Trending now

មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ​ប្រកាសកម្មវិធីជាតិ​ថ្មី​សម្រាប់វៀតណាម

22:39 | 05/02/2022

រាល់គំនិតផ្តួចផ្តើមរបស់ UNFPA ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គឺសំដៅសម្រេចឲ្យបានលទ្ធផលផ្លាស់ប្តូរនៅក្នុងផែនការយុទ្ធសាស្ត្រ របស់ UNFPA សកល ឆ្ពោះទៅរកវៀតណាមមួយ ដែលគ្មានស្ថានភាពមរណភាពមាតា។

EC នឹងបើកកិច្ចប្រជុំតាមអ៊ីនធឺរណែតស្តីពីការដកកាតលឿង IUU សម្រាប់វៀតណាម EC នឹងបើកកិច្ចប្រជុំតាមអ៊ីនធឺរណែតស្តីពីការដកកាតលឿង IUU សម្រាប់វៀតណាម
វៀតណាមប្រគល់សម្ភារៈ បរិក្ខាពេទ្យជូនរដ្ឋាភិបាលនិងប្រជាជនចិន ដើម្បីចិនប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបណ្តាលដោយវីរុស nCov ថ្មី វៀតណាមប្រគល់សម្ភារៈ បរិក្ខាពេទ្យជូនរដ្ឋាភិបាលនិងប្រជាជនចិន ដើម្បីចិនប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបណ្តាលដោយវីរុស nCov ថ្មី
ការពិគ្រោះ និងពិនិត្យសុខភាពបន្តពូជដោយឥតគិតថ្លៃសម្រាប់កម្មការិនីនៅខេត្ត Khanh Hoa (រូបថត៖ Thanh Van/VNA)
ការពិគ្រោះ និងពិនិត្យសុខភាពបន្តពូជដោយឥតគិតថ្លៃសម្រាប់កម្មការិនីនៅខេត្ត Khanh Hoa (រូបថត៖ Thanh Van/VNA)

មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ទើបតែបានអនុម័តលើកម្មវិធីជាតិថ្មីសម្រាប់វៀតណាម ដំណាក់កាល ២០២២-២០២៦ ដោយមានគោលដៅ "មិនបំភ្លេចចោលនរណាម្នាក់នៅពីក្រោយឡើយ" ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០"។ ជាក់ស្ដែង គណៈសម្របសម្រួល UNFPA បានអនុម័តលើឯកសារកម្មវិធីជាតិលើកទី ១០ សម្រាប់វៀតណាម ជាមួយនឹងថវិកាសរុបចំនួន ២៦,៥ លានដុល្លារអាមេរិក ដើម្បីជួយវៀតណាមសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ ២០៣០។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធីជាតិលើកទី១០ នោះ ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាម លោកស្រី Naomi Kitahara បានឲ្យដឹងថា៖ រាល់គំនិតផ្តួចផ្តើមរបស់ UNFPA ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គឺសំដៅសម្រេចឲ្យបានលទ្ធផលផ្លាស់ប្តូរនៅក្នុងផែនការយុទ្ធសាស្ត្រ របស់ UNFPA សកល ឆ្ពោះទៅរកវៀតណាមមួយ ដែលគ្មានស្ថានភាពមរណភាពមាតា។ ទន្ទឹមនឹងនោះ បញ្ឈប់ការមិនបំពេញតម្រូវការពេញលេញនៃផែនការគ្រួសារ ការលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រ និងអាកប្បកិរិយាដែលបង្កគ្រោះថ្នាក់ផ្សេងទៀតលើស្ត្រី និងកុមារីផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព