកិច្ច និងសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុសកលប្រកបដោយសមភាពជាង បម្រើទាំងអស់គ្នា។ យើងត្រូវរួមគ្នាក្រោកឈរឡើង ប្រយុទ្ធប្រឆាំងនឹងការរើសអើង និងគំកួន ដែលកំពុងបំពុលទំនាក់ទំនងរវាងប្រជាជាតិ និងរវាងសហគមន៍នានាផងដែរ"។

អញ្ជើញផ្ញើរសារអំពីទំនុកចិត្ត និងក្តីសង្ឃឹម ក្នុងសុន្ទរកថាអបអរសាទរឆ្នាំថ្មី ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសង្កត់ធ្ងន់លើសេចក្តីស្រឡាញ់ និងតម្លៃគ្រួសារ។ យោងតាមប្រមុខរដ្ឋរុស្ស៊ី ក្នុងយុគសម័យដែលពោរពេញទៅដោយចលាចល តម្លៃគ្រួសារប្រពៃណី តែងតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងសង្គមដ៏ទូលាយជាង ហើយជាធាតុផ្សំដើម្បីបង្កើតពិភពលោកប្រកបដោយសុខសន្តិភាព។

"ក្នុងយុគសម័យណាក៏ដោយ អបអរសាទរឆ្នាំថ្មីមានន័យថាបំភ្លឺក្តីសង្ឃឹម ជាមួយនឹងសេចក្តីប្រាថ្នាដ៏ស្មោះស ដើម្បីធ្វើឱ្យមនុស្សដែលអ្នកស្រលាញ់មានសុភមង្គល។ នៅរុស្ស៊ីឆ្នាំ ២០២៤ ត្រូវបានជ្រើសរើសជាឆ្នាំរបស់គ្រួសារ។ គ្រួសារធំមួយពិតប្រាកដថាជាកន្លែងដែលកុមារធំដឹងក្ដី ហើយជាកន្លែងយកចិត្តទុកដាក់ ថែទាំឪពុកម្តាយ ជាកន្លែងដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ និងការគោរពគ្នា"។ ដោយអះអាងថាទំនុកចិត្តគឺជាសសរស្តម្ភ ដើម្បីកសាងទំនាក់ទំនង នាដើមឆ្នាំថ្មី ថ្ងៃទី ១ មករា ប្រមុខរដ្ឋនៃខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកគឺប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានរដ្ឋចិនលោក Xi Jinping បានផ្លាស់ប្តូរសារអបអរសាទរ ដោយសង្កត់ធ្ងន់ថា ពិធីរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតអាមេរិក-ចិនក្នុងឆ្នាំនេះ (១៩៧៩-២០២៤) គឺជាឱកាសសម្រាប់ប្រទេសទាំងពីរពង្រឹងទំនុកចិត្ត ហើយតាមនោះគ្រប់គ្រងប្រកបដោយមានការទទួលខុសត្រូវចំពោះការប្រកួតប្រជែងក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដើម្បីស្ថិរភាព អភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោកផងដែរ។

ឆ្នាំ ២០២៣៖ បញ្ញាសិប្បនិម្មិតក្លាយជាបញ្ហាសកល
ឆ្នាំ ២០២៤៖ កសាងទំនុកចិត្តនិងស្តារក្តីសង្ឃឹមឡើងវិញ

ឆ្នាំនៃសេចក្ដីសម្រេចជ្រើសរើស

ដោយតាំងចិត្តស្ដារទំនុកចិត្ត និងក្ដីសង្ឈឹមឡើងវិញ ប៉ុន្តែពិភពលោកបានឈានចូលឆ្នាំថ្មីជាមួយបញ្ហាប្រឈមដ៏ធំធេង។ជម្លោះអូសបន្លាយរយៈពេលយូរ និងយថាទស្សន៍សេដ្ឋកិច្ចសកលមិនសូវវិជ្ជមានបានបង្កើនសម្ពាធលើប្រទេស និងតំបន់ជាច្រើនក្នុងបរិបទដែលឆ្នាំនេះនឹងប្រព្រឹត្តិទៅព្រឹត្តិការណ៍នយោបាយដ៏សំខាន់ៗជាច្រើន។

នៅអឺរ៉ុប នាប៉ុន្មានសប្តាហ៍ខាងមុខ ប្រមុខរដ្ឋនៃសហភាពអឺរ៉ុប (EU) នឹងត្រូវបើកកិច្ចប្រជុំ ដើម្បីស្វែងរកដំណោះស្រាយបំបែកភាពជាប់គាំងក្នុងការខិតខំប្រឹងប្រែងរក្សាការជួយឧបត្ថម្ភសេដ្ឋកិច្ច និងយោធារយៈពេលវែងសម្រាប់អ៊ុយក្រែន។ សម្ពាធក្នុងការធ្វើសកម្មភាពយ៉ាងឆាប់រហ័សកំពុងជាបន្ទុកយ៉ាងខ្លាំងថ្នាក់ដឹកនាំ EU ព្រោះថា ការបោះឆ្នោតសភាអឺរ៉ុបនឹងប្រព្រឹត្តទៅនាខេមិថុនា ដែលអាចបង្កើតស្ថានការណ៍នយោបាយដែលមិនអាចទាយទុកជាមុនបាន។ ដូច្នេះហើយ បើតាមប្រធានាធិបតីបារាំង លោក Emmanuel Macron បានឲ្យដឹងថា ឆ្នាំនេះគឺជាឆ្នាំនៃសេចក្ដីសម្រេចជ្រើសរើសសម្រាប់អឺរ៉ុប៖

" ២០២៤ គឺជាឆ្នាំនៃជម្រើសសម្រេចចិត្ត។ យើងនឹងត្រូវជ្រើសរើសការកសាង អឺរ៉ុបដ៏ខ្លាំងមាំមួនជាង ដែលមានអធិបតេយ្យភាពខ្លាំងជាង អឺរ៉ុបមួយដែលធ្វើសកម្មភាពដើម្បីសន្តិភាពនៅមជ្ឈិមបូព៌ា និងសន្តិភាពនៅអឺរ៉ុបផងដែរ"។

ចំពោះសម្តេចប៉ាប Francis ឆ្នាំនេះក៏ជាឆ្នាំដែលមនុស្សជាតិត្រូវតែជ្រើសរើសយ៉ាងប្ដូរផ្ដាច់ និយាយថា "ទេ" ចំពោះសង្រ្គាម។ ក្នុងសុន្ទរកថា "Urbi et Orbi" (ទៅកាន់ទីក្រុងនិងពិភពលោក) ដែលបានចេញផ្សាយនាថ្ងៃទី ២៦ ធ្នូ សម្តេចប៉ាប Francis បានសង្កត់ធ្ងន់ថា ៖

"និយាយថាទេចំពោះសង្គ្រាមមានន័យថានិយាយថាទេចំពោះសព្វាវុធ។ បេះដូងមនុស្សមានភាពទន់ជ្រាយ ហើយងាយនឹងញ៉ាប់ញ័រ ប្រសិនបើយើងមានឧបករណ៍ដ៏សាហាវនៅក្នុងដៃ យើងនឹងប្រើប្រាស់វាមិនយូរមិនឆាប់។ ដូច្នេះ តើយើងអាចនិយាយអំពីសន្តិភាពបានដោយរបៀបណានៅពេលដែលការផលិតនិងការជួញដូរសព្វាវុធនៅតែកើនឡើងដូចសព្វថ្ងៃ? "។

ក្នុងឆ្នាំនេះ ទន្តឹមនឹងការដោះស្រាយបញ្ហាប្រឈមដែលអូសបន្លាយរបស់ឆ្នាំចាស់ មនុស្សជាតិក៏នឹងត្រូវនាំចេញជម្រើសសម្រេចចិត្តយ៉ាងច្បាស់លាស់ជាងអំពីបំណងចង់កសាងពិភពលោកតាមបែបណា។ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញាឆ្នាំនេះ កិច្ចប្រជុំកំពូល អនាគតរបស់អង្គការសហប្រជាជាតិនឹងប្រព្រឹត្តទៅដោយមានគោលបំណងកសាងសន្ធិសញ្ញាអនាគតសម្រាប់មនុស្សជាតិទាំងមូលផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤