Trending now

EC នឹងបើកកិច្ចប្រជុំតាមអ៊ីនធឺរណែតស្តីពីការដកកាតលឿង IUU សម្រាប់វៀតណាម

15:42 | 07/10/2021 ហេង វុធ្ធី

ដោយសារជំងឺកូវីដ -១៩ ដូច្នេះ តំណាងគណៈកម្មការអឺរ៉ុប (EC) នឹងមិនទៅកាន់វៀតណាមដើម្បីពិនិត្យមើលលើការដក “កាតលឿង” របស់ IUU ទេ។

ជំនះលើ “កាតលឿង”របស់ IUU៖ ការផាកពិន័យយ៉ាងតឹងរឹងចំពោះមុខសញ្ញារំលោភ ជំនះលើ “កាតលឿង”របស់ IUU៖ ការផាកពិន័យយ៉ាងតឹងរឹងចំពោះមុខសញ្ញារំលោភ
ការធ្វើឲ្យប្រសើរឡើងនូវបញ្ហាកាតលឿងរបស់ IUU៖ ការរឹតបន្តឹងគ្រប់គ្រងនាវានេសាទ ការធ្វើឲ្យប្រសើរឡើងនូវបញ្ហាកាតលឿងរបស់ IUU៖ ការរឹតបន្តឹងគ្រប់គ្រងនាវានេសាទ
EC នឹងបើកកិច្ចប្រជុំតាមអ៊ីនធឺរណែតស្តីពីការដកកាតលឿង IUU សម្រាប់វៀតណាម
ទូកនេសាទចូលចតក្នុងតំបន់សមុទ្រនៃស្រុក An Bien (រូបថត៖ Hong Dat/TTXVN)

តាមនោះ ភាគី EC គ្រោងនឹងមានកិច្ចប្រជុំតាមអ៊ិនធឺរណែតជាមួយអគ្គនាយកដ្ឋានជលផលនៅថ្ងៃទី ២៧ ខែតុលានិងកិច្ចប្រជុំដោយផ្ទាល់នៅ EC។ អគ្គនាយកដ្ឋានជលផលបានផ្ញើរបាយការណ៍មួយទៅ EC ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមក្នុងការដក “កាតលឿង” អស់ជាច្រើនឆ្នាំមកហើយ។ លោក Nguyen Quang Hung អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម) បានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំរបស់នាយករដ្ឋមន្រ្តីជាមួយមូលដ្ឋានស្តីពីការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានច្បាប់កំណត់ (IUU), ដកការព្រមាន "កាតលឿង" របស់ EC, តំបន់ជាច្រើនបានអនុវត្តន៍រាល់ដំណោះស្រាយយ៉ាងសកម្ម។ ដោយមានការអន្តរាគមន៍យ៉ាងខ្លាំងពីគ្រប់ជាន់ថ្នាក់ ក្រសួងនិងវិស័យនានាវៀតណាមដាក់ចេញគោលដៅដកកាតលឿងនៅឆ្នាំ ២០២២ -២០២៣។

“តាមការណែនាំរបស់នាយករដ្ឋមន្រ្តី បណ្តាប្រធានឃុំក៏ដូចជាថ្នាក់ដឹកនាំខេត្តជាប់មាត់សមុទ្រចំនួន ២៨ បានប្តេជ្ញាចិត្តចំពោះនាយករដ្ឋមន្រ្តី បញ្ឈប់ស្ថានភាពរំលោភបំពានរបស់ទូកនេសាទ។ អគ្គនាយកដ្ឋានជលផលក៏កំពុងបង្កើតគម្រោងទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានច្បាប់កំណត់ ដក“កាតលឿង” ដែលកំណត់គោល ដៅផងដែរថា ត្រូវខិតខំដល់ឆ្នាំ ២០២២-២០២៣ ដកកាតលឿងចេញឲ្យបាន។ ដូច្នេះ ដោយមានការអន្តរាគមន៍យ៉ាងខ្លាំងរបស់រដ្ឋាភិបាល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមនឹងដកកាតលឿងឲ្យទាល់តែបាននៅក្នុងដំណាក់កាលឆ្នាំ ២០២២-២០២៣”។ នេះបើយោងតាមលោក Nguyen Quang Hung។

សូមគូសបញ្ជាក់ថា មុននោះនៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៧, EC បានព្រមានអំពី “កាតលឿង” ចំពោះសកម្មភាពនេសាទ IUU និងបានធ្វើការផ្តល់អនុសាសន៍ចំនួន ៩ ចំណុចដោយស្នើឲ្យភាគីវៀតណាមត្រូវប្រកាន់យក ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU និងដក “កាតលឿង” ចេញ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់