Trending now

ជំនះលើ “កាតលឿង”របស់ IUU៖ ការផាកពិន័យយ៉ាងតឹងរឹងចំពោះមុខសញ្ញារំលោភ

10:58 | 25/09/2021 ឌីណា

យុគសម័យ - នាយកដ្ឋានជលផលនិងកម្លាំងរដ្ឋបាលជលផលតំបន់ចំណុះនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងកសិកម្មនិងអភិវឌ្ឍជនបទបានរកឃើញនិងដោះស្រាយការរំលោភបំពានចំនួន ៦២៧ ករណី ដែល​បានផាកពិន័យជាទឹកប្រាក់ជាង ២ ពាន់លានដុង។

ការធ្វើឲ្យប្រសើរឡើងនូវបញ្ហាកាតលឿងរបស់ IUU៖ ការរឹតបន្តឹងគ្រប់គ្រងនាវានេសាទ ការធ្វើឲ្យប្រសើរឡើងនូវបញ្ហាកាតលឿងរបស់ IUU៖ ការរឹតបន្តឹងគ្រប់គ្រងនាវានេសាទ
Foreign Affair Asia៖ វៀតណាមខិតខំដកកាតលឿង IUU Foreign Affair Asia៖ វៀតណាមខិតខំដកកាតលឿង IUU
ជំនះលើ “កាតលឿង”របស់ IUU៖ ការផាកពិន័យយ៉ាងតឹងរឹងចំពោះមុខសញ្ញារំលោភ
នាវានេសាទនៅលំហសមុទ្ររបស់អ្នកនេសាទដែលបានចតនៅកំពង់ផែនេសាទ My Tan (ស្រុក Ninh Hai ខេត្ត Ninh Thuan) ។ (រូបថត៖ VNA)

ក្រសួងការពារប្រទេសបានរកឃើញនិងដោះស្រាយការរំលោភបំពានចំនួន ២.១៩៨ ករណី ដែលទទួល​ពិន័យជាទឹក​ប្រាក់ជាង ៥៤ ពាន់លានដុង ហើយបានប្រគល់នាវានេសាទចំនួន ១៥ គ្រឿងដែលរំលោភ​ដែនទឹកបរទេសទៅឱ្យគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីពិចារណានិងដោះស្រាយតាមសមត្ថកិច្ចរបស់ពួកគេ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះតំបន់នានាបានរកឃើញករណីរំលោភបំពានចំនួន ៨.៨១០ ករណីដែលផាកពិន័យជាទឹកប្រាក់ជាង ៨៣ ពាន់លានដុង។ ដោយឡែកចំពោះវិស័យធ្វើអាជីវកម្មជលផលបាន​រកឃើញ​និង​ដោះស្រាយចំនួន ៧.០៩៥ ករណីដែល​បានផាកពិន័យជាទឹក​ប្រាក់ ៦៨ ពាន់លានដុង។ ក្នុងវិស័យចិញ្ចឹម​ជលផលបានរកឃើញនិងដោះស្រាយ ២០៩ ករណី ដែល​ផាកពិន័យជាប្រាក់ជាង ២ ពាន់លានដុង។ ទាក់ទងនឹងការប្រើប្រាស់អគ្គិសនីនិងគ្រឿងផ្ទុះសម្រាប់នេសាទត្រីបាន​រកឃើញ​និង​ដោះស្រាយចំនួន ១.០៥៦ ករណី ដែលផាកពិន័យជាទឹក​ប្រាក់ជិត ១៣ ពាន់លានដុង។

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបន្ទាប់ពីរយៈពេលជាងពីរឆ្នាំនៃការអនុវត្តក្រឹត្យលេខ ៤២/២០១៩/ND-CP នៅទូទាំងប្រទេសមានការប្រែប្រួលជាវិជ្ជមាន ការគ្រប់គ្រងរដ្ឋរបស់ក្រសួង មន្ទីរនិងមូលដ្ឋានបានដំណើរការជាបណ្តើរៗ។ ការរំលោភបំពានផ្នែករដ្ឋបាលភាគច្រើនបានរកឃើញនិងដោះស្រាយ​ទាន់​ពេល​វេលា ដើម្បីធានាបានសមត្ថភាព សណ្តាប់ធ្នាប់និងនីតិវិធីត្រឹមត្រូវ តាមច្បាប់៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា