Trending now

អូស្ត្រាលីប្រកាសបង្កើន ODA សម្រាប់វៀតណាម

10:03 | 27/10/2022

នាថ្ងៃទី ២៥ ខែតុលា រដ្ឋមន្ត្រីក្រសួងរតនាគារអូស្ត្រាលី លោក Jim Chalmers បានប្រកាសផែនការថវិកាដំបូងចាប់តាំងពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Anthony Albanese បានចូលកាន់តំណែងនៅចុងខែឧសភាឆ្នាំ ២០២២។

កូរ៉េខាងត្បូងគាំទ្រគម្រោងវារីវប្បកម្មនៅវៀតណាមតាមរយៈ ODA កូរ៉េខាងត្បូងគាំទ្រគម្រោងវារីវប្បកម្មនៅវៀតណាមតាមរយៈ ODA
មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ​ប្រកាសកម្មវិធីជាតិ​ថ្មី​សម្រាប់វៀតណាម មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ​ប្រកាសកម្មវិធីជាតិ​ថ្មី​សម្រាប់វៀតណាម
រដ្ឋមន្ត្រីក្រសួងរតនាគារអូស្ត្រាលី លោក Jim Chalmers បានប្រកាសផែនការថវិកាឆ្នាំ ២០២២-២០២៣ (រូបថត៖ Gary Ramage)
រដ្ឋមន្ត្រីក្រសួងរតនាគារអូស្ត្រាលី លោក Jim Chalmers បានប្រកាសផែនការថវិកាឆ្នាំ ២០២២-២០២៣

ក្នុងផែនការថវិការលើកនេះ អូស្ត្រាលីបានចំណាយទុនជំនួយអភិវឌ្ឍន៍ (ODA) ប្រមាណ ១,៤ ពាន់លាន​ AUD​ សម្រាប់តំបន់ប៉ាស៊ីហ្វិក។ ក្នុងនោះ ODA ដែលអូស្ត្រាលីផ្តល់សម្រាប់វៀតណាម ក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣ បានកើនឡើងពី ៧៨,៩ លាន AUD ដល់ ៩២,៨ លាន AUD។ ការដែលអូស្ត្រាលីបង្កើនទុន ODA សម្រាប់វៀតណាមបានសរឲ្យឃើញនូវការយកចិត្តទុកដាក់ពីប្រទេសនេះចំពោះវៀតណាម ក៏ដូចជាមានបំណងចង់ជំរុញថែមទៀតនូវទំនាក់ទំនងជាមួយវៀតណាម។

ចំពោះបញ្ហាផ្ទៃក្នុង ថវិកាឆ្នាំនេះផ្តោតសំខាន់ទៅលើការជួយឧបត្ថម្ភក្រុមគ្រួសារទប់ទល់នឹងស្ថានភាពអតិផរណាកើនឡើងខ្ពស់; វិនិយោគបន្ថែមទៀតសម្រាប់បរិស្ថាន និងថាមពលកកើតឡើងវិញ ​ជំរុញការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស។

ជាក់ស្តែងក្នុងរយៈពេល ៤ ឆ្នាំខាងមុខ រដ្ឋាភិបាលអូស្ត្រាលីនឹងចំណាយថវិការជាង ៨,៨ ពាន់លាន AUD លើ៖ ប្រាក់ឧបត្ថម្ភថែទាំកុមារ;​ បង្កើនប្រាក់ឧបត្ថម្ភសម្រាប់ការឈប់សម្រាកសម្រាលកូន សម្រាប់ក្រុមគ្រួសារនានា; គម្រោងបរិស្ថាន ថាមពលស្អាត និងវិនិយោគសម្រាប់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦