Trending now

សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ៖ «បទពិសោធន៍អន្តរជាតិក្នុងការអភិវឌ្ឍទីផ្សារកាបូន និងខ្លឹមសារគោលនយោបាយ សម្រាប់វៀតណាម»

09:00 | 25/11/2023

នារសៀលថ្ងៃទី ២៣ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការបរទេស ក្រសួង ធនធានធម្មជាតិ និងបរិស្ថាន និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានសម្របសម្រួលរៀបចំសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “បទពិសោធន៍អន្តរជាតិក្នុងការអភិវឌ្ឍទីផ្សារកាបូន និងខ្លឹមសារគោលនយោបាយ សម្រាប់វៀតណាម”។

អូស្ត្រាលីប្រកាសបង្កើន ODA សម្រាប់វៀតណាម អូស្ត្រាលីប្រកាសបង្កើន ODA សម្រាប់វៀតណាម
មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ​ប្រកាសកម្មវិធីជាតិ​ថ្មី​សម្រាប់វៀតណាម មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ​ប្រកាសកម្មវិធីជាតិ​ថ្មី​សម្រាប់វៀតណាម
សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ៖ «បទពិសោធន៍អន្តរជាតិក្នុងការអភិវឌ្ឍទីផ្សារកាបូន និងខ្លឹមសារគោលនយោបាយ សម្រាប់វៀតណាម»
សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ៖ «បទពិសោធន៍អន្តរជាតិក្នុងការអភិវឌ្ឍទីផ្សារកាបូន និងខ្លឹមសារគោលនយោបាយ សម្រាប់វៀតណាម»

នៅក្នុងសិក្ខាសាលានេះ តំណាង OECD បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការជំរុញកំណើនបៃតង និងការអភិវឌ្ឍប្រកប ដោយចីរភាព ជាពិសេសសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្ត របស់វៀតណាមក្នុងការបំភាយឧស្ម័នសូន្យសុទ្ធនៅសន្និសីទ COP26។ គណៈប្រតិភូ បានវាយតម្លៃថា វៀតណាមមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍទីផ្សារកាបូនប្រកប ដោយភាពស្វាហាប់ គុណភាព និងប្រសិទ្ធភាព។ បច្ចុប្បន្ននេះ វៀតណាមមានការ ត្រៀមរៀបចំបានល្អពីវិស័យសាធារណៈ។ ទោះបីជាយ៉ាងណាក៏ដោយ ចាំបាច់ត្រូវ ផ្តោតលើអភិក្រមពហុភាគី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យ ផ្នែក និងកម្រិត នានា ជាពិសេសការលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន បង្កើតលក្ខខណ្ឌ សម្រាប់ការអភិវឌ្ឍការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារកាបូន។

អ្នកជំនាញបានសង្កត់ធ្ងន់ថា វៀតណាមចាំបាច់ត្រូវកសាងប្រព័ន្ធមូលដ្ឋាន ទិន្នន័យកាបូនប្រកបដោយធានាបាននូវគុណភាព ធ្វើជាមូលដ្ឋានសម្រាប់កំណត់កូតា នៃការបំភាយឧស្ម័នផ្ទះកញ្ចក់សម្រាប់សហគ្រាស ហើយសង្កត់ធ្ងន់លើភាពចាំបាច់នៃ ការគួបផ្សំប្រកបដោយភាពបត់បែន និងសម្បូរបែបនូវវិធីសាស្ត្រនិងឧបករណ៍នានា ដូចជា៖ យន្តការអភិវឌ្ឍន៍ស្អាត យន្តការឥណទានរួម ទីផ្សារតាមលក្ខណៈចាប់បង្ខំ និងស្ម័គ្រចិត្ត។ ល៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦